ប្រភពព័ត៌មានបានផ្សាយថា ការបាញ់សម្លាប់ រង្គាលមួយបានកើតឡើងនៅឯពិធីជប់លៀង បញ្ចប់ការសិក្សាមួយ ស្ថិតនៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក កាលពីថ្ងៃទី 27 ខែតុលា ឆ្នាំ 2019 បណ្ដាលឲ្យស្លាប់មនុស្សយ៉ាងតិច ២ នាក់ និងជាង ២០ នាក់ផ្សេងទៀតរងរបួស។ នេះបើយោងតាមសារព័ត៌មាន Dallas Morning News។
ប្រភពបានបន្តថា យោងតាមរបាយការណ៍បានអោយដឹងថា ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណម្នាក់បានបើកការបាញ់ប្រហារកាលពីថ្ងៃអាទិត្យ នៅឯពិធីជប់លៀងបញ្ចប់ការសិក្សាមួយ ស្ថិតនៅ ទីក្រុង Greenville ដែលមានចម្ងាយជាង 32 គីឡូម៉ែត្រពីបរិវេណសាលា។
ជនរងគ្រោះត្រូវបានបញ្ជូនទៅ ទៅកាន់មន្ទីរពេទ្យ តាមរថយន្តសង្គ្រោះបន្ទាន់ចំនួន 3 គ្រឿង។
អ្នកនាំពាក្យសាកលវិទ្យាល័យ Texas A&M University-Commerce បានបញ្ជាក់ពីការបាញ់ប្រហារ នៅឯពិធីជប់លៀង ស្ថិតនៅក្រៅបរិវេណសាលា នោះផងដែរ។
នៅមិនទាន់មានព័ត៌មាន ដែលអាចបញ្ជាក់បានថា តើខ្មាន់កាំភ្លើងដែលបាញ់ប្រហារ ខាងលើនេះ ត្រូវបានប៉ូលីសចាប់ឃុំខ្លួន ឬមួយយ៉ាងណានោះទេ។ ចំណែកមូលហេតុ ឈានដល់ការបាញ់ប្រហារនេះ ប៉ូលីសបាននិងកំពុងស៊ើបអង្កេត។
សូមបញ្ជាក់ថា សាកលបិទ្យាល័យ Texas A & M-Commerce គឺជាសាកលវិទ្យាល័យសាធារណៈនិងជាស្ថាប័នអប់រំធំលំដាប់ទីបីនៃប្រព័ន្ធសាកលវិទ្យាល័យ A&M ៕