ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS)

ចែករំលែក៖

ប្រទេសក្នុងការសាងសង់មន្ទីរពេទ្យ និងទិញបរិក្ខារពេទ្យទំនើបៗដើម្បីអោយមន្ទីរពេទ្យនេះមានសមត្ថភាពគ្របគ្រាន់ក្នុងការព្យាបាលជីវិតពលរដ្ធ។ មកដល់ពេលនេះគឺបានទទួលថវិកាប្រមាណជាង៧២លានដុល្លារ ដែលរដ្ធនឹងបរិច្ចាគថវិកា ៣០លានដុល្លារ។ សម្តេចតេជោមានប្រសាសន៍ថា យើងនឹងងប្រែក្លាយមន្ទីរពេទ្យកាល់ម៉ែត្រទៅជាមន្ទីរពេទ្យទំនើប ដែលបំពាក់ដោយមានសំភារៈ និងបច្ចេកវិទ្យាទាន់សម័យ។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា មន្ទីរពេទ្យនេះគឺមិនយកថវិកាថ្លៃព្យាបាលជំងឺចំពោះអ្នកដែលមាន ១)ប័ណ្ណក្រីក្រ , ២)មានប័ណ្ណសមធម៌ ៣)មានប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម(បសស) រីឯ ចំពោះអ្នកដែលមានលទ្ធភាព គឺយកថ្លៃពិនិត្យព្យាបាធម្មតា ដើម្បីបានថវិកាសម្រាប់ជួយអ្នកក្រីក្រ និងផ្គត់ផ្គង់មន្ទីរពេទ្យខ្លួនឯងផង (យកមន្ទីរពេទ្យ ចិញ្ចឹមមន្ទីរពេទ្យ)។

ទាក់ទងទៅវិស័យសេដ្ឋកម្ពុជាវិញ នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា តាមការព្យាករណ៍ កម្ពុជាយើងមានកំណើនសេដ្ធកិច្ចក្នុងរង្វង់អត្រា៧,១% ។ សម្តេចតេជោ បញ្ជាក់ថា ក្នុងការគ្រប់គ្រង និងដឹកនាំប្រទេសជាតិ គឺសម្តេចតេជោបានគិតយ៉ាងម៉ត់ចត់ដែលផ្តោតសុំខាន់លើកត្តា២ គឺទី១ការគ្រប់គ្រងស្ថិរភាពនយោបាយ និង ទី២គឺគ្រប់គ្រងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចអោយបានល្អ។ ជាមួយគ្នានេះដែរ សម្តេចតេជោបានបញ្ជាក់ផងដែរថា ចំពោះកម្ពុជា បើគ្មានសន្តិភាព គឺគ្មានគ្មានសិទ្ឋិមនុស្ស ហើយបើគ្មានសន្តិភាព ក៏គ្មានការអភិវឌ្ឍផងដែរ។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអបអរសាទរ និងជូនពរដល់ថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) និងនិស្សិតជ័យលាភីទាំងអស់ដែលទទួលបានជោគជ័យក្នុងថ្ងៃនេះ បន្ទាប់មក សម្តេចតេជោ បានអញ្ជើញប្រគល់សញ្ញាបត្រជូនដល់តំណាងនិស្សិតទាំងអស់នៅក្នុងបរិយាកាសសប្បាយរីករាយ និងស្និទ្ឋស្នាលក្រៃលែង៕


ចែករំលែក៖