ពេលថ្មីៗនេះ អាមេរិកបានខួងយកប្រេងពីប្រទេសស៊ីរី ទៅលកមិនខ្វល់ពីការថ្កោលទោស ពីរុស្ស៊ី និងសហគមន៍អន្តរជាតិ ។ ការដែលអាមេរិកធ្វើដូច្នោះដោយសារតែ អាមេរិកបានចំណាយប្រាក់អស់ជាច្រើននៅក្នុងសង្គ្រាមប្រឆាំងភេរវកម្ម ។
ការស្រាវជ្រាវថ្មីបំផុតនៅក្នុងគម្រោង Cost of War របស់មហាវិទ្យាល័យ Brown បានបង្ហាញឲ្យឃើញថា ចាប់តាំងពីព្រឹត្តិការណ៍វាយប្រហារភេរវកម្ម ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១នោះមក អាមេរិកបានចាប់ផ្តើម ធ្វើសង្គ្រាម នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់ ព្រមទាំងតំបន់ផ្សេងៗទៀត នៅលើពិភពលោក។ ប៉ុន្ដែបើកគិតរហូតទៅដល់ឆ្នាំ២០២០ អាមេរិកចំណាយថវិកា អស់ចំនួន៦៥០០ពានន់លានដុល្លារអាមេរិក។
ការស្រាវជ្រាវដដែលនេះបានបន្ដថា ចាប់តាំងពីព្រឹត្តិការណ៍ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ រហូតមកទល់នឹងពេលនេះ អាមេរិក បានធ្វើសកម្មភាពយោធា នៅលើប្រទេសជាង៨០ នៅទូទាំងពិភពលោក ដែលហៅថា សង្គ្រាមប្រឆាំងភេរវកម្មទូទាំងពិភពលោក។ ចំណុចមួយដែលគួរឲ្យចាប់អារម្មណ៍នោះ គឺមានមនុស្ស រហូតដល់ទៅចំនួន៨០១.០០០ ក្នុងនោះមាន៣៣៥.០០០ ជាពលរដ្ឋស្លូតត្រង់។ ក្រៅពីនេះ ក៏នៅមានអតីតយុទ្ធជន៤,១ លាននាក់ ក្លាយទៅជាជនពិការ។
លោក Neta Crawford អ្នកឯកទេសវិភាគ របស់ Cost of War បានលើកឡើងថា បើទោះជាអាមេរិកដកទាហានចេញពីប្រទេសជាច្រើន ក្នុងនោះមានហ្វីលីពីន និងទ្វីបអាហ្វ្រិក បានជួលសម្រាលដល់ការចំណាយរបស់អាមេរិកក្ដី ប៉ុន្តែការចំណាយ សម្រាប់អតីតយុទ្ធជន ក៏កាន់តែខ្ពស់ផងដែរ។
កាលពីខែមីនា កន្លងទៅ ក្រសួងការពារជាតិអាមេរិក បានប៉ាន់ប្រមាណថា សង្គ្រាមនៅប្រទេសអ៊ីរ៉ាក់ អាហ្វហ្គានីស្ថាន និងស៊ីរី បានធ្វើឲ្យអ្នកបង់ពន្ធអាមេរិក ត្រូវចំណាយប្រាក់ អស់ ៧.៦២៣ពាន់លានដុល្លារអាមេរិក ៕