ក្នុងពេលបោះឆ្នោតអាមេរិកជិតមកដល់ ប្រជាប្រិយភាពរបស់ប្រធានាធិបតីដូណាល់ ត្រាំ បានធ្លាកចុះយ៉ាងខ្លាំង ដោយគោលនយោបាយអាត្មានិយមរបស់លោក ។ ជាមួយគ្នា នេះសភាដែលគ្រប់គ្រងដោយគណបក្ស ប្រជាធិបេយ្យបានចោទប្រកាន់ទោសលោកពាក់ព័ន្ធ ការកេងប្រវញ្ចអំណាចទៀតផង ។
នៅពេលនេះ គណៈកម្មការច្បាប់របស់សភាអាមេរិកបានចោទប្រកាន់ទោសចំនួនពីរទៅលើប្រធានាធិបតីដូណាលត្រាំ ក្នុងនោះមានកេងប្រវញ្ចអំណាច និង រារាំងដល់សកម្មភាពស្រាវជ្រាវ ។
កាលពីថ្ងៃទី១០ខែធ្នូ គណៈកម្មការចារកិច្ចសភាអាមេរិក បានប្រកាសជាផ្លូវការ ចោទប្រកាន់ពីរចំណុចដើម្បីឈានដល់ការកាត់ទោសប្រធានាធិបតី ដូណាល់ត្រាំ ។ សារព័ត៌មានFox News បានផ្សាយថា នៅក្នុងសន្និសីទកាសែត ចោទប្រកាន់ទោសដល់ប្រធានាធិបតីដូណាលត្រាំ ធ្វើឡើងយ៉ាងឆាប់រហ័ស ដោយប្រធានរដ្ឋសភា Nancy Pelosi បានប្រកាស ពីបទចោទប្រកាន់ខាងលើ ។
នៅក្នុងសន្និសីទកាសែតនោះប្រធានគណកម្មការច្បាប់ ក្នុងរដ្ឋសភាអាមេរិក លោក Jerrold Nadler បានលើកឡើងថា លោកត្រាំបានកេប្រវញ្ចអំណាច ដោយដាក់គំនាបទៅលើប្រទេសអ៊ុយក្រែន ។ ជាមួយគ្នានេះលោកត្រាំបានប្រើអំណាចដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ។ ជាមួយក្នានោះ លោកត្រាំមានសកម្មភាព រារាំងដល់ការស្រាវជ្រាវ ឈានដល់ការចោទប្រកាន់ទោសលោក ។
តាមសារព័ត៌មាន Washington Post បានផ្សាយថា គណកម្មការសភា អាមេរិក និងជួបប្រជុំនៅថ្ងៃទី១២ខែថ្នូ ដើម្បីបោះឆ្នោតអនុម័ត ចោទប្រកាន់ទោសប្រធានាធិបតីត្រាំ ។ ប្រសិនបើការបោះឆ្នោតទទួលបានជោគជ័យសភាអាមេរិក នឹងបើកកិច្ចប្រជុំ បោះឆ្នោតនៅសប្តាហ៍ក្រោយ៕