ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយប្រេះឆាទិញសព្វាវុធរុស្ស៊ី, ប្រធានាធិបតីតួកគី និងអាមេរិក បង្កើនទំនាក់ទំនងទ្វេភាគីឡើងវិញ

ចែករំលែក៖

នៅពេលនេះ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានទទួលការអញ្ជើញ​របស់លោកដូណាល់ ត្រាំ បំពេញទស្សនកិច្ច​នៅអាមេរិក​​ក្នុងខែវិច្ឆិកា ខាងមុខនេះ ។ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំតួកគី លោក Recep Tayyip Erdogan បានពិភាក្សាគ្នា​តាមទូរស័ព្ទ​​អំពីការបង្កើតតំបន់សុវត្ថិភាព​មួយ​ស្ថិតនៅភាគ​ឦសាន​ប្រទេសស៊ីរី ។

សេចក្តីថ្លែងការណ៍របស់តួកគីដែលបានផ្សាយ​នៅលើបណ្តាញព័ត៌មានកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩​បញ្ជាក់ថា «ប្រធានាធិបតីរបស់យើង​បានសន្ទនា​តាមទូរស័ព្ទ​ជាមួយ​លោកដូណាល់ ត្រាំ ។ បន្ថែមពីលើបញ្ហាផ្សេងៗនោះ គឺទាក់ទងទំនាក់ទំនង​ជាឧបតោភាគី, ភាគីទាំងពីរ​បានផ្លាស់ប្តូរយោបល់ទៅវិញទៅមក លើគម្រោងការបង្កើតតំបន់សុវត្ថិភាព​ស្ថិតនៅភាគខាងជើងស៊ីរី, ភាគខាងកើត​ដងទន្លេ Euphrates ។

ការសន្ទនាតាមទូរស័ព្ទជាមួយលោកដូណាល់ ត្រាំ នោះ លោក Erdogan បានសង្កត់ធ្ងន់ថា តំបន់សុវត្ថិភាព​គឺចាំបាច់​ត្រូវតែបង្កើត​ឡើង​ដើម្បីប្រឆាំង​ការគំរាមកំហែង​ពីក្រុមភេរវកម្ម ដែលមកពី​គណបក្ស PKK ឃើដ និង​មកពីកងកម្លាំង YPG ឃើញ​ដក្នុងទឹកដីស៊ីរី ហើយនិងអនុញ្ញាត​ឲ្យដល់ការវិលត្រឡប់​របស់ជនភៀសខ្លួនស៊ីរីផងដែរ ។

ប្រធានាធិបតីតួកគី នៅបានសម្តែងការខ្វាយខ្វល់​របស់តួកគីចំពោះការិយាធិបតេយ្យ​កម្លាំងសន្តិសុខ និងយោធា​របស់អាមេរិក ដែលមិនបានធ្វើ​​ដូចអ្វីដែលបានតម្រូវ​តាមកិច្ចព្រមព្រៀង​​រវាង​ប្រទេស​ទាំងពីរ​នោះ ។

លោក Erdogan បានទទួលការអញ្ជើញរបស់លោក ត្រាំ បំពេញទស្សនកិច្ច​នៅទឹកដីអាមេរិក​នៅដើមខែ​វិច្ឆិកា ឆ្នាំ២០១៩នេះ ។ នេះបើតាមខុទ្ទកាល័យ​របស់ប្រធានាធិបតួកគីដែលបានចេញផ្សាយ ។

កាលពីដើមសប្តាហ៍​កន្លងនេះ លោក Erdogan បានថ្លែងថា តួកគី​នឹងបង្កើត​តំបន់សុវត្ថិភាព​មួយ​ស្ថិតនៅភាគខាងជើងទឹកដីស៊ីរីដោយខ្លួនឯង បើសិន​ការអនុវត្ត​តាមកិច្ចព្រមព្រៀងរវាងទីក្រុងអេងការ៉ា​ និងទីក្រុងវ៉ាស៊ីនតោន​មិនមានភាពជឿនលឿនទៅមុននោះទេ ។ លោក Erdogan បានបន្ថែមថា ប្រទេសបរទេស​ព្យាយាមប្រើប្រាស់​រនាំង​ជនភៀសខ្លួន​ដើម្បី​ឲ្យតួកគី​លុតជង្គង់ ៕


ចែករំលែក៖