ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េទាំងពីរនៅមិនទាន់មានទំនុកចិត្តគ្នា ឆ្ពោះទៅរកការឯកភាពជាតិ បញ្ចប់សង្គ្រាមនៅ​ឡើយទេ

ចែករំលែក៖

ពេលថ្មីៗនេះកូរ៉េខាងត្បូង បានប្រកាសបង្កើនការចំណាយសម្រាប់ការពារជាតិ បង្កើនការទិញសព្វាវុធ សម្ភារយោធា។ សកម្មភាពខាងលើ​ជាសញ្ញាមួយបង្ហាញឲ្យឃើញថា បើទោះបីប្រទេសកូរ៉េទាំងពីរមានទំនាក់ទំនងល្អប្រសើរនឹងគ្នា ប៉ុន្តែប្រទេសទាំងពីរ​នៅមិនទាន់​ទុកចិត្តគ្នាទាំងស្រុងនៅឡើយទេ ដោយប្រទេសទាំងពីរស្ថិតនៅ​ក្នុងសង្គ្រាមដ​ដែល​ ។

លោក​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ ម៉ូ​ន​ជេអ៊ី​ន​ និង​លោក​ គី​ម​ ជុង​អ៊ុ​ន​ សត្រូវ​នឹង​គ្នា​បាន​ជួប​គ្នា​ជាច្រើន​លើក​មក​ហើយ​ មុន​លោក​ គី​ម​ ជុង​អ៊ុ​ន​ ជួប​លោក​ ត្រាំ​ ។ ជំនួប​មេដឹកនាំ​បងប្អូន​នឹង​គ្នា​នេះ​ បាន​នាំ​មក​នូវ​ការ​រំពឹង​ពី​ការ​ផ្សះផ្សា​ជាតិ​យ៉ាង​ទូលំទូលាយ​ហើយ​ធ្វើ​ឲ្យ​ប្រទេស​ទាំង​ពីរ​អាច​រស់នៅ​លើ​ឧបទ្វីប​ ជាមួយ​គ្នា​រាប់រយ​ឆ្នាំទៅ​មុខ​ទៀត​ ។ មិន​ តែ​ប៉ុណ្ណោះ​ មានការ​រំពឹង​ពី​ការ​ផ្សា​ភ្ជាប់​ឡើង​វិញ​ ហើយ​ធ្វើ​សមាហរណកម្ម​ ជាត់​សាសន៍​ឡើង​វិញ​ផង​ដែរ​ ។ ​ ឆន្ទៈ​របស់​មេដឹកនាំ​កូរ៉េ​ខាងត្បូង​ដែល​ប្រាថ្នា​ចង់​ជួប​ លោក​ គី​ម​ ជុង​អ៊ុ​ន​ គ្មាន​អ្វី​ក្រៅពី​ធ្វើ​ឲ្យ​ប្រទេស​មាន​សន្ដិភាព​ ហើយ​ប្រជាជន​អាច​និយាយ​រកគ្នា​បាន​ក្នុង​ឋានៈ​ជា​បងប្អូន​នឹង​គ្នា​នោះ​ទេ​ ។ ​

សម្រាប់​លោក​ គី​ម​ ជុង​អ៊ុ​ន​ វិញ​ ដែល​ពី​មុន​ប្រកាន់​ជំហរ​ចង្អៀតចង្អល់​ជា​ខ្លាំង​ តែ​ពេល​នេះ​ ចិត្តគំនិត​ និង​បេះដូង​របស់​មេដឹកនាំ​គុំ​ម្មុ​យ​នី​ស្ដ​រូប​នេះ​ ត្រូវ​បាន​គេ​មើលឃើញ​ថា​ ក្លាយជា​ជាតិ​សាសន៍​កូរ៉េ​ដូច​គ្នា​ ។ ​ តែ​ជា​ការ​កត់សម្គាល់​ នៅ​ពេល​ដែល​មេដឹកនាំ​ទាំង​ពីរ​ បង្ហាញ​ភាព​ស្និ​ទ​ស្នាល​ជា​ប្រទេស​ឈាមជ័រ​តែ​មួយ​ គឺ​ ប្រទេស​ចិន​ឯណោះ​វិញ​ដែល​មាន​ឈាមជ័រ​ទីទៃ​ ក៏​រឹតតែ​បង្ហាញ​ភាព​ទន់ភ្លន់​ជាមួយ​កូរ៉េ​ខាងជើង​ខ្លាំង​ជាង​មុន​ទៀត​ ។ ​

