ព័ត៌មានទាន់ហេតុការណ៍៖

ទំនាក់ទំនងរវាងឥណ្ឌានឹងចិនកាន់តែប្រសើរ​​លើគ្រប់វិស័យ

ចែករំលែក៖

នៅពេលដែលទំនាក់ទំនងជាមួយបណ្តាប្រទេសលោកខាងលិច​ ធ្លាក់ចុះ ​ចិន និងឥណ្ឌាបានបង្កើនទំនាក់ទំនងទ្វេភាគីកាន់តែប្រសើរឡើង​ លើគ្រប់វិស័យពិសេសគឺ វិស័យសេដ្ឋកិច្ចពាណិជ្ជកម្មនិង យោធា ផងដែរ។

លោក Wang Yi ក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្ដីក្រសួងការបរទេចិន បានថ្លែងថា មេដឹកនាំ នៃប្រទេសចិន និងឥណ្ឌា បានជួបពិភាក្សាគ្នា ប្រកបដោយជោគជ័យ នៅក្នុងទីក្រុង Chennai រដ្ឋ Tamil Nadu ប្រទេសឥណ្ឌា ហើយមេដឹកនាំទាំង២ បានសន្យាថា បន្ដបង្កើននូវទំនាក់ទំនងឲ្យកាន់តែប្រសើរ ក្នុងកម្រិតថ្មីមួយបន្ថែមទៀត។

មេដឹកនាំឥណ្ឌា និងចិន កាលពីចុងសប្ដាហ៍កន្លងទៅនេះ បានធ្វើការរួមគ្នា ដើម្បីជំរុញដល់ការអភិវឌ្ឍនូវចំណងមិត្តឲ្យដល់កម្រិតថ្មីមួយ។ នៅក្នុងដំណើរទស្សនកិច្ចរបស់ក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្ដីការបរទេសចិន លោក Wang Yi នៅក្នុងទីក្រុង Chennai នោះ លោក Venkaiah Naidu អនុប្រធានាធិបតីឥណ្ឌា បានថ្លែងថា ឥណ្ឌា កំពុងតែត្រៀមខ្លួន រៀបចំរំឭកអនុស្សាវរីយ៍ លើកទី៧០ នៃទំនាក់ទំនង រវាងឥណ្ឌា និងចិន នៅឆ្នាំក្រោយ។ ការរៀបចំពិធីនេះឡើង ក៏ជាឱកាសបង្កើននូវចំណងទំនាក់ទំនងទ្វេភាគី រវាង​ឥណ្ឌា និងចិន ឲ្យកាន់តែល្អប្រសើរឡើងផងដែរ។

លោក Naidu អនុប្រធានាធិបតីឥណ្ឌា បានបន្ដថា លោកសង្ឃឹមថា ប្រទេសទាំង២ នឹងធ្វើការងាររួមគ្នា ដើម្បីបង្កើននូវការផ្លាស់ប្ដូរឲ្យដល់កម្រិតខ្ពស់ និងបង្កើនកិច្ចសហប្រតិបត្ដិការឲ្យកាន់រឹងមាំបន្ថែមទៀត។ កិច្ចសហប្រតិបត្ដិការដ៏ល្អនេះ នឹងនាំមកនូវសន្ដិសុ និងផលប្រយោជន៍ដល់ប្រជាជាតិ នៃប្រទេសទាំង២ ហើយវានឹងបង្កើននូវសន្ដិសុខ ក្នុងតំបន់ និងសន្ដិសុខ ហើយស្ថិរភាពដល់ពិភពលោកផងដែរ។

ជាមួយគ្នានេះដែរ លោក Naidu បានបញ្ជាក់ថា លោកប្រធានាធិបតីចិន ស៊ី ជីនពីង និងលោក Modi នាយករដ្ឋមន្រ្ដីឥណ្ឌា កំពុងតែរក្សាទំនាក់ទំនងជាមួយគ្នាយ៉ាងជិតស្និទ្ធដដែល។ មេដឹកនាំ នៃប្រទេស មិនបានលើយករឿងជម្លោះពីអតីតកាល មករារាំងដល់ទំនាក់ទំនង រវាងប្រទេសទាំង២នោះឡើយ៕


ចែករំលែក៖