ព័ត៌មានទាន់ហេតុការណ៍៖

អ៊ីស្រាអែលប្រឈមនឹងការបោះឆ្នោត លើកទី​៣​ក្នុងមួយឆ្នាំ ខណៈនាយករដ្ឋមន្ត្រីរងការចោទប្រកាន់បំពានបទល្មើសជាច្រើន

ចែករំលែក៖

ដោយការជាប់គាំងនយោបាយ មិនអាចបង្កើតរដ្ឋាភិបាល​ថ្មី អ៊ីស្រាអែលប្រឈមនឹងការបោះឆ្នោត លើកទី​៣ ក្នុងរយៈ​មួយឆ្នាំ ។ រយៈពេលជាងមួយខែកន្លងមក នាយករដ្ឋមន្ត្រី ណេតានយ៉ាហូ មិនអាចបង្កើតរដ្ឋាភិបាល​បាន ​ហើយកាលពីថ្ងៃទិ​២០ ខែវិច្ឆិកា កន្លងមក លោក​ Benny Gantz ​មេបក្សប្រឆាំង ក៏មិនអាចបង្កើតរដ្ឋាភិបាលបាន​តាមពេលកំណត់ ​។ ហេតុការណ៍ទាំងនោះ ធ្វើឲ្យអ៊ីស្រាអែលធ្លាក់ក្នុងដំណាក់កាល​​ បោះឆ្នោត​៣លើក​ចាប់តាំងពីខែមេសា ឆ្នាំ​២០១៩មក​។

ជាមួយគ្នានេះដែរនៅក្នុងបទចោទប្រកាន់ ជាផ្លូវការដែនបានប្រកាស​ជាសាធារណៈ បង្ហាញឲ្យឃើញថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Netanyahu ​បានប្រព្រឹត្តបទល្មើស​៣ផ្សេងគ្នា ក្នុងនោះមាន ទទួលសំណូក ការរំលោភលើការទុកចិត្តនិងការក្លែងបន្លំ ។

នេះជាលើកទីមួយក្នុងប្រវត្តិសាស្ត្រ​អ៊ីស្រាអែល មេដឹកនាំ​នៅមានអំណាចរងការចោទប្រកាន់ ល្មើសច្បាប់ ​។ ចំណុចខាងលើ​ គឺជាឧបស័គយ៉ាងធំធេងដល់​ការខិតខំរក្សាអំណាចរបស់លោកណេតាន់យ៉ាហូ ។

មានប្រសាសន៍តាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃទី​២១ ខែវិច្ឆិកា​ អគ្គមេធាវី លោក Avichai Mandelblit បានមានប្រសាសន៍ថា «ខ្ញុំបានប្រកាសទៅកាន់មេធាវីរបស់នាយករដ្ឋមន្ត្រី ស្តីពីការសម្រេចចោទប្រកាន់ បទល្មើសចំនួន​៣ » ។ នៅមុនការចោទប្រកាន់មួយថ្ងៃ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានបញ្ជាក់ថា នេះជាពេលវេលាក្រៀមក្រាំ បំផុតសម្រាប់​ផ្ទាល់ខ្លួនខ្ញុំ​និង មហាជនអ៊ីស្រាអែល​។

ណេតានយ៉ាហូ​ នៅតែបន្តកាន់តំណែងជានាយករដ្ឋមន្ត្រី ដដែល​ចាំបាច់ត្រូវលាលែងចេញពីដំណែងឡើយបើទោះបីរងការចោទប្រកាន់ទោសក្តី។ ការបើកសវនាការកាត់ទោស លោក នឹងត្រូវធ្វើឡើង ក្នុងរយៈពេលជាច្រើនខែខាងមុខទៀតដោយសារតែ​ អ៊ីស្រាអែលនិងមានការបោះឆ្នោតថ្មីកើតឡើងជាបន្តទៀត៕


ចែករំលែក៖