អ៊ីរ៉ង់ គឺជា«ឆ្អឹងទទឹងក» របស់បណ្តាប្រទេសលោកខាងលិច និង អារ៉ាប់ ផងដែរដោយអ៊ីរ៉ង់ មានសម្ថភាព ខ្ពស់ក្នុងវិស័យយោធា និងតែងតែជួយដល់ ក្រុមភេរកម្មនៅក្នុងតំបន់ ប្រឆាំងនិងអារ៉ាប់។ អ្វីដែលសំខាន់នោះគឺអ៊ីរ៉ង់បានរារាំង គម្រោងឈ្លានពានរបស់អាមេរិក អ៊ីស្រាអែលក្នុងតំបន់មជ្ឈិមបូព៌ា។
នៅពេលនេះ អាមេរិក និង៦ប្រទេសសម្ពន្ធមិត្តដាក់ទណ្ឌកម្មទៅលើ ក្រុមហ៊ុនស្ថាប័នចំនួន២៥របស់អ៊ីរ៉ង់ ។កាលពីថ្ងៃទី៣០ខែតុលា រដ្ឋមន្ត្រីក្រសួង ហិរញ្ញវត្ថុអាមេរិក បានប្រកាសថា ប្រទេសនេះនិង៦ប្រទេសផ្សេងទៀត បានអនុម័តដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន ស្ថាប័នចំនួន២៥ របស់អ៊ីរ៉ង់ ក្នុងនោះមាន ធនាគារ បុគ្គល ជាប់ពាក់ព័ន្ធបណ្តាញក្រុមឧទ្ទាម ក្នុងនោះមានក្រុម ហេបូឡស់ជាដើម។
បណ្តាប្រទេស ដែលចូលរួមដាក់ទណ្ឌកម្មទៅលើប្រទេសអ៊ីរ៉ង់ នោះ មាន បារ៉ែន គុយវែត អ៊ូម៉ង់ កាតា អារ៉ាប៊ី សាអូឌីត និងអារ៉ាបរួម ។ គោលដៅដែលត្រូវដាក់ទណ្ឌកម្ម មានដល់ទៅ២៥គៅលដៅ។
កន្លងមក នៅតំបន់ជេរ៉ូសាឡឹម នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអែល រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកលោក Steve Mnuchin បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន នឹងបង្កើនការដាក់ទណ្ឌកម្ម សេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ដើម្បីឲ្យប្រទេសនេះបោះបង់កម្មវិធីបរមាណូ ។
ចាប់តាំងពីប្រធានាធិបតីអាមេរិកដូណាលត្រាំ ដកអាមេរិកចេញពីកិច្ចព្រមព្រៀង បរមាណូ ជាមួយអ៊ីរ៉ង់ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៥ លោកត្រាំបានបង្កើនការដាក់ទណ្ឌកម្ម សេដ្ឋកិច្ច ទៅលើអ៊ីរ៉ង់ ដោយចោទថាប្រទេសនេះនៅតែបន្តសកម្មភាពផលិតមីស៊ីលឆ្លងទ្វីប ហើយពេលនេះគឺបរមាណូ ដើម្បីប្រឆាំងអាមេរិក៕