ព័ត៌មានទាន់ហេតុការណ៍៖

ប្រតិបត្តិការទ្រង់ទ្រាយធំ ចាប់ខ្លួនជនជាតិវៀតណាម៤នាក់ រឹបអូសថ្នាំញៀនជាង៣០គីឡូក្រាម

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងចម្រុះរបស់មន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ និងមានការសម្របសម្រួលពីលោក ព្រះ រាជាអាជ្ញារងនៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញបានបើកប្រតិបត្តិការទ្រង់ទ្រាយធំរឹបអូសបានថ្នាំញៀនជាង៣០ គីឡូក្រាម នៅទីតាំង២ផ្សេងគ្នា ឃាត់ខ្លួនមនុស្ស៤ នាក់ និងរឹបអូសវត្ថុតាងពាក់ព័ន្ធគ្រឿងញៀនមួយចំនួនទៀត ដោយឡែកផ្ទះដែលជនសង្ស័យជួលដើម្បីផលិតគ្រឿងញៀន ត្រូវបានសមត្ថកិច្ចចាក់សោឃ្លុំបេទុក ។

ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនកណ្តាលរាជធានីភ្នំពេញនេះ បានធ្វើឡើងកាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ ២០១៩ វេលាម៉ោង ២៣និង៥០នាទី នៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវ១១៣ ក្រុម២៣ ភូមិ០៣ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ឃាត់ខ្លួន ជនជាតិវៀតណាមចំនួន ០៤នាក់ រួមជាមួយថ្នាំញៀនចំនួន ប្រហែល ១០គីឡូក្រាម ។ បន្ទាប់ពីបង្ក្រាបបានមុខសញ្ញាចែកចាយនិងផលិតថ្នាំញៀនចំនួន៤នាក់រួចមក នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងចម្រុះបានបន្តការស្រាវជ្រាវឈានដល់ការរកឃើញទីតាំងផលិតថ្នាំញៀនមួយកន្លែងទៀត នៅចំនុចព្រំប្រទល់រវាងសង្កាត់ព្រែកថ្មីនិងសង្កាត់ព្រែកឯង ផ្ទះលេខ៤៧ ផ្លូវលេខ ១១២ ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ជាលទ្ធផលក្នុងការឆែកឆេរទីតាំងផលិតថ្នាំញៀនសមត្ថកិច្ចរកឃើញសម្ភារៈ និងសារធាតុសម្រាប់ផលិតថ្នាំញៀន រួមមាន ម្សៅក្រាមពណ៌ស ថ្លាចំនួន ០១កញ្ចប់,​ ក្រាមពណ៌ត្នោត ២០កញ្ចប់​,​ សារធាតុរាវ ៣៨ដប,​ សារធាតុរាវពណ៌ខ្មៅ ២៤ចានជ័រធំ (ក្លាសេក្នុងទូរទឹកកក០២),​ ឧបករណ៍ផលិតកែច្នៃមួយចំនួន​សារធាតុរាវពណ៌ស ១ប៊ីដុង ។ ក្រោយឆែកឆេររកឃើញវត្ថុតាងទាំងអស់បានដកហូតពីទីតាំងខាងលើនឹងមេក្លោង៤នាក់ទៀត ត្រូវប្រគល់ជូនមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្ត។

ជនសង្ស័យទាំង ០៤នាក់ មាន ៖ទី១-ឈ្មោះ ទួន អាញ់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ១១៣ ក្រុម២៣ ភូមិ០៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង មុខរបរគ្មាន

ទី២-ឈ្មោះ ហ័ង វៀត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ១១៣ ក្រុម២៣ ភូមិ០៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង មុខរបរគ្មាន

ទី៣-ឈ្មោះ ធី ងុក ភេទស្រី អាយុ២១ឆ្នាំ ជនជា តិវៀតណាម ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ១១៣ ក្រុម២៣ ភូមិ០៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង មុខរបរគ្មាន

ទី៤-ឈ្មោះ ធី ងីន ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ១១៣ ក្រុម២៣ ភូមិ០៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង មុខរបរគ្មាន។

វត្ថុតាងចាប់យកបានរួមមាន ក្រាមស ពណ៌ថ្លាសង្ស័យជាគ្រឿងញៀន ចំនួនប្រហែល ១០គីឡូក្រាម (១០កញ្ចប់), ស្លាកលេខម៉ូតូវៀតណាមចំនួនបីសន្លឹក។

សូមបញ្ជាក់ថា ប្រតិបត្តិការទ្រង់ទ្រាយធំនេះ ដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ, លោក ឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរងទទួល ផែនការងារប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញ សហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ និងដោយមានការសម្រប សម្រួលផ្លូវច្បាប់ពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញាររង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះឆែកឆេរ កន្លែងកែច្នៃសារធាតុញៀនទាំង២ទីតាំងរកឃើញថ្នាំញៀនសរុបជាង៣០គីឡូក្រាម និងសម្ភារៈពាក់ព័ន្ធជាមួយការផលិតគ្រឿងញៀនជាច្រើនមុខ ៕ សណ្តោស


ចែករំលែក៖