ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមចោរជំនាញលួចមិនរើសមុខប្រចាំភូមិ កម្លាំងជំនាញឃាត់ខ្លួនបាន៣នាក់

ចែករំលែក៖

ខេត្តតាកែវ៖ ចោរជំនាញខាងលួចសម្ភារៈប្រជាពលរដ្ឋតាមផ្ទះដែលកន្លងមកសមត្ថកិច្ចចាប់មិនដែលបាន តែពេលនេះអស់លក្ខណ៍ ត្រូវបានសមត្ថកិច្ចចាប់បាន៣នាក់ និងរឹបអូសសម្ភារៈដែលគេលួចបានយកមកប្រគល់ឲ្យម្ចាស់ដើមវិញ កាលពីរសៀលថ្ងៃ ព្រហស្បត៍ ១៥ កើតខែ បុស្ស ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹងថ្ងៃទី ៩ ខែ មករា ឆ្នាំ២០២០នៅ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។

សមត្ថកិច្ចនគរបាលក្រុងដូនកែវបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់នេះ រួមមាន៖១-ឈ្មោះ មិន ញី ភេទប្រុស អាយុ ២០ឆ្នាំ ២-ឈ្មោះ គង់ ពេជ្រ ភេទប្រុស១៩ ឆ្នាំនិង៣-ឈ្មោះ អៀប ផល្លី ភេទប្រុសអាយុ ២២ឆ្នាំ ។ ទាំង៣នាក់គ្មានមុខរបរពិតប្រាកដ និងរស់នៅកន្លែងកើតហេតុខាងលើ ។

ប្រភពដដែលបានឲ្យដឹងទៀតថា កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ ជនសង្ស័យទាំង៣នាក់បានចូលលួចទ្រព្យក្នុងផ្ទះប្រជាពលរដ្ឋ និង ទីវត្តអារាម ស្ថិតភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ហើយគេចខ្លួន។ លុះមកដល់ថ្ងៃទី១០ខែមករា ឆ្នាំ២០២០ សមត្ថកិច្ចស្រាវជ្រាវដឹងចាប់ខ្លួនបានទាំ៣នាក់ ព្រមទាំងរឹបអូសវុត្ថុតាង ប្រគល់ឲ្យម្ចាស់ដើមវិញ ។

បច្ចុប្បន្ន កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងដូនកែវកំពុងកសាងសំណុំរឿងជនសង្ស័យទាំង៣នាក់នេះ ដើម្បីចាត់ការតាមនីតិវិធី ៕ ប្រាថ្នា


ចែករំលែក៖