ទីក្រុងមូស្គូបង្ហាញការខឹងសម្បារយ៉ាងខ្លាំង ក្រោយពេលរកឃើញថាអាមេរិក កំពុងតែគាំទ្រ នឹងជំរុញឲ្យមានបាតុកម្មប្រឆាំង រដ្ឋាភិបាលទីក្រុងមូស្គូ ។ សកម្មភាពទាំងនោះ និងធ្វើឲ្យ ប៉ះពាល់ដល់ទំនាក់ទំនងប្រទេសទាំងពីរកាន់តែខ្លាំងឡើងថែមទៀត។
រុស្ស៊ីបានរកឃើញថា មាន«បាតដៃអាមេរិក»នៅក្នុងបាតុកម្ម មានបុគ្គលិកស្ថានទូតអាមេរិក នៅទីក្រុងមូស្គូ បានចូលរួមប្រឹក្សា ពាក់ព័ន្ធនឹងបាតុកម្មប្រឆាំងអំពើពុករលួយ។ ប្រព័ន្ធផ្សព្វ ផ្សាយរុស្ស៊ី បានផ្សាយថា មានព័ត៌មានជាច្រើនបង្ហាញឲ្យឃើញថា ក្រុមចារកិច្ចអាមេរិក ដែលបានលាក់ខ្លួនជាបុគ្គលិសស្ថានទូត ប្រចាំងនៅរុស្ស៊ី មានសកម្មភាព ពាក់ព័ន្ធ នឹងការ ចូលរួមធ្វើបាតុកម្ម នៅមុនពេលបោះឆ្នោតថ្នាក់តំបន់(ឃុំសង្កាត់) ។
ប្រភពព័ត៌មានបានឲ្យដឹងថា លោក Stephen Sexton ត្រូវបានគេស្គាល់ថា ជាប្រធាន ក្រុមសន្តិសុខរបស់ស្ថានទូតអាមេរិក ប្រចាំនៅប្រទេសរុស្ស៊ី បានបណ្តុះបណ្តាល និង ប្រឹក្សាជាមួយ អង្គការក្រៅរដ្ឋាភិបាល ដែលមានឈ្មោះថា មូលនិធិប្រឆាំងពុករលួយ។
លោក Stephen Sexton ត្រូវបានគេស្គាល់ថាជា មន្ត្រីចារកិច្ចជាតិអាមេរិក ហើយលោក បានចូលរួមនៅក្នុងមូលនិធីប្រឆាំងពុលរលួយ ។ មិនតែប៉ុណ្ណោះ លោកបានចូលរួមរៀបចំឡើងគម្រោងធ្វើបាតុកម្ម នៅទីក្រុងមូស្គូ ប្រឆាំងនិងរដ្ឋាភិបាល។ មកទល់ពេលនេះ ការធ្វើ បាតុកម្ម នៅតាមដងផ្លូវនានា បានកើនឡើង ទាំងចំនួនពលរដ្ឋចូលរួម ពិសេស គឺនៅមុនពេលបោះឆ្នោត ឃុំសង្កាត់។
កាលពីពាក់កណ្តាលខែ កក្កដាកន្លងមក មានបាតុកម្មជាច្រើន កើតឡើង នៅទីក្រុងមូស្គូ និង ទីក្រុងធំៗជាច្រើនរបស់ប្រទេស រុស្ស៊ីប្រឆាំងនិងអំពើពុករលួយជាប្រព័ន្ធ ។ រដ្ឋាភិបាលទីក្រុង មូស្គូក៏បានចាប់មនុស្ស ជាង១៧០០នាក់ ដែលបង្កហិង្សា ប៉ះទង្គិចជាមួយកម្លាំងសន្តិសុខ ។
ប្រធានាធិបតីរុស្ស៊ី លោក ពូទីន ក៏ធ្លាប់បានលើកឡើងផងដែរថា ពលរដ្ឋមានសិទ្ធិក្នុងការបញ្ចេញមតិ ប៉ុន្តែ មិនត្រូវបង្កអសន្តិសុខ នៅទីសាធារណៈនោះឡើយ ៕