​តាម​រយៈ​ទស្សនកិច្ច​ចុង​ក្រោយ​នេះ​ គេ​អាច​វាយតម្លៃ​ថា​ លោក​ គី​ម​ ជុង​អ៊ុ​ន​ ត្រូវ​លោក​ ស៊ី​ ជី​ន​ភីង​ ហៅ​ឲ្យ​ទៅ​ទទួល​យោបល់​ថែម​ទៀត​ មុន​នឹង​មេដឹកនាំ​កូរ៉េ​ខាងជើង​ធ្វើ​សេចក្ដីសម្រេច​អ្វីមួយ​ ។ ​ នេះ​បើ​តាម​សារព័ត៌មាន​ជប៉ុន​ The​ Nikkei​ ។ ​ ប៉ុន្ដែ​សារព័ត៌មាន​កូរ៉េ​ខាងជើង​ Rodong​ Sinmun​ បាន​ចុះ​ផ្សាយ​ថា​ មុន​លោក​ គី​ម​ ជុង​អ៊ុ​ន​ ទៅ​ជួប​លោក​ ស៊ីជី​ន​ភីង​ មេដឹកនាំ​កូរ៉េ​ខាងជើង​រូប​នេះ​បាន​សរសេរ​លិខិត​អបអរសាទរ​ខួបកំណើត​របស់​លោក​ ស៊ី​ ជី​ន​ភីង​ ។ ​ អ្នកវិភាគ​របស់​គេហទំព័រ​ ឌី​ប្ល៊ូ​ម​ម៉ាត​ បាន​ធ្វើ​អត្ថាធិប្បាយ​ថា​ ទស្សនកិច្ច​របស់​លោក​ គី​ម​ ជុង​អ៊ុ​ន​ ទំនងជា​ការ​ដោះ​ដូរ​ទស្សនៈ​គ្នា​ថ្មីៗ​ថែម​ទៀត​ ដើម្បី​ធ្វើការ​ឆ្លុះ​បញ្ចាំង​ពី​ការ​វិវឌ្ឍន៍​ចុង​ក្រោយ​ដែល​សហរដ្ឋអាមេរិក​ និង​កូរ៉េ​ខាងត្បូង​ បាន​យល់ព្រម​ព្យួរ​សមយុទ្ធ​យោធា​ជាមួយ​គ្នា​ ។ ​

ការបាញ់សាកល្បងមីស៊ីលរយៈចំងាយខ្លី និងប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតរបស់កូរ៉េខាងជើង ជាបន្តបន្ទាប់នាពេលថ្មីៗនេះ ត្រូវបានក្រុមអ្នកជំនាញមើលឃើញថា គឺជាការបោះជំហានមួយដ៏សំខាន់ ក្នុងការធ្វើទំនើបកម្មយោធានៃរបបដឹកនាំទីក្រុងព្យុយ៉ាង ។ ការធ្វើតេស្ដទាំងនេះអាចនឹងកើតឡើងជាថ្មី ទៀត នៅប៉ុន្មានសប្ដាហ៍ខាងមុខ រហូតទាល់តែកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបញ្ចប់សមយុទ្ធយោធា រួមគ្នា នៅក្នុងខែសីហានេះ ។

ប៉ុន្តែ មិនមែនមានតែកូរ៉េខាងជើងទេ ដែលកំពុងអភិវឌ្ឍសមត្ថភាពយោធា កូរ៉េខាងត្បូងក៏កំពុងពង្រឹង កម្លាំងទ័ពរបស់ខ្លួនតាមរយៈការទិញបរិក្ខាយោធាបន្ថែម ពីសហរដ្ឋអាមេរិកផងដែរ ។ ពោលគឺនិយាយ ឱ្យចំ កូរ៉េទាំង២សុទ្ធតែកំពុងរៀបចំជើងព្រួល ដើម្បីបង្ការជាមុនខ្លាចក្រែងសង្រ្គាមកូរ៉េលើកទី២ ផ្ទុះឡើងនៅថ្ងៃណាមួយ ។ កូរ៉េខាងជើង នៅតែមិនទុកចិត្តកូរ៉េខាងត្បូង ដែលឱ្យកងទ័ពអាមេរិក ឈរជើងនៅលើទឹកដីរបស់ខ្លួន រីឯទីក្រុងសេអ៊ូលវិញក៏មិនទុកចិត្តទីក្រុងព្យុងយ៉ាងដែរដោយសារតែ អាវុធនុយក្លេអ៊ែរ ។

*តើកូរ៉េទាំង២ កំពុងរត់ប្រណាំងសព្វាវុធឬ?

ការធ្វើតេស្ដអាវុធនាពេលថ្មីៗនេះ បានបង្ហាញយ៉ាងច្បាស់ពីការអភិវឌ្ឍមីស៊ីលរយៈចំងាយខ្លី និងប្រព័ន្ធ បាញ់គ្រាប់រ៉ុក្កែតជំនាន់ថ្មីរបស់កូរ៉េខាងជើង ហើយតាមរយៈការតេស្ដនេះទៀតសោតពួកគេក៏ចង់បង្ហាញ ផងដែរពីការព្រមានពីលោក គីម ជុងអ៊ុន ថាលោកចង់ឱ្យសហរដ្ឋអាមេរិកបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ច នៅត្រឹមចុងឆ្នាំ២០១៩នេះ ។ តែតាមពិតការធ្វើតេស្ដនេះ គឺបង្កប់ពីចេតនារត់ប្រណាំងសព្វាវុធរវាង កូរ៉េទាំង២ប៉ុណ្ណោះ ។

យោងតាមក្រុមអ្នកជំនាញយោធា ដ្បិតមីស៊ីលដែលកូរ៉េខាងជើង បានបាញ់សាកល្បងជាប្រភេទមីស៊ីល រយៈចំងាយខ្លីក៏ពិតមែន តែវាមានសមត្ថភាពវាយប្រហារលើគ្រប់ទីតាំងនៅលើទឹកដីកូរ៉េខាងត្បូង ។ ម្យ៉ាងវិញទៀត ក្រៅតែពីការអភិវឌ្ឍមីស៊ីល និងនាវាមុជទឹកបំពាក់មីស៊ីលស៊េរីថ្មី របបដឹកនាំលោក គីម ជុងអ៊ុន បានធ្វើតេស្ដ និងចាប់ផ្ដើមដាក់ពង្រាយប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត ៣០០មីលីម៉ែត្រ (MRL) ភ្ជាប់ជាមួយផ្កាយរណបទៀតផង ។ ប្រព័ន្ធគ្រាប់រ៉ុក្កែតនេះអាចបាញ់ដល់មូលដ្ឋានយោធាអាមេរិកថ្មី Camp Humphreys នៅលើទឹកដីកូរ៉េខាងត្បូង ។

ដោយឡែក និយាយពីកូរ៉េខាងត្បូងវិញ ធ្លាប់ត្រូវបានកូរ៉េខាងជើងចោទប្រកាន់ថាមានស្ដង់ដារពីរក្នុង កិច្ចចរចាស្វែងរកសនិ្តភាព ដោយសារតែទីក្រុងសេអ៊ូល នៅតែបន្តទិញអាវុធ ជាពិសេសយន្ដហោះ ចម្បាំង F-35 និងការបន្តធ្វើសមយុទ្ធរួមគ្នាជាមួយសហរដ្ឋអាមេរិក ជាដើម ។ កូរ៉េខាងត្បូង បានបញ្ជា ទិញ F-35 ៤០គ្រឿងពីអាមេរិក ហើយក្នុងនោះប៉ុន្មានគ្រឿងដំបូង ក៏បានបញ្ជូនមកដល់ដៃយោធា កូរ៉េខាងត្បូងរួចហើយដែរ កាលពីប៉ុន្តែមានខែមុននេះ ដើម្បីពង្រឹងសមត្ថភាពទម្លុះចូលដែនអាកាស កូរ៉េខាងជើងក្នុងករណីសង្រ្គាមផ្ទុះឡើង ។

លើសពីនេះទៅទៀត កូរ៉េខាងត្បូងកាលពីឆ្នាំ២០១៨ ថែមទាំងបានទិញគ្រាប់មីស៊ីលអាល្លឺម៉ង់ Taurus ៩០គ្រាប់បន្ថែម សម្រាប់បំពាក់លើយន្ដហោះចម្បាំង F-15 ទៀតផង ដែលនេះធ្វើឱ្យចំនួនគ្រាប់មីស៊ីល នេះកើនដល់២៦០គ្រាប់ ខណៈប្រធានាធិបតីកូរ៉េខាងត្បួង លោក មូន ជែអ៊ីន បង្កើនកញ្ចប់ថវិកាយោធា និងសន្យាទិញអាវុធបន្ថែមពីសហរដ្ឋអាមេរិក ។

គួរបញ្ជាក់ថា កូរ៉េខាងត្បូងទិញអាវុធទំនើបៗ ពីសហរដ្ឋអាមេរិក មិនមែនទុកសម្រាប់ទប់ទល់តែជាមួយ កូរ៉េខាងជើងនោះទេ ប៉ុន្តែ ក៏សម្រាប់បង្ការការគំរាមកំហែង ឬការវាយប្រហារណាមួយពីចិន និងជប៉ុន ផងដែរ ។ កាន់តែសំខាន់ទៅទៀតនោះ ទីក្រុងសេអ៊ូល ទិញអាវុធពីអាមេរិកគឺដើម្បីចង់បន្ទន់ចិត្ត ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឱ្យបន្ធូរដៃពាក់ព័ន្ធនឹងការជួយចេញថ្លៃចាយវាយរបស់ កងទ័ពអាមេរិក ដែលកំពុងឈរជើងនៅលើទឹកដីកូរ៉េខាងត្បូងជាង២៨,៥០០នាក់ ចាប់តាំងពីសង្រ្គាម កូរ៉េ (១៩៥០-១៩៥៣) មក៕


ចែករំលែក៖