ព័ត៌មានទាន់ហេតុការណ៍៖

អ្នកបាញ់សម្លាប់ពលរដ្ឋអាមេរិក​នៅម៉ិចស៊ីកូចាប់បានហើយ

ចែករំលែក៖

ជនដៃដល់ដែលបានសម្លាប់ពលរដ្ឋអាមេរិក នៅលើទឹកដីម៉ិចស៊ីកូ ពេលនេះត្រូវបាន​ចាប់​ខ្លួនហើយ ប៉ុន្តែប៉ូលិសម៉ិចស៊ីកូមិនបានបញ្ជាក់ថាចាប់ខ្លួនបានប៉ុន្មានអ្នកនោះឡើយ​។

នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ រដ្ឋមន្រ្ដីក្រសួងសន្ដិសុខម៉ិកស៊ិក លោក Alfonso Durazo​ បាន​ថ្លែងថា អាជ្ញាធរ​បានចាប់ខ្លួន អ្នកពាក់ព័ន្ធនឹងអំពើឃាតកម្មទៅលើស្រ្ដី និងកុមារ​៦នាក់ ដែលមានសញ្ជាតិ២ គឺអាមេរិកាំង និងម៉ិកស៊ីក នៅភាគខាងជើង​ប្រទេស កាលពី​សប្ដាហ៍​មុន។ ប៉ុន្ដែទោះ ជាយ៉ាងណា អាជ្ញាធរ មិនបានបានបញ្ជាក់អំពីចំនួន​មនុស្ស ដែលត្រូវ​ចាប់ខ្លួននោះទេ។

ស្រ្ដី និងកុមារ មកពីអាមេរិក ដែលបានតាំងទីលំនៅក្នុងប្រទេសម៉ិកស៊ីក អស់រយៈ​ពេល២ទសវត្សរ៍ កន្លងមកហើយ ត្រូវបានគេសម្លាប់ នៅតាមផ្លូវ កាលពីថ្ងៃចន្ទ នៅក្នុងរដ្ឋ​ Sonora ។ ខ្មាន់កាំភ្លើងទាំងនោះ ត្រូវគេសង័្សយទៅលើក្រុមអ្នកជួញដូរថ្នាំញៀន។

លោក​រដ្ឋមន្រ្ដី បានបន្ដថា រដ្ឋអាជ្ញា និងសមត្ថកិច្ចពាក់ព័ន្ធ នៅក្នុងរដ្ឋ Sonora កំពុងតែស៊ើបអង្កេតលើករណីឃាតកម្ម លើជនរងគ្រោះ មានដើមកំណើតមកពីអាមេរិក។

រដ្ឋាភិបាល នៃប្រទេសម៉ិកស៊ី បានថ្លែងថា ករណីនេះ គេជឿថា ជនរងគ្រោះអាចត្រូវគេចាប់ នៅក្នុងជម្លោះដែនដី រវាងក្រុមអ្នកជួញដូរថ្នាំញៀនដ៏មានឥទ្ធិពល និងគូប្រជែងរបស់គេ។

ជាមួយគ្នានេះដែរ រដ្ឋាភិបាល​ម៉ិកស៊ីក ក៏បានស្នើសុំឲ្យ FBI ចូលរួមស៊ើបអង្កេត នៅក្នុងអំពើឃាតកម្មនេះផងដែរ៕ 


ចែករំលែក៖