ព័ត៌មានទាន់ហេតុការណ៍៖

ផ្លូវមួយខ្សែនៅ នូវែលហ្សេឡង់ ត្រូវកាត់ផ្តាច់ដោយបាក់ដី អ្នកដំណើរជាច្រើនជាប់គាំង

ចែករំលែក៖

តាមការលើកឡើងរបស់ កម្លាំងប៉ូលិស នូវេហ្សេឡង់​​បានឲ្យដឹងអ្នកអ្នកទេសចរណ៍ប្រមានជាង​១ពាន់នាក់ ត្រូវជាប់គាំង ។ ក្រសួង​ការពារជនស៊ីវិលរបស់ប្រទេសនូវែលហ្សេឡង់​បានបញ្ជាក់ថា អ្នកទេសចរណ៍​ប្រហែល​១ពាន់នាក់​បានជាប់គាំង​នៅទីតាំង​រមណីយដ្ឋានទេសចរណ៍​ដ៍ទាក់ទាញ​របស់នូវែលហ្សេឡង់ ដោយសារតែការបាក់ដីយ៉ាងធំ។

ប្រភពបានបញ្ជាក់ថា ផ្ទាំងដីយ៉ាងធំ​មួយ​បានបាក់​​នៅជិតំបន់​ Franz និងតំបន់ផ្ទាំងទឹកកក Fox ដែនកោះភាគខាងត្បូង​របស់ប្រទេសនូវែលហ្សេឡង់ បណ្តាលឲ្យអ្នកទេសចរណ៍​ជាប់គាំង​នៅទីនោះ ។ ការជាប់គាំង​របស់អ្នកទេសចរណ៍​ ប្រហែល​នៅរហូតដល់ថ្ងៃទី១៣ ខែធ្នូ ទើបអាច​មានការជម្លៀស​ខ្លួនចេញបាន ។

គួរបញ្ជាក់ថា ហេតុការណ៍បាក់ដី​នេះ​បានកើតមាន បន្ទាប់ពី​កាលពីចុងសប្តាហ៍មុននេះ ប្រទេសនូវែលហ្សេឡង់​បានប្រកាស​ព្រមានអំពីអាកាសធាតុអាក្រក់​​កើតមាននៅពាស់ពេញប្រទេសតែម្តង ហើយថា វាបានបង្កឲ្យមានគ្រោះទឹកជំនន់ និងបាក់ដី ជាពិសេស​បង្កឲ្យដាច់ចរន្តអគ្គិសនី​ ។

បណ្តាស្រុកជាច្រើន​ស្ថិតនៅក្នុង​រដ្ឋ​មួយចំនួនរបស់នូវែលសេឡង់​បានប្រកាស​ស្ថិតនៅក្នុងគ្រាអាសន្ន​អំពីបញ្ហាគ្រោះទឹកជំនន់​តាំងពីថ្ងៃទី​៧ ខែធ្នូ​រហូតមកម្ល៉េះ ។

អាជ្ញាធរនៅក្នុងតំបន់បានស្នើឲ្យប្រជាជន​កាត់បន្ថយ​ការធ្វើដំណើរ​ចេញទៅខាងក្រៅ ជាពិសេស​នៅក្នុងរវាង​ចន្លោះស្រុក Timaru និងស្រុក Christchurch ដោយសារស្ថានភាពផ្លូវ​ទឹកលិច បែកភក់ល្បាប់ បញ្ហាផ្គរន្ទះ​ជាដើម អាចគំរាមកំហែង​ដល់សុខសុវត្ថិភាព​របស់ពួកគេ ៕


ចែករំលែក៖