មេដឹកនាំអ៊ីរ៉ង់់នៅតែផ្តល់តម្លៃ សម្រាប់កិច្ចពិភាក្សា តភ្ជាប់ទំនាក់ទំនង ឡើងវិញជាមួយបណ្តាប្រទេស ក្នុងតំបន់ ពិសេសគឺ សាឌីអារ៉ាប៊ី ។ ប្រទេសទាំងពីរជាប្រទេសដែលមានឥទ្ធិពល នៅក្នុងតំបន់មជ្ឈិមបូព៌ា ហើយប្រទេសទាំងពីរ ជាសត្រូវ នឹងគ្នាជាយូរណាស់មកហើយ ។ ប៉ុន្តែកាលពីថ្ងៃ ទី៣ ខែធ្នូ សារព័ត៌មាន អ៊ីរ៉ង់់ IRNA បានដកស្រង់សម្តីប្រធានាធិបតី អ៊ីរ៉ង់់លោក ហាសសាន រ៉ូហានី(Hassan Rouhani) បញ្ជាក់ថា សាធារណៈរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ បានត្រៀមលក្ខណៈ ធ្វើឲ្យប្រសើរឡើងនៅក្នុងទំនាក់ទំនងជាមួយ អារ៉ាប៊ីសាអូឌីត ។
តាមសារព័ត៌មាន IRNA បានផ្សាយថា នៅក្នុងជំនួប ជាមួយរដ្ឋមន្ត្រីការបរទេស អូម៉ង់ លោក Yousef Bin Alawi ដែលបានបំពេញទស្សនកិច្ចទៅកាន់អ៊ីរ៉ង់់ ប្រធានាធិបតី រ៉ូហានីបានបញ្ជាក់ថា ទស្សនៈរបស់អ៊ីរ៉ង់់ គឺចង់ឲ្យមានទំនាក់ទំនងល្អជាមួយប្រទេសជិតខាងក្នុងតំបន់ ក្នុងនោះអ៊ីរ៉ង់់ បានត្រៀមលក្ខណផ្សាភ្ជាប់ទំនាក់ទំនងជាមួយ អារ៉ាប៊ី សាអូឌីត ។
ប្រធានាធិបតីអ៊ីរ៉ង់់ បានលើកឡើងថា បណ្តាប្រទេសនៅក្នុងតំបន់ចាំបាច់ត្រូវតែរួមគ្នា ដើម្បីបង្កើតសន្តិភាព ស្ថេរភាព នៅក្នុងតំបន់ទាំងមូល។ ប្រធានាធិបតីអ៊ីរ៉ង់់បញ្ជាក់ទៀតថា «អ្វីដែលចាំបាច់បំផុត គឺបង្កើតសន្តិភាពនៅក្នុងតំបន់ឈូងសមុទ្រ និង ជ្រកសមុទ្រ Hormuz តាមរយៈកិច្ចសហប្រតិបត្តិការណ៍ រារាំងការជ្រៀតជ្រែកពីខាងក្រៅ។
កាលពីថ្ងៃទី៣ ខែធ្នូ កន្លងមក ប្រធានាធិបតី រ៉ូហានី បានលើកឡើងថា គោលនយោបាយរបស់ អារ៉ាប៊ី សាអូឌីត នៅក្នុងប្រទេស ស៊ីរី អ៊ីរ៉ាក់ និងលីបង់ មិននាំមកនៅលទ្ធផលល្អនោះឡើយ»។ទន្ទឹមនឹងនោះលោក រ៉ូហានីក៏បានជំរុញដល់ មន្ត្រីអារ៉ាប៊ី សាអូឌីត ផ្លាសប្តូរ គោលនយោបាយ ក្នុងតំបន់បន់ ស្វែងរកដំណោះស្រាយដោយសន្តិភាព ៕