ព័ត៌មានទាន់ហេតុការណ៍៖

នៅឆ្នាំ​២០២០ អាមេរិក នឹងដាក់ឲ្យប្រើប្រាស់នាវាផ្ទុកយន្តហោះ តម្លៃជិត​១២ពាន់លានដុល្លារ

ចែករំលែក៖

នាវាផ្ទុកយន្តហោះដើរតួនាទីយ៉ាងសំខាន់​បំផុត ដូចជាទីតាំងទ័ពអាកាសចល័ត នៅលើមហាសមុទ្រ ។ យន្តហោះចម្បាំង​រាប់រយគ្រឿង​អាចហោះហើរ និងចុះចតនៅលើនាវាផ្ទុកយន្តហោះ ។ អាមេរិក ជាប្រទេសដែលមាននាវាផ្ទុកយន្តហោះច្រើនជាងគេបំផុត​លើពិភពលោក​ ។ បច្ចុប្បន្នទាហានអាមេរិក មាននាវាផ្ទុកយន្តហោះ​ធំបំផុតលើពិភពលោក ចំនួន​១០គ្រឿង ប្រភេទ​ Nimitz ​ និង១គ្រឿងប្រភេទ​ Gerald R.Ford ​កំពុងដំណើរការនៅលើមហាសមុទ្រ ។​ ជាមួយគ្នានេះអាំមេរិក ក៏មានគម្រោងផលិតនាវាផ្ទុកយន្តហោះជាច្រើនគ្រឿងបន្ថែមទៀត ហើយនៅឆ្នាំ​២០២០នេះ និងដំណើរការនាវាផ្ទុកយន្តហោះថ្មី មានតម្លៃ​ជិត​១២ពាន់លានដុល្លារ​។

នៅក្នុងកំពង់ផែ​ Newport News ​រដ្ឋ​ Virginia ​កម្លាំងទាហានជើងទឹកអាមេរិក បានប្រារព្ធពិធី ដាក់ឈ្មោះឲ្យនាវាផ្ទុកយន្តហោះថ្មី​ ដែលជានាវាមានតម្លៃខ្ពស់ជាងគេបំផុត ។ នាវាផ្ទុកយន្តហោះនោះត្រូវបានដាក់ឈ្មោះថា​ USS John F. Kennedy ជាឈ្មោះអតីតប្រធានាធិបតីអាមេរិកដែលរងការធ្វើឃាត។ នៅក្នុងពេលធីនោះមានការចូលរួមពី កូនស្រី លោក​ John F. Kennedy គឺលោកស្រី Caroline Kennedy ។

នេះជានាវាផ្ទុកយន្តហោះទីពីរហើយដែលមានឈ្មោះ​លោក John F. Kennedy នាវាផ្ទុកយន្តហោះទីមួយមានលេខសម្គាល់​ CV-67 បានដាក់ឲ្យប្រើប្រាស់តាំងពីឆ្នាំ​១៩៦៧ ហើយពេលនោះក៏មាន លោកស្រី Caroline Kennedy ចូលរួមផងដែរ ប៉ុន្តែទើបតែមានអាយុ​៩ឆ្នាំប៉ុណ្ណោះ​។

នាវាផ្ទុកយន្តហោះ USS John F. Kennedy ចាស់បានឲ្យចូលនិវត្តន៍​តាមពីឆ្នាំ​២០០៧​​ ហើយជំនួសវិញ​ដោយនាវាផ្ទុកយន្តហោះមាន លេខ​CVN-79 នៅក្នុងឆ្នាំ​២០១១​ ។ ចំណែកនាវាផ្ទុកយន្តហោះថ្មី USS John F. Kennedy នេះ និងដាក់ឲ្យប្រើប្រាស់នៅក្នុងឆ្នាំ​២០២០ ដើម្បីជំនួសនាវាផ្ទុកយន្តហោះ​ USS Nimitz ហៅកាត់(CVN-68)​។

នាវាផ្ទុកយន្តហោះ​ USS John F. Kennedy មានប្រវែង​៣៣៣ម៉ែត្រ​ មានចំណុះ​១សែនតោន​ ដោយបានបំបាក់បច្ចេកវិទ្យាទំនើប ៗបំផុត ក៏ដូចជាប្រព័ន្ធការពារ ការវាយប្រហារនៅលើនាវាផ្ទុកយន្តហោះនោះ ។ នាវាផ្ទុកយន្តហោះ​ USS John F. Kennedy ចំណាយប្រាក់អស់១១,៤ពាន់លានដុល្លារ​៕


ចែករំលែក៖