ព័ត៌មានទាន់ហេតុការណ៍៖

សញ្ញាវិជ្ជមានក្នុងទំនាក់ទំនងពាណិជ្ជកម្មអាមេរិក​ ចិន ឆ្នាំ​២០២០

ចែករំលែក៖

នៅពេលនេះ អាមេរិកចិន​បានកំណត់​ពេលវេលាចុះហត្ថលេខា ជាផ្លូវ​ការលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដំណាក់កាលទីមួយ ។ នៅសប្តាហ៍ក្រោយនេះ អាមេរិក និងចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាផ្លូវការ ដំណាក់កាលទីមួយ ។ ពិធីចុះហត្ថលេខា នឹងធ្វើឡើងនៅទីក្រុង វ៉ាស៊ីនតោន អាមេរិក​ ។ នេះជាជំហានវិជ្ជមាន ក្នុងការកាត់បន្ថយកម្តៅ ពាណិជ្ជកម្ម អាមេរិក​-ចិន​បានតានតឹង​អស់រយៈពេលជិតពីរឆ្នាំកន្លងមក ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន​បានបញ្ជាក់ថា​​ ឧបនាយករដ្ឋមន្ត្រីចិន លោក លីវ ហ៊ី នឹងទៅកាន់ទីក្រុងវ៉ាស៊ីនតោន នាថ្ងៃទី​១៣ ខែមករា ហើយចុះហត្ថលេខា​នៅថ្ងៃទី​១៥ ខែមករា​​។ នេះជាការប្រកាសផ្លូវការ​របស់ភាគីចិន ស្តីពីកិច្ចព្រមព្រៀង ដំណាក់កាលទីមួយ។ជាមួយគ្នានេះ ភាគីទាំងពីរនៅតែបន្តកិច្ចពិភាក្សា ដើម្បីឈានដល់កិច្ចព្រមព្រៀងជាបន្តបន្ទាប់នាពេលខាងមុខ ។

សារព័ត៌មាន​ Business Insider ​បានផ្សាយថា​អាមេរិក​និងចិន​​បានបង្ហាញពីចំណុចមួយចំនួននៅក្នុងកិច្ចព្រមព្រៀងដំណាក់កាលទីមួយ ​ក្នុងនោះមានកាត់បន្ថយ ពន្ធ​១៥ភាគរយ​នាំចូលពីចិនមានទឹកប្រាក់​១២០លានដុល្លារ ។

លោក​ Huo Jiangou ​អ្នកឯកទេសវិភាគ​ របស់ក្រសួងពាណិជ្ជកម្មចិន​បានបញ្ចាក់ថា កិច្ចព្រមព្រៀង ដំណាក់កាលទីមួយ​ គឺ អាចកាត់បន្ថយភាពតានតឹងជាបណ្តោះអាសន្ន​តែប៉ុណ្ណោះ ។ប្រទេសទាំងពីរ​នៅមានបញ្ហា ជាច្រើនទៀតត្រូវដោះស្រាយនាពេលខាងមុខ​ ៕

 


ចែករំលែក៖