ព័ត៌មានទាន់ហេតុការណ៍៖

អ៊ីតាលីរំសាយតំណាងរាស្ត្រជិត​៣៥០នាក់ ដើម្បីកាត់បន្ថយការចំណាយ

ចែករំលែក៖

រដ្ឋាភិបាលថ្មីរបស់ប្រទេសអ៊ីតាលី បានសម្រេចកាត់បន្ថយ​តំណាងរាស្ត្រ នៅក្នុងសភា និងព្រឹទ្ធសភា ដើម្បី សន្សំសំចៃការចំណាយ ។ ពេលថ្មីៗនេះសភាអ៊ីតាលី អនុម័ត​កាត់បន្ថយតំ ណាងរាស្ត្រ ១ភាគ៣ សន្សំសំចៃប្រាក់ជាង​១០០លានដុល្លារ​ ។

កាលពីថ្ងៃទី​៨ ខែតុលា សភាអ៊ីតាលី​បាន បានបោះឆ្នោត គាំទ្រច្បាប់កាត់​បន្ថយតំណាងរាស្ត្រ​ដល់​ទៅ​​១ភាគ​៣​​ ។ សារព័ត៌មាន AFP ​បានផ្សាយថា​ ការកាត់បន្ថយ តំណាងរាស្ត្រ ៣៤៥ ទាំងក្នុងរដ្ឋសភានិងព្រឹទ្ធភា ​នៅអ៊ីតាលី គឺជាការអនុវត្ត ការសន្យា ដំបូងបង្អស់​របស់ រដ្ឋាភិបាល ដឹកនាំដោយគណបក្ស M5S ដែលទើបតែជាប់ឆ្នោត ។

សំណើរច្បាប់កាត់បន្ថយតំណាងរាស្ត្រទទួលបានការគាំទ្រ ពីសមាជិក នៅក្នុងសភា ៥៥២ រូប ដោយមានសំឡេងប្រឆាំងតែ ១៤ ប៉ុណ្ណោះ និងអនុប្បវាទ ។ នៅអ៊ីតាលី មានតំណាងរាស្ត្រ ច្រើនលំដាប់ទីពីរនៅក្នុងតំបន់អឺរ៉ុប បន្ទាប់ពីប្រទេសអង់គ្លេស​ ។ បច្ចុប្បន្នអ៊ីតាលីមានតំណាងរាស្ត្រ ៦៣០រូប នៅរដ្ឋសភា និង​៣១៥រូប ក្នុងព្រឹទ្ធសភា ។

តាមសំណើរកែទម្រង់ ដែលសភាបានអនុម័ត ចំនួនតំណាងរាស្ត្រ ត្រូវកាត់បន្ថយពី ៦៣០ ចុះនៅសល់តែ ៤០០រូបប៉ុណ្ណោះ ។ ចំណែកព្រឹទ្ធសភាវិញ កាត់បន្ថយពី ៣១៥​មកដល់ត្រឹម​២០០រូប ។

តាមការលើកឡើងរបស់មេដឹកនាំគណបក្ស​ M5S ច្បាប់កែប្រែខាងលើ និងជួយកាត់បន្ថយប្រាក់ចំណាយរបស់រដ្ឋ ដល់ទៅ​១១០លានដុល្លារ​ក្នុងមួយឆ្នាំ​​ (ប្រាក់ខែតំណាងរាស្ត្រ) ។ សកម្មភាពខាងលើ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីពលរដ្ឋ​អ៊ីតាលី ៕


ចែករំលែក៖