ព័ត៌មានទាន់ហេតុការណ៍៖

ហុងកុងរៀបចំការបោះឆ្នោតឃុំសង្កាត់់ សន្តិសុខរាប់ម៉ឺននាក់ដាក់ពង្រាយការពារ

ចែករំលែក៖

បើទោះបីមានវិវាទជាច្រើន​កើតឡើងនៅកោះហុងកុង បង្កឲ្យមានមហាបាតុកម្ម ក្លាយជាហិង្សា​ បាតុកររាប់រយនាក់ត្រូវបានចាប់ខ្លួន ។ ប៉ុន្តែរដ្ឋាភិបាលនៅតែ រៀបចំការបោះឆ្នោតឃុំ សង្កាត់​តាមការកំណត់​ ។

នៅតាមទីតាំង​បោះឆ្នោត នានានៅហុងកុង​​ បានដាក់ពង្រាយកម្លាំងសន្តិសុខជាច្រើន​ដើម្បីការពារ​​​​ដោយខ្លាចក្រុមជ្រុលនិយម​បង្កការអ៊ុកឡុកបំផ្លាញការបោះឆ្នោត នៅថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ ។

កម្លាំងប៉ូលិសនឹងធ្វើសកម្មភាព ជាសម្ងាត់​ ដើម្បីទប់ស្កាត់រាល់គម្រោង​ធ្វើឲ្យរាំងស្ទះដល់ការបោះឆ្នោត​ ក៏ដូចជាការបង្ក​ឲ្យមានក្តីបារម្ភដល់ពលរដ្ឋពេលទៅបោះឆ្នោត​។ មានការិយាល័យបោះឆ្នោត ទាំង​៦០០កន្លែងនៅទូទាំងហុងកុង ។

ប្រភពព័ត៌មានពីកម្លាំងប៉ូលិសបានបញ្ជាក់ថា​​​​ ដើម្បីរក្សាសន្តិសុខ​ សុវត្ថិភាពជូនពលរដ្ឋ កម្លាំងសន្តិសុខទាំង​៣១នាក់ ក្នុងនោះមានកម្លាំងពិសេស បានដាក់ពង្រាយការពារ​។ ក្រៅពីកម្លាំង​ការពារ យាមល្បាត នៅមានកម្លាំងពិសេសដោះស្រាយជាបន្ទាន់ផងដែរ ។ លើសពីនេះទៅទៀត​នៅមាន កម្លាំង​ប៉ូលិស ស្លៀកពាក់ស៊ីវិល​ ដោយមានអាចការពារ​ ចាក់មិនធ្លុះ​ និងការពារក​ ក្រោយពេលមានការវាយប្រហារដោយកាំបិទ​ជាច្រើនលើកកើតឡើង​។

ក្រៅពីសកម្មភាពពង្រឹងសន្តិសុខ បេក្ខភាព​​សម្រាប់ការបោះឆ្នោតឃុំសង្កាត់​ ៤៥២ កៅអី​​ ក៏មានវិធានការ​ ការពារដល់ ក្រុមអ្នកគាំទ្រ​​​ ​ដោយស្នើឲ្យកាត់បន្ថយការធ្វើដំណើរពេលយប់ ក៏ដូចជា​ប្រមូលផ្តុំគ្នា ជាដើម។

ការបោះឆ្នោត ឃុំសង្កាត់់កើតឡើង ក្នុងពេលដែលហុងកុងកំពុងប្រឈមការធ្វើបាតុកម្ម ជាប់គ្នា​៦ខែកន្លងមក​មិនទាន់មានសញ្ញាបញ្ចប់នៅឡើយ ។ ការបោះឆ្នោតលើកនេះ មានសារសំខាន់យ៉ាងខ្លាំង​ ដូចជាការស្ទង់មតិទៅលើ រដ្ឋាភិបាលហុងកុង ៕


ចែករំលែក៖