ព័ត៌មានទាន់ហេតុការណ៍៖

ក្រៅពីមនុស្ស​ មានសត្វព្រៃ​១២៥០លានក្បាល ងាប់ដោយភ្លើងឆេះព្រៃ នៅអូស្ត្រាលី អ្នកណាជាអ្នកដុត?

ចែករំលែក៖

មកទល់ពេលនេះ គេមិនទាន់អាចសន្និដ្ឋានបានថា ការឆេះព្រៃ​គឺបណ្តាមកពីមនុស្សជាអ្នកបង្កឡើង ។ ភ្លើងឆេះព្រៃតែងតែកើតឡើង​នៅប្រទេសអូស្ត្រាលី​​ ហើយភាគច្រើនឆេះព្រៃបង្កឡើងដោយ​ស្លឹកឈើស្ងួតក្តៅខ្លាំង ​​។ នៅក្នុងរដូវក្តៅឆ្នាំនេះ គឺខ្លាំងជាងរាល់ឆ្នាំ អូសបន្លាយយូរជាងគេ ​ទើបធ្វើឲ្យភ្លើងឆេះព្រៃអូសបន្លាយ ជាច្រើនខែ​ ។

ភ្លើងឆេះព្រៃនៅក្នុងប្រទេសអូស្ត្រាលី មិនទាន់រលត់ជាស្ថាពរនៅឡើយទេ ក្រោយការឆាប់ឆេះតាំងពី​ខែកញ្ញា ឆ្នាំ​២០១៩រហូតមក​។ តើអ្នកណាជាអ្នកដុតព្រៃ? មនុស្សជិត១០០នាក់ត្រូវបានចាប់ខ្លួន​សង្ស័យជាប់ពាក់ព័ន្ធ​ បង្កឲ្យភ្លើងឆេះព្រៃ ​។ នៅពេលនេះ តុលាការក៏បានសាកសួរ អ្នកជាប់សង្ស័យ ក្នុងនោះមានទាំង​ជនជាតិអូស្ត្រាលីដើមកំណត់វៀតណាមផងដែរ​។

ភ្លើងឆេះព្រៃបានសម្លាប់មនុស្ស ជិត​៣០នាក់​រងរបួសជាច្រើន និងផ្ទះរាប់ពាន់ខ្នងរងការបំផ្លាញ​។ ក្រៅពីនេះ សត្វព្រៃ រាបរយលានក្បាលបានងាប់ដោយភ្លើងឆេះព្រៃខាងលើ។ តាមការវាយតម្លៃពីក្រុម​ការពារសត្វព្រៃ បានបញ្ជាក់ថា មានសត្វព្រៃដល់ទៅ​១២៥០លានក្បាល បានងាប់​ដោយភ្លើងឆេះ​ ក្នុងនោះមាន​ភាគច្រើនសត្វ​ កង់ហ្គារ៉ូ​ និងខ្លាឃ្មំ Koala​​​ ដែលជាប្រភេទសត្វប្រចាំប្រទេសអូស្ត្រាលី​។

គ្រាន់តែនៅក្នុងរដ្ឋ ​New South Wales ​មាន​សត្វកង់ហ្គារ៉ូ(Kangaroo) ៨៤០០ ក្បាលបានងាប់​។​ ក្រុមការពារសត្វព្រៃ បានប្រើប្រាស់សាលារៀនជាច្រើន ធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាលសត្វព្រៃ​ដែលរងរបួសដោយភ្លើងឆេះព្រៃ។

រដ្ឋាភិបាលនិងពលរដ្ឋក៏បានចូលរួម​ ព្យាបាលសត្វព្រៃ ដែលរងផលប៉ះពាល់ដោយភ្លើងឆេះព្រៃ​ផងដែរ​។

នៅក្នុងទីក្រុង Adelaide​រដ្ឋភាគខាងត្បូង អូស្ត្រាលី ជាទីកន្លែងភ្លើងឆេះព្រៃខ្លាំងជាងគេបំផុត​ ក្នុងប្រទេសនេះ ។រដ្ឋាភិបាល​បានប្រើប្រាស់សាលាបឋមសិក្សា​ នៅក្នុងតំបន់ធ្វើជាសាលារៀនព្យាបាលសត្វ ខ្លាឃ្មុំតូច​ Koala ក្រុមគ្រូពេទ្យសត្វ​១៥០នាក់ធ្វើការទាំងយប់ថ្ងៃ ប្តូរវេនគ្នា ថែទាំសត្វព្រៃដែលរងរបួស​៕


ចែករំលែក៖