ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឃាត់មុខសញ្ញាគាស់ផ្ទះប្រជាពលរដ្ឋ៥នាក់យកទៅសាកសួរ

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យចំនួន៥នាក់ ជាមុខសញ្ញាគាស់ផ្ទះប្រជាពលរដ្ឋយ៉ាងសកម្មត្រូវបាននគរបាលឃាត់ខ្លួនកាលពីវេលាម៉ោង​២១និង៣០នាទី​ ថ្ងៃទី៨​ ខែតុលា​ ឆ្នាំ២០១៩​ ចំណុចផ្ទះទុកចោល​ ភូមិត្រពាំងអញ្ញាញ​៥​ សង្កាត់​ត្រពាំង​ក្រសាំង​ ខណ្ឌ​ពោធិ៍​សែនជ័យ​។

ជនសង្ស័យទី១មានឈ្មោះ​ នី​ ពេជ្រ​ ភេទ​ប្រុស២៦ឆ្នាំ​ មុខរបរមិនពិត​ ។ ទី២មានឈ្មោះ​ គឹម​ អ៊ីហុង​ ភេទ​ប្រុស​ អាយុ​២៧ឆ្នាំ​ មុខរបរមិនពិត​។ ទី៣មានឈ្មោះ​ ចិន​ សំណាង​ ភេទ​ប្រុស ​អាយុ​១៩​ មុខរបរមិនពិត ​។ ទី៤មានឈ្មោះ​ កែវ​ ពិសី​ ភេទ​ប្រុស​អាយុ​៣៥ឆ្នាំ​ មុខរបរមិនពិត​។ ទី៥មានឈ្មោះ​ ជា​ សុផាន់ណា​ ភេទ​ប្រុស​អាយុ​២១ឆ្នាំ​ មុខរបរមិនពិត​ ។ វត្ថុតាងដកហូតមាន៖​ដាវកែឆ្នៃ​២ដើម​ កាំបិត​១​ ពូថៅ​១​ និងឧបករណ៍​ប្រើប្រាស់សារធាតុញៀន​មួយ​ចំនួន​។

សមត្ថកិច្ចបានឲ្យដឹងថាមុនពេលកើតហេតុកម្លាំងប៉ុស្តិ៍នគរបាលកំពុងដើរដើរល្បាតក្នុងភូមិសាស្រ្ត ដែលស្មុកស្មាញក៏មានការរាយកាណ៍ពីប្រជាពលរដ្ឋថា មានករណ៍ប្រើប្រាស់នូវរធាតុញៀនខុសច្បាប់ពេលនោះកម្លាំង ក៏ទៅដល់កន្លែងកើតហេតុក៏ឃើញមានជនសង្ស័យចំនួន០៥នាក់ កំពង់សម្ងំប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់រួចងយើងក៏ឃាត់ខ្លួនយកមកប៉ុស្តិ៍សួរនាំ ។

បច្ចុប្បន្នជនសង្ស័យ បានបញ្ចូនទៅកាន់ផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រងចាំបញ្ជូនទៅតុលារការចាត់ការតាមនីតិវិធីច្បាប់ ៕ សុខាសែនជ័យ​


ចែករំលែក៖