ភ្នំពេញ៖ បុរសម្នាក់រួមដំណើរ និងបុរសីនាក់ទៀតបើករថយន្តហាយឡេនឌ័រមួយគ្រឿងចុះពីលើស្ពានអាកាសក្បាលថ្នល់ក្នុងល្បឿនលឿនជ្រុលទៅបុកក្បាលព្រួយពុះចែកទ្រុងផ្លូវបណ្តាលបាកអសមួយកង់ខ្ទាតមកកណ្តាលផ្លូងវទៅប៉ះ និងម៉ូតូមួយគ្រឿងជិះដោយបុរសម្នាក់បញ្ច្រាសទិសដៅគ្នាដួលបោកនឹងថ្មល់រងរបួសធ្ងន់ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ និង២០នាទីយប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅចំណុច មុខក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តាមបណ្តោយព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
តាមប្រភពព័ត៌មានពីកន្លែងកើតហតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់រួមដំណើរ និងបុរសបីនាក់ទៀត បើករថយន្តមួយគ្រឿងម៉ាកហាយឡេនឌ័រពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AB-4474 ធ្វើដំណើរចុះពីលើស្ពានអាកាសក្បាលថ្មល់ ក្នុងល្បឿនលឿនទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុបាមរេចង្កូតទៅបុកក្បាលព្រួញពុះចែកទ្រូវផ្លូវពេញទំហឹងបណ្តាលក្បាលព្រួញចែកទ្រូងផ្លូវមួយកង់ខ្ទាតមកកណ្តាលផ្លូវទៅប៉ះ នឹងម៉ូតូមួយគ្រឿងម៉ាកស្មាកវី ពណ៌ស លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BF-8911 ជិះដោយបរុសម្នាក់ទិសដៅបញ្ច្រាសគ្នាពីជើងទៅត្បូងបណ្តាលឲ្យដួលបោក នឹងថ្មល់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តបង្កមិនទាន់ល្បឿងបានជ្រុលមុខប្រមាណជិត១០០ម៉ែត្រ ដាច់កាឡេកង់ខាងមុខខាងឆ្វេងទៅមុខលែងរួច ។ បន្ទាប់មក អ្នកបើបរ និងអ្នករួមដំណើរបាននាំគ្នាគេចចេញពីកន្លែងកើតហេតុបាត់អស់ ។
ក្រោយកើយហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ជជំនាញចុះមកវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