ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយការសាកល្បងមីស៊ីលជាបន្តបន្ទាប់ អាមេរិកនិងកូរ៉េខាងត្បូង សម្រេចផ្អាកសមយុទ្ធរួម

ចែករំលែក៖

ពេលថ្មីៗនេះកូរ៉េខាងជើង បានសាកល្បង មីស៊ីល ជាបន្តទៀត ក្រោយកិច្ចពិភាក្សាជាមួយអាមេរិក មិនទទលបានជោគជ័យ។ កូរ៉េខាងជើង បានពង្រឹងសកម្មភាពផលិតអាវុធរបស់ខ្លួនដើម្បីការពារខ្លួន ក្រោយកូរ៉េខាងជើងបាត់បង់ទំនុកចិត្តលើអាមេរិក​។

ដើម្បីធ្វើឲ្យកូរ៉េខាងជើង មានការជឿជាក់ដើម្បីពិភាក្សាជាមួយអាមេរិកនិងកូរ៉េខាងត្បូង ជុំវិញកម្មវិធីបរមាណូ​ ពេលនេះ អាមេរិក​ ​និងកូរ៉េខាងត្បូង បន្តលុបគម្រោងធ្វើសមយុទ្ធ ជាសកម្មភាព​បង្ហាញស្មោះត្រង់ជាមួយកូរ៉េខាងជើង។

អាមេរិក​​និងកូរ៉េខាងត្បូង​​ បានសម្រេចលុប​ គម្រោងធ្វើសមយុទ្ធទាហានអាកាសជាប្រចាំ​​ដែលមានឈ្មោះថា​ Vigilant Ace ដែលគ្រោងធ្វើឡើងនៅខែធ្នូ​។ ទាំងនោះជាសកម្មភាពវិជ្ជមាន​ របស់ប្រទេសទាំងពីរ ដើម្បីផ្តល់ទំនុកចិត្តដល់កូរ៉េខាងជើង ។ សកម្មភាពខាងលើ កើតឡើង ក្រោយទីក្រុងព្យុងយ៉ាងបន្តបាញ់សាកល្បងមីស៊ីលជាថ្មីដោយជោគជ័យ។

សារព័ត៌មាន​ Bloomberg ​ បានផ្សាយថា​ រដ្ឋាភិបាលទីក្រុង​វ៉ាស៊ីនតោន​ និងទីក្រុងសេអ៊ូល​ ជាថ្មីម្តងទៀត បានប្រកាស លុបគម្រោងធ្វើសមយុទ្ធរួច ដែលជាការបំពេញទៅតាមការចង់បានរបស់ កូរ៉េខាងជើង ។ នៅពេលនេះសមយុទ្ធ​ Vigilant ​ Ace ​ដែលត្រូវធ្វើឡើងនៅខែធ្នូ​ក៏ត្រូវបានលុបចោលផងដែរ ដើម្បីបញ្ចៀសការប្រឈមមុខតានតឹង​។

សមយុទ្ធ​ Vigilant ​ Ace ដែលជាសមយុទ្ធរួមរបស់កម្លាំងទាហានអាកាស ប្រទេសទាំងពីរ បានចាប់ផ្តើមឡើងតាំងពីឆ្នាំ​២០១៧  ហើយបានប្រែក្លាយទៅជាសមយុទ្ធប្រចំាឆ្នាំរបស់ប្រទេសទាំងពីរ​។នៅក្នុងសមយុទ្ធកន្លងមក មានយន្តហោះចម្បាំង​ដល់ទៅ​២៣០គ្រឿងចូលរួម​ ក្នុងនោះមានយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ​ B-1B Lancer បានវាយប្រហារទម្លាក់គ្រាប់នៅគោលដៅជិតកូរ៉េខាងជើង ។

ជាមួយសកម្មភាពជាវិជ្ជមាន​ខាងលើ ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោននិងព្យុងយ៉ាង អាចបន្តពិភាក្សាគ្នាជាថ្មីឡើងវិញដើម្បីស្វែងរកដំណោះស្រាយបញ្ចប់វិវាទ​ នឹងនាំមកនៅសន្តិភាពដល់ឧបទ្វីបកូរ៉េ ៕


ចែករំលែក៖