ព័ត៌មានទាន់ហេតុការណ៍៖

តួកគី និងបារាំង ចោទប្រកាន់គ្នាទៅវិញទៅមកថាបានជួយដល់ក្រុមភេរវកម្មនៅស៊ីរី

ចែករំលែក៖

កន្លងមក​ប្រធានាធិបតីតួកគីបានចោទប្រកាន់បារាំង ថាជាអ្នកនៅពីក្រោយ គាំទ្រដល់ក្រុមភេរវកម្ម​នៅប្រទេសស៊ីរី ។ ពេលនេះ លោក Emmanuel Macron ប្រធានាធិបតីបារាំង កាលពីថ្ងៃទី៣ ខែធ្នូ បានវាយប្រហារយ៉ាងខ្លាំងទៅលើប្រទេសតួកគី ដែលកំពុងធ្វើឱ្យអន្តរាយដល់សម្ព័ន្ធមិត្តពិភពលោក ប្រឆាំង និងក្រុមភេរវករ ISIS ដោយចោទប្រកាន់ប្រទេសនេះថា កំពុងធ្វើការជាមួយ ណាតូ ដើម្បីស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន នៅក្នុងប្រទេសស៊ីរី ។

ប្រធានាធិបតីបារាំង បានជួបជាមួយ និងលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក នៅឯកិច្ចប្រជុំរបស់មេដឹកនាំណាតូ នៅក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ។ មេដឹកនាំទាំង២នេះ ក៏បានពិភាក្សាគ្នាទៅលើអនាគត នៃសម្ពន្ធមិត្ត និងការឈ្លានពានរបស់តួកគី នៅភាគឦសាន នៃប្រទេសស៊ីរី ផងដែរ ។

ប្រធានាធិបតីបារាំង បានថ្លែងព្រមានដល់តួកគី ប្រឈម និងជម្រើសអំពីកន្លែងរបស់ខ្លួន នៅក្នុងសម្ពន្ធមិត្ត ។ នៅពេល លោកក្រឡេកមើលទៅលើតួកគី ជាការកត់សម្គាល់ឃើញថា កៀកស្មាប្រយុទ្ធប្រឆាំង និងក្រុម ISIS ​ហើយជួនកាលតួកគី​ ធ្វើការជាមួយ និង ISIS ។ នេះជាបញ្ហា ហើយវាក៏ជាបញ្ហាយុទ្ធសាស្រ្ដផងដែរ ។

លោកប្រធានាធិបតីបារាំង បានបន្ដថា ប្រសិនបើយើងមានការពិភាក្សាអំពីអ្វីដែលយើងចំណាយ ហើយយើងពិភាក្សាមិនច្បាស់លាស់អំពីស្ថានភាពបែបនេះ យើង និងមិនរងគ្រោះទេ ។ លោកប្រធានាធិបតីបារាំង បាននិយាយសំអាងលើទឡ្ហីករណ៍​​ អំពីរបៀបសមាជិកណាតូ​ និងអនុវត្តនូវការចំណាយលើកិច្ចការពារ ។

ដោយឡែកលោក ដូណាល់ ត្រាំ បានថ្លែងថា ការអត្ថាធិប្បាយរបស់មេដឹកនាំបារាំង​គឺជាការប្រមាថធ្ងន់ធ្ងរណាស់ ។ នៅក្នុងកិច្ចប្រជុំកំពូលនោះ ប្រធានាធិបតីបារាំង បានថ្លែងថា ណាតូ បាក្លាយទៅអង្គការយុទ្ធសាស្រ្ដមួយ «ងាប់ខួរក្បាល» ជាពិសេសជុំវិញការដកកងទ័ពអាមេរិក ចេញពីភាគខាងជើងប្រទេសស៊ីរី ។

កន្លងមក អ៊ីរ៉ង់ និងប្រទេសមួយចំនួនចោទប្រកាន់អាមេរិកថា ជាអ្នកនៅពីក្រោយ ជួយដល់ក្រុមភែរវកម្ម​ IS ​នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ដើម្បីបង្កអសន្តិសុខក្នុងតំបន់ ជួយដល់អាមេរិក និងសម្ពន្ធមិត្តគ្រប់គ្រង ទីនោះ ។

ប៉ុន្តែនៅពេលនេះ សម្ព័ន្ធមិត្តរបស់អាមេរិក និងជាសមាជិកណាតូ បានចោទប្រកាន់គ្នាទៅវិញទៅមក​ ។ នៅពេលនេះតួកគីចោទបារាំង ជាអ្នកឧបត្ថម្ភអំពើភេរវកម្ម នៅក្នុងប្រទេសស៊ីរី ។

តួកគី កាលពីថ្ងៃទី២៨ ខែវិច្ឆិកា បានចោទប្រកាន់ លោក Emmanuel Macron ប្រធានាធិបតីបារាំង ថាជាអ្នកទ្រទ្រង់អំពើភេរវកម្ម ក្រោយពេលលោក រិះគន់យ៉ាងខ្លាំងចំពោះ​ប្រតិបត្ដិការយោធារបស់រដ្ឋាភិបាលទីក្រុងអង់ការ៉ា នៅក្នុង​ប្រទេសស៊ីរី ។

លោក Recep Tayi Erdogan ប្រធានាធិបតីតួកគី កាលពីខែមុននេះ បានបើកប្រតិបត្ដិការយោធា ប្រឆាំង និងកងកម្លាំងដឹកនាំដោយ Kurd នៅភាគខាងជើង ប្រទេសស៊ីរី ។ លោកប្រធានាធិបតីតួកគី តែងតែចាត់ទុកកងកម្លាំងឃឺដ (YPG) ជាក្រុមភេរវករ មានទំនាក់ទំនង និង ISIS ដែលនាំឲ្យគ្រោះថ្នាក់ដល់ប្រទេសតួកគី ។ ប៉ុន្ដែសកម្មភាពបញ្ជូនកងទ័ពរបស់ទីក្រុងអង់ការ៉ា វាយលុកចូលទៅភាគខាងជើង នៃប្រទេសស៊ីរី នោះ ត្រូវបានមេដឹកនាំពិភពលោក ថ្កោលទោសយ៉ាងខ្លាំង ហើយចាត់ទុកថា នេះជាការឈ្លានពានលើអធិបតេយ្យភាពរបស់ប្រទេសស៊ីរី ។

លោក ម៉ាក្រុង ប្រធានាធិបតីបារាំង កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ម្សិលមិញ បានរិះគន់ជាដដែលទៅលើសកម្មភាពយោធារបស់ប្រទេសតួកគី ។ ទីក្រុងអង់ការ៉ា កំពុងតែបង្ហាញឲ្យសម្ពន្ធមិត្តរបស់ខ្លួន ឃើញពីភាពក្បត់ ដែលបង្កគ្រោះថ្នាក់ដល់ប្រសិទ្ធភាព របស់ក្រុមអ្នកប្រឆាំង និង ISIS ។ ការ​អត្ថាធិប្បាយរបស់លោកប្រធានាធិបតី បានបង្កឱ្យមានប្រតិកម្មយ៉ាងខ្លាំង ពីទីក្រុងអង់ការ៉ា ដោយចោទប្រកាន់ទីក្រុងប៉ារីស ថា ជាអ្នកព្យាយាមបង្កើតរដ្ឋឃឺដ នៅក្នុងប្រទេសស៊ីរី ។

លោក Mevlut Cavusoglu រដ្ឋមន្រ្ដីការបរទេសតួកគី បានថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Anadolu របស់រដ្ឋ ថា ប្រធានាធិបតីតួកគី បានចោទប្រកាន់លោក ម៉ាក្រុង ថា កំពុងតែឧបត្ថម្ភដល់អង្គការភេរវករ ។ ទីក្រុងអង់ការ៉ា ចាត់ទុក YPG ជាការបំបែកខ្លួនរបស់ឃឺដ (PKK) ដែលបានធ្វើកុបកម្ម នៅក្នុងប្រទេសតួកគី អស់រយៈពេល៣៥ឆ្នាំមកហើយ ។ ក្រុមនេះក៏ត្រូវបានដាក់ចូលទៅក្នុងបញ្ជីខ្មៅ ជាក្រុមភេរវកររបស់ទីក្រុងអង់ការ៉ា និងសម្ព័ន្ធមិត្តខាងលិចរបស់ខ្លួនផងដែរ ។ ដូច្នេះសូមកុំឲ្យលោក ម៉ាក្រុង ភ្លេចខ្លួនថា តួកគី ក៏ជាសមាជិក នៃអង្គការណាតូមួយដែរ ហើយណាតួ តែងតែឈរខាងសម្ពន្ធមិត្តរបស់ខ្លួន ។

លោក Macron ប្រធានាធិបតីបារាំង រិះគន់យ៉ាងខ្លាំងទៅលើតួកគី ចំពោះការសម្រេចចិត្ដ លើកកងទ័ពវាយប្រហារទៅលើកងកម្លាំងឃឺដ (YPG) នោះ ក្រោយពេលលោកបានចរចាជាមួយ និងប្រធានអង្គការណាតូ លោក Jens Stoltenberg នៅក្នុងទីក្រុងប៉ារីស៕


ចែករំលែក៖