ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ផ្សឹកព្រះចៅអធិការវត្តសិរី​មង្គល​កស្ស​បាន​រាម សាងស្នេហ៍ជាមួយស្រីក្មេង

ចែករំលែក៖

ខេត្តតាកែវ ៖ នាពេលកន្លងមកថ្មីៗនេះ មានរូបថតជាច្រើសន្លឹក ត្រូវបានគេបង្ហោះក្នុងហ្វេសប៊ុក ទាក់ទិន​​សង្ឃ​មួយ​អង្គ​ មាន​ព្រះ​នាម នុ​ន ណ​យ ដែល​ជា​ព្រះ​ចៅអធិការ​វត្ត​សិរី​មង្គល​កស្ស​បាន​រាមស្ថិត​ក្នុង​ឃុំគោក​ព្រិច ស្រុក​គី​រី​វង់ ខេត្តតាកែវ បានសាងស្នេហ៍​​យ៉ាង​​ផ្អែម​ល្អែ​ម​ជាមួយ​ស្រី​ស្នេហ៍​វ័យក្មេងម្នាក់ក្នុងភាពស្និទ្ធស្នាលដូចនៅគ្រហស្ថ តែពេលនេះត្រូវបានមេគណខេត្តតាកែវចាប់​ផ្សឹកយ៉ាងបន្ទាន់​ហើយ​​ ​។​ ​

បើតាម​ព្រះ​គ្រូ មហា​វិ​រ​វង្សា​ចា​រ្យ ជ្រិ​ន សិទ្ធ ព្រះ​មេគណ​ខេត្ត​គណៈធម្មយុត្តិកនិកាយ​បាន​មាន​ថេរ​ដីកា​​ឱ្យ​ដឹង​ថា​ នៅ​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី១ វិច្ឆិកា ឆ្នាំ២០១៩ ព្រះ​ចៅអធិកា​រ​វត្ត​សិរី​មង្គល​កស្ស​បាន​រាម ព្រះនាម នុ​ន ណ​យ ​ ត្រូវ​បាន​គណៈសង្ឃ​សម្រេច​ផ្សឹក​ចោល​ហើយ ទៅ​តាម​វិនិច្ឆ័យ​តាម​ព្រះ​វិន័យ​បិដក​ក្នុង​សិក្ខាបទ​បរាជិក៤ ។ សកម្មភាពនេះធ្វើឡើងតាមពុទ្ធបញ្ញត្តិ ដែលទ្រងសម្តែងថា បើ​ភិក្ខុ​ណា​សេព​មេថុន​(​សេពកាម​)​ភិក្ខុ​នោះ ​ត្រូ​វបរា​​ជិ​ក​(​សឹក​ចោល​) ។

ព្រះ​អង្គ​មាន​ថេរ​ដីកា​បន្ត​ថា យើង​មិន​អាច​ទុក​បាន​ទេ​ ចំពោះ​បុគ្គល​ដែល​ប្រព្រឹត្ត​ផ្ទុយ​ពី​ព្រះ​វិន័យ​ដែល​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ទ្រង់​បញ្ញត្តិ​ទុក​ហើយ ព្រោះ​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ព្រះពុទ្ធ​សាសនា ។

យ៉ាងបើតាមប្រភពមួយទៀតបានឲ្យដឹងថា ក្រោយ​ពីមេគណខេត្តចាប់​ផ្សឹកអង្គរូបនេះ​រួចមក ជន​នេះ​មិន​មាន​ទទួលទោស​ទេ ហើយ​ខាង​ស្រី​ស្នេហ៍​ក៏​មិន​ប្តឹង​ដែរ ប៉ុន្តែគេមិនដឹងថា រវាងអន្ទិត នុន ណយ និងស្រីស្នេហ៍របស់គាត់ បានគ្នាជាគូគាប់ដល់អនាគតក៏នៅមិនទាន់ដឹងដែរ​ ។

សូមបញ្ជាក់ថា អតិតព្រះចៅអធិការវត្ត វត្ត​សិរី​មង្គល​កស្ស​បាន​រាម ត្រូវបានបណ្តាញសង្គមហ្វេសប៊ុកបង្ហោះបង្ហាញរូបភាពជាច្រើនសន្លឹកពីភាពស្និទ្ធស្នាលដែលគាត់បានសាងជាមួយស្រីស្នេហ៍ ដោយអង្គុយទល់មុខគ្នាយកដៃស្ទាបទ្រូង និងចាប់ដៃគ្នាទៅវិញទៅមកក្នុងភាពញញឹមរាក់ទាក់ ។ក៏នៅមានរូបថតជាច្រើនសន្លឹកទៀតបង្ហាញពីភាពស្និទ្ធស្នាលរបស់អ្នកទាំងពីរ ខុសពីវិន័យសង្ឃ និងធ្វើឲ្យមានការរិះគន់ពីមហាជន ថាទង្វើបែបនេះធ្វើឲ្យខូចតម្លៃសង្ឃ និងខូចដល់ព្រះពុទ្ធសាសនាធ្ងន់ធ្ងរ ៕​ប្រាថ្នា

 

 

 

 

 


ចែករំលែក៖