ព័ត៌មានទាន់ហេតុការណ៍៖

បញ្ហាបាតុកម្មនៅកោះហុងកុង ព្រឹទ្ធភាអាមេរិកបោះឆ្នោតលើច្បាស់ស្តីពីសិទ្ធិមនុស្ស

ចែករំលែក៖

បាតុកម្មនៅកោះហុងកុង អូសបន្លាយរយៈពេល​ជិតកន្លះឆ្នាំ​មកហើយ  ដោយចាប់ផ្តើមចេញពីច្បាប់ធ្វើបត្យាប័ន ។ ប៉ុន្តែក្រោយរដ្ឋាភិបាលហុងកុងបានលុបច្បាប់នោះចោលហើយក្តីតែ ក្រុមបាតុករនៅតែបន្តធ្វើបាតុកម្មអត់ឈប់ ទាមទារ លើសពីអ្វីដែលខ្លួនចង់​បាន បង្កឲ្យមានអំពើហិង្សាកើតឡើង។

ការធ្វើបាតុកម្មអត់ឈប់ឈរនោះ​គឺដោយសាតែមានបាតដៃអាមេរិក ចូលរួមធ្វើឲ្យអសន្តិសុខ កា​ន់តែខ្លាំង ដោយអាមេរិក មានគោលដៅ សំដៅទៅលើរដ្ឋាភិបាលចិនទៅវិញទេ​។​នៅពេលនេះដែរ​ ព្រឹទ្ធសភា​អាមេរិក​ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ បានបោះឆ្នោត​សម្រេច​ជាឯកច្ឆន្ទ​ទៅលើច្បាប់​មួយ​​​​​ ដែលថា​គោលបំណង​ការពារសិទ្ធិមនុស្ស​នៅហុងកុងស្អីគេនោះ បន្ទាប់ពីបាតុកម្ម​នៅទីនោះ អូសបន្លាយ​ពេលវេលា​ ធ្វើឲ្យខាតបង់សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរនៅ​ហុងកុង ។

នៅពេលបច្ចុប្បន្ននេះ គឺក្រោយ​ពីព្រឹទ្ធសភា​ប្រកូកប្រកាស​សំឡេង​គាំទ្រ​ពេញទំហឹង​ទៅលើ​ «ច្បាប់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សហុងកុង» នោះភ្លាម គេបានបញ្ជូន​ច្បាប់នេះ​ទៅកាន់​រដ្ឋសភា​អាមេរិក ដែលពីមុនស្ថាប័ននេះ ​បានកែសម្រួល​ច្បាប់នេះ​ផ្ទាល់​ខ្លួន​ម្តងរួចហើយដែរ ។

សភាទាំងពីរ​នៅអាមេរិក​នឹងរួមគ្នាកែប្រែ​ចំណុចខ្វែងគំនិតគ្នា​​នៅលើច្បាប់នេះ មុនពេលបញ្ជូន​ទៅកាន់​ប្រធានាធិបតី​ដូណាល់ ត្រាំ សម្រេចចុះហត្ថលេខា​ទទួលស្គាល់ជាផ្លូវការ ។

សមាជិកព្រឹទ្ធសភា​អាមេរិកមួយរូប​ឈ្មោះ ម៉ាក្រូ រូបាយអូ បានថ្លែងចោទប្រកាន់​ទីក្រុង​ប៉េកាំង​ទាំងងងើលថា បានបង្កអំពើហិង្សា និង​គំរាមកំហែង ។ លោក រូបាយអូ បាននិយាយថា «ប្រជាជនហុងកុង​នឹងឃើញហើយ អ្វីកើតឡើងនៅឆាប់ៗខាងមុខ ។ ពួកគេឃើញនូវការខិតខំ​ឥតឈប់ឈរ​ដើម្បីលុបបំបាត់​សិទ្ធិស្វ័យភាព និងសេរីភាពរបស់ពួកគេនោះ» ។

ក្រុមបាតុករ​ហុងកុង​បានខឹងសម្បា​ និងចោទប្រកាន់​ចិនថា​​ ជ្រៀតជ្រែក​ក្នុង​បញ្ហា​សិទ្ធិសេរីភាព​របស់ពួកគេ ​ មិនធ្វើតាមសន្យា​​នៅពេលដែលដែនដីហុងកុង​ត្រូវចក្រភពអង់គ្លេស​​ អតីត​អាណានិគមន៍នោះ​ប្រគល់​ទៅឲ្យចិន​គ្រប់គ្រង​កាលពីឆ្នាំ១៩៩៧ ក្រោមរូបមន្ត​​ «ប្រទេសមួយ ប្រព័ន្ធដឹកនាំពីរ»។

បាតុកម្ម​របស់បាតុករនៅហុងកុង​បានអូសបន្លាយ​មកដល់ពេលនេះ​ជាង​កន្លះឆ្នាំហើយៗធ្វើឲ្យខាតបង់សេដ្ឋកិច្ច ការប្រឈមមុខដោយអំពើហិង្សា​​ជាមួយប៉ូលិស និងពេលខ្លះ​ឈានដល់ការបាញ់​ប្រហារ​កើតឡើង បណ្តាលឲ្យស្លាប់ និងរងរបួស និងចាប់ខ្លួន​។ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩​ ប៉ូលិសហុងកុង​បានចាប់ខ្លួន​មនុស្សប្រហែល ១​ ១០០​នាក់ ពេលដែលប៉ូលិសបានរកឃើញ​គ្រាប់បែកសាំង ៣ ៩០០​ គ្រាប់។

រដ្ឋាភិបាល​ចិន​ថ្មីៗនេះ​បានព្រមាន​អ្នកនៅខាងក្រៅ​មិនត្រូវលូកដៃចូលកិច្ចការផ្ទៃ​ក្នុង​របស់​ចិន​នោះទេ ។ បើមិនដូច្នោះទេ នឹងប្រឈមការតប់តវិញ​ឲ្យបានស័ក្តិសមបំផុត ៕


ចែករំលែក៖