ការបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើររបស់អ៊ុយក្រែន មិនមែនជាកំហុសទាំងស្រុងទៅលើកម្លាំងការពារដែនអាកាសរបស់អ៊ីរ៉ង់នោះឡើយ ដោយហេតុការណ៍កើតឡើងក្នុងពេលដែលអ៊ីរ៉ង់ កំពុងវាយប្រហារទៅលើទីតាំងអាមេរិក ។ អាចនិយាយបានថា ហេតុការណ៍កើតឡើងក្នុងពេលកំពុងតែធ្វើសង្គ្រាម ទាំងនោះមិនមែនជាកំហុសទាហានការពារដែនអាកាសនោះឡើយ ។
ករណីខាងលើ ហេតុអ្វីបានជាទម្លាក់ទៅលើកម្លាំងទាហាន អ៊ីរ៉ង់ឲ្យទទួលខុសត្រូវ ករណីខាងលើ ។ អាមេរិកក៏មានចំណែកយ៉ាងធំនៅក្នុងករណីនោះដែរ បើមិនមានអាមេរិក ជាអ្នកបង្កឡើងក៏គ្មានការបាញ់ប្រហារ ទៅលើទីតាំងអាមេរិក ហើយក៏គ្មានការបាញ់ច្រឡំនោះដែរ ។ ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា គួរតែឲ្យរដ្ឋាភិបាលអាមេរិក និងអ៊ីរ៉ង់ ជាអ្នកទទួលខុសត្រូវ ។ ចំណែកទាហាន តូចតាច គ្នាមិនដឹងអ៊ីនោះទេ ធ្វើតាមតែការបញ្ជារតែប៉ុណ្ណោះ ហើយចាប់គ្នាមកទទួលទោសជារឿងមិនសមហេតុផលនោះឡើយ ។
សកម្មភាពខាងលើកើតឡើង ក្រោយពេលដែល អ៊ីរ៉ង់បានចាប់ខ្លួនទាហាន ជាច្រើននាក់ជាប់ពាក់ព័ន្ធការបាញ់ច្រឡំយន្តហោះដឹកអ្នកដំណើររបស់អ៊ុយក្រែន សម្លាប់មនុស្ស១៧៦នាក់ និងបង្កឲ្យមានមហាបាតុកម្ម ឈានចូលថ្ងៃទី៤ហើយ ។
កន្លងមក អ៊ីរ៉ង់បានទទួលស្គល់ថា ទាហានប្រទេសនេះពិតជាបាញ់ច្រឡំទៅលើយន្តហោះដឹកអ្នកដំណើរ របស់អ៊ុយក្រែនពិតម៉ែន ។ ហេតុការណ៍នោះបានបង្កឲ្យមានមហាបាតុកម្ម ក្លាយទៅជាហិង្សាដោយកម្លាំងប៉ូលិសត្រូវបានគេឃើញបាញ់ក្រាប់ពិតទៅលើ ក្រុមបាតុករ ។ នៅលើកញ្ជក់ទូរទស្សន៍ប្រធានាធិបតីអ៊ីរ៉ង់ បានសន្យាថា នឹងស្រាវជ្រាវ ហើយមិនលើកលេងដល់អ្នកដែលបាញ់ច្រឡំយន្តហើដឹកអ្នកដំណើរនោះឡើយ ។
អ្នកនាំពាក្យ ក្រសួងយុត្តិធម៌អ៊ីរ៉ង់ លោក Gholamhossein Esmaili បាននិយាយថា ទាហានមួយចំនួនបានចាប់ខ្លួនប៉ុន្តែមិនបញ្ជាក់ថាប៉ុន្មាននាក់នោះឡើយ ។
ពាក់ព័ន្ធនិងការបាញ់ច្រឡំនោះដែរ ប្រទេសដែលមានពលរដ្ឋស្លាប់ ក្នុងហេតុការខាងលើ នឹងជួបប្រជុំគ្នានៅថ្ងៃទី១៦ខែមករានេះ ដើម្បីពិភាក្សា ពី វិធានការដោះស្រាយបញ្ហាខាងលើ ។ ពេលថ្មីៗនេះនាយករដ្ឋមន្ត្រីកាណដា បានចោទអាមេរិក ជាអ្នករួមចំណែកនៅក្នុងហេតុការណ៍គ្រោះថ្នាក់បាញ់ច្រឡំយន្តហោះខាងលើ ដោយអាមេរិកជាអ្នកបង្កឲ្យមានភាពតានតឹង ទើបមានការបាញ់ច្រឡំបែបនេះ ។
ពាក់ព័ន្ធការចាប់ទាហានបាញ់ច្រឡំ គឺជារឿងមិនយុត្តិធម៌ចំពោះកម្លាំងទាហាន ដោយពួកគត់ធ្វើអ្វីតាមតែបទបញ្ជារពីថ្នាក់លើប៉ុណ្ណោះ ។ មនុស្សមួយចំនួន បានលើកឡើងថា ក្នុងកំពេលកំពុងតានតឹង អ្នកណាមើលដឹកថាជាយន្តហោះរបស់សត្រូវ ឬជាមិត្ត ។ បើនោះជាយន្តហោះចម្បាំងវិញហើយទាហានអ៊ីរ៉ង់ មិនបាញ់កម្ទេចនោះ ក៏ជាកំហុសទាហានអ៊ីរ៉ង់ ។ ដូច្នេះការវាយប្រហារច្រឡំក្នុងពេលតានតឹង មិនមែនជាកំហុសទាហានអ៊ីរ៉ង់ ទាំងស្រុងនោះឡើយ ។
ពាក់ព័ន្ធនិងការបាញ់ច្រឡំ ទាហានអ៊ីរ៉ង់បាញ់មីស៊ីលដល់ទៅ២គ្រាប់ទៅលើយន្តហោះដឹកអ្នកដំណើរអ៊ីរ៉ង់ ។ សារព័ត៌មានអាមេរិក New York Times បានចេញផ្សាយថា យន្តហោះអ៊ុយក្រែនដឹកមនុស្ស ១៧៦នាក់ ដែលបានធ្លាក់នៅទីក្រុងតេហេរ៉ង់ នៃប្រទេសអ៉ីរ៉ង់កាលពីមួយសប្តាហ៍មុននេះ តាមពិតទៅត្រូវបានគ្រាប់មីស៊ីលអ៉ីរ៉ង់ រហូតដល់ទីពីរគ្រាប់ឯណោះបុកត្រូវ ។ នេះបើតាមការដកស្រង់ព័ត៌មាននាព្រឹកថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២០ ។
ការចេញផ្សាយរបស់ New York Times ខាងលើនេះ គឺយោងទៅលើវីដេអូពីកាមេរ៉ាសុវត្ថិភាព ដែលបង្ហាញពីមីស៊ីលចំនួនពីរគ្រាប់បានហោះឡើង និងបុកចំគោលដៅក្នុងពេលតែមួយនៅលើអាកាស នៅពេលវេលាព្រឹកព្រហាម ដែលយន្តហោះអ៊ុយក្រែនជួបគ្រោះថ្នាក់ កាលពីថ្ងៃពុធសប្តាហ៍មុន ។
វាក៏ជាហេតុផលមួយ ដើម្បីជួយបកស្រាយចម្ងល់ផងដែរថា ហេតុអ្វីបានឧបករណ៍ទាក់ទងលើយន្តហោះត្រូវគាំងដំណើរការ មុនពេលបន្តិចដែលយន្តហោះជួបបញ្ហា ហើយប្រការនេះគឺព្រោះតែវាបានគាំងនៅពេលត្រូវគ្រាប់មីស៊ីលទី ១ បុកចំ មុនពេលដែលគ្រាប់ទី ២ មកដល់បានបុកយន្តហោះថែមមួយទៀត ។
គួរបញ្ជាក់ថា យន្តហោះ Boeing 737-800 របស់អាកាសចរណ៍អន្តរជាតិអ៊ុយក្រែន ត្រូវបានទីក្រុងតេហេរ៉ង់អះអាងថា បានធ្លាក់ដោយសារតែការច្រឡំបាញ់ទម្លាក់ កាលពីព្រឹកព្រហាមថ្ងៃពុធ សប្តាហ៍មុននេះ ខណៈដែលស្ថានការណ៍នៅក្នុងតំបន់កំពុងតែតានតឹងជាខ្លាំង ក្រោយអ៉ីរ៉ង់បាញ់គ្រាប់មីស៊ីល លើមូលដ្ឋានទ័ពអាកាសអាមេរិកក្នុងប្រទេសអ៉ីរ៉ាក់ នៅពេលទាបភ្លឺថ្ងៃដដែល ។
ក្រោយការវាយប្រហារនេះ អាជ្ញាធរអាកាសចរណ៍អ៉ីរ៉ង់បានចេញមុខភ្លាមៗដោយអះអាងថា យន្តហោះអ៊ុយក្រែនបានធ្លាក់ដោយសារបញ្ហាបច្ចេកទេស ប៉ុន្តែក្រោយស៊ើបអង្កេត និងបង្ហាញការសង្ស័យមួយចំនួនពីបណ្តាប្រទេសធំៗដូចជា អាមេរិក កាណាដា និងអង់គ្លេស អ៉ីរ៉ង់ក៏បានសារភាពថា ខ្លួនជាអ្នកច្រឡំបាញ់ទម្លាក់ ។ នៅលើយន្តហោះនោះមានមនុស្សជិះ ចំរុះជាