ព័ត៌មានទាន់ហេតុការណ៍៖

អ៊ីស្រាអែល វាយឆ្មក់តាមដែនអាកាស ទៅលើតំបន់ជ្រោយ ហ្គាហ្សាស្ព្រីប សម្លាប់ជនប៉ាឡេស្ទីនម្នាក់ និងរបួស ២ នាក់ 

ចែករំលែក៖

ទាហានរបស់អ៊ីស្រាអែល បានបើការវាយឆ្មក់​តាមដែនអាកាស ទៅលើតំបន់ជ្រោយ ហ្គាហ្សា សម្លាប់ជនប៉ាឡេស្ទីនម្នាក់ និង២នាក់ផ្សេងទៀតរងរបួស កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩។ 

បណ្ដាញផ្សព្វផ្សាយព័ត៌មានប៉ាលីស្ទីន បានផ្សាយថា ការវាយឆ្មក់នោះ គោលដៅទៅលើទីតាំង បណ្ដុះបណ្ដាល ហ្វឹកហ្វឺន និងទីកន្លែងប៉ុស្តិ៍ជាច្រើនរបស់ប៉ាឡេស្ទីន ដែលមានទំនាក់ទំនងជាមួយក្រុមជីវពល ហាម៉ាស ហើយក្រុមនេះ​កំពុងតែត្រួតត្រា​តំបន់ហ្គាហ្សាស្ព្រីប និងការឡោមព័ទ្ធនៅទីនោះ ។ 

សាក្សីម្នាក់ដែលស្ថិតនៅក្នុងមន្ទីរពេទ្យ Nasser ភាគខាងត្បូងទីក្រុង Khan Younis បាននិយាយថា ជនរងគ្រោះទាំង៣នាក់ បាននាំគ្នាស្ថិតនៅក្នុងចម្ការមួយនៅជិតប៉ុស្តិ៍​ ដែលរងការវាយប្រហារនោះ ។

គួរបញ្ជាក់ថា ការបាញ់ប្រហាររបស់កម្លាំងទាហានអ៊ីស្រាអែលតាមដែនអាកាសទៅលើទីតាំងជ្រោយ ហ្គាហ្សានេះ បន្ទាប់ពីទាហានអ៊ីស្រាអែលបានបញ្ជាក់ថា កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩  រ៉ុក្កែត៨គ្រាប់បានបាញ់ស្រោចចូលមកទឹកដីរបស់អ៊ីស្រាអែល មូលហេតុនេះហើយ ទើបទាហានអ៊ីស្រាអែលបាញ់តបតបទៅវិញ ៕


ចែករំលែក៖