ព័ត៌មានទាន់ហេតុការណ៍៖

អតីតមន្ត្រីយុត្តិធម៌ កូរ៉េខាងត្បូងជាប់ពាក់ព័ន្ធពុករលួយ រំលោភអំណាច

ចែករំលែក៖

រដ្ឋអាជ្ញា​ បានអះអាងថា Cho Kuk អតីតរដ្ឋមន្រ្ដីក្រសួងយុត្តិធម៌កូរ៉េខាងត្បូង កំពុងស្ថិតក្រោមការស៊ើបអង្កេត ដោយសារជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ និងការរំលោភអំណាច ។ ខណៈបំពេញការងារជាមន្រ្ដីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការស៊ីវិលរបស់លោក Moon នាអំឡុងឆ្នាំ២០១៧ លោក Cho បានរំលោភអំណោចរបស់គាត់ ។ គាត់បានបិទបាំងការស៊ើបអង្កេតរបស់រដ្ឋាភិបាល ពាក់ព័ន្ធនឹងការចោទប្រកាន់អំពើពុករលួយ ជុំវិញករណីរបស់លោក Yoo Jae-soo អតីតអគ្គនាយកគណៈកម្មការសេវាកម្ម ហិរញ្ញវត្ថុ និងមន្រ្ដីដទៃទៀតដែលជិតស្និទ្ធនឹងគណបក្សគ្រប់គ្រងអំណាចរបស់ប្រធានាធិបតីកូរ៉េខាងត្បូង ។ ប៉ុន្ដែក្រោយមកលោក Yoo បានក្លាយជាអភិបាលរងក្រុង Busan ហើយក៏ត្រូវចាប់ខ្លួន កាលពីខែវិច្ឆិកា កន្លងទៅនេះ ។

ប្រភពព័ត៌មានដដែល បានបន្ដថា ការចាប់ខ្លួនលោក Yoo ក៏ដោយសារមានការសង័្សយពីការទទួលសំណូក ចំនួន៤៩,៥លានវ៉ុន ឬស្មើនឹង៤២៦០០ដុល្លារអាមេរិក ពីពាណិជ្ជករ នៅក្នុងអំឡុងពេលគាត់គ្រប់គ្រងផ្នែកហិរញ្ញវត្ថុ ។ ដោយឡែក លោក Cho ក៏កំពុងតែស្ថិតក្នុងករណីស៊ើបអង្កេត ពីបទឧក្រិដ្ឋហិរញ្ញវត្ថុ និងការក្លែងបន្លំ ពាក់ព័ន្ធនឹងគ្រួសាររបស់គាត់ រហូតនាំឲ្យមានការចាប់ខ្លួនប្រពន្ធរបស់គាត់ និសាច់ញាតិ ។

ដោយឡែកការិយាល័យរបស់ប្រធានាធិបតីកូរ៉េខាងត្បូង បានថ្លែងថា ខ្លួននឹងគោរពតាមសេចក្តីសម្រេចរបស់តុលាការ ក្នុងការបដិសេធដីកាកោះហៅ ។ ប៉ុន្ដែការិយាល័យនេះ ក៏បានរិះគន់ព្រះរាជអាជ្ញា ចំពោះអ្វីដែលខ្លួនបានពិពណ៌នាថា ជាការប៉ុនប៉ង“ មិនសមហេតុផល” ដើម្បីចាប់ខ្លួនលោក Co ។ ដោយឡែក លោក Ko Min-jung អ្នកនាំពាក្យវិមានខៀវរបស់ប្រធានា​ធិបតី​កូរ៉េខាងត្បូង មិនបានអត្ថាធិប្បាយលើការវាយតម្លៃរបស់តុលាការ ជុំវិញបទឧក្រិដ្ឋដែលត្រូវបានចោទប្រកាន់លើលោក Cho នោះឡើយ៕


ចែករំលែក៖