ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកប្រកាសមិនដកទាហានចេញពីអ៊ីរ៉ាក់ឡើយ

ចែករំលែក៖

ក្រសួងការបរទេសអាមេរិក បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោន​មិនមានបំណងពិភាក្សា ដើម្បីដកទាហានអាមេរិកចេញពីប្រទេសអ៊ីរ៉ាក់នោះឡើយ ទៅតាមសំណើរបស់ភាគីអ៊ីរ៉ាក់​។ ការប្រកាសខាងលើរបស់អាមេរិក កើតឡើងក្រោយពេលដែល​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ ​បានស្នើឲ្យក្រុមអ្នកជំនាញ​ស្រាវជ្រាវ​ពីការដកទាហានអាមេរិកចេញ​។

ប៉ុន្តែតាមក្រុមអ្នកឯកទេសអាមេរិក បានលើកឡើងថា ការដកទាហានចេញពីអ៊ីរ៉ាក់មិនមែនជារឿងងាយស្រួលនោះឡើយ ​ដោយត្រូវពិភាក្សា ទៅលើ បញ្ហាសន្តិសុខ ​ទំនាក់ទំនង​ ហិរញ្ញវត្ថុ​ សេដ្ឋកិច្ច និងការបរទេស​។

កន្លងមក លោកត្រាំបានប្រកាសថា​ប្រសិនបើ​អ៊ីរ៉ាក់ចង់ឲ្យអាមេរិក ដកទាហានចេញនោះ អាមេរិក និងដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ាក់ និងទាមទារឲ្យប្រទេសនេះសងសំណងជាច្រើន​ តាំងពីពេលដែលអាមេរិកធ្វើសង្គ្រាមវាយប្រហារអ៊ីរ៉ាក់​។

នៅពេលនេះដែរពលរដ្ឋអ៊ីរ៉ាក់រាប់សិបពាននាក់បានដង្ហែក្បួនបាតុកម្ម សារជាថ្មី ប៉ុន្តែពេលនេះ មិនមែនប្រឆាំងរដ្ឋាភិបាល អ៊ីរ៉ាក់នោះឡើយ គឺប្រឆាំងអាមេរិក និងអ៊ីរ៉ង់ ដែល បានប្រើប្រាស់ទឹកដី អ៊ីរ៉ាក់ សម្រាប់វាយប្រហារគ្នាទៅវិញ​។ អ៊ីរ៉ាក់មិនមែនជាសង្វៀនសង្គ្រាមអន្តរជាតិ សម្រាប់ឲ្យប្រទេសផ្សេងៗមកធ្វើសង្គ្រាមនៅលើទឹកដីអីរ៉ាក់នោះឡើយ។

នៅទីលាន​ Tahrir ​ក្នុងរដ្ឋធានី​Banhdad ​ ក្រុមបាតុករ បានថ្កោលទោសអាមេរិក និងអ៊ីរ៉ង់ យ៉ាងខ្លាំង​ដែលបានបង្កភាពតឹនតឹង វាយប្រហារគ្នាក្នុងទឹកដីអ៊ីរ៉ាក់​។​ ជាមួយគ្នានោះដែរក្រុមបាតុករក៏បានអំពាវនាវដល់រដ្ឋាភិបាលអ៊ីរ៉ាក់ បញ្ចៀស ការជាប់ពាក់ព័ន្ធ និងវិវាទ​អាមេរិក អ៊ីរ៉ង់​។

អ៊ីរ៉ាក់ជាប្រទេសផលិតប្រេងលំដាប់ទីពីរ​​នៅក្នុង អង្គការ OPEC ​ប៉ុន្តែបលរដ្ឋ​អ៊ីរ៉ាក់រស់នៅក្នុងភាពក្រីក្រដោយសារតែសង្គ្រាម​។ តាមរបាយការណ៍​របស់ ធនាគារពិភពលោក WB ​ក្នុងចំណោមពលរដ្ឋអ៊ីរ៉ាក់​៥នាក់​មានម្នាក់រស់នៅ​ក្នុងបន្ទាត់ក្រីក្រ ។ ចំណែកពលរដ្ឋអត់ការងាធ្វើក៏កើនឡើងខ្ពស់ ដោយសារតែគ្មានក្រុមហ៊ុនវិនិយោគ​​​​បណ្តាលមកពីសង្គ្រាម​។

កាលពីខែតុលាឆ្នាំ​២០១៩ ពលរដ្ឋអ៊ីរ៉ាក់បាននាំគ្នាធ្វើបាតុកម្មជាទ្រង់ទ្រាយធំប្រឆាំងរដ្ឋាភិបាល​ ក្លាយទៅជាហិង្សា បណ្តាលឲ្យមនុស្សដល់ទៅ​៤៦០នាក់ស្លាប់ និងជាង​២៥ពាន់នាក់រងរបួស ។បាតុកម្មនោះត្រូវបានផ្អាក់ដោយសារតែការប្រឈមមុខតានតឹង​ រវាងអាមេរិក និងអ៊ីរ៉ង់ ។ នៅពេលនេះ​​ បាតុកម្មប្រឆាំងអាមេរិក អ៊ីរ៉ង់ អាចអូសបន្លាយក្លាយទៅជាបាតុកម្មប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ាក់សាជាថ្មី​។ រដ្ឋាភិបាលអ៊ីរ៉ាក់ក៏បានអំពាវនាវឲ្យអាមេរិក ដកទាហានទាំងអស់ចេញពីប្រទេសនេះ ផ្តល់ភាពស្ងប់ស្ងាត់ដល់អ៊ីរ៉ាក់វិញ ៕


ចែករំលែក៖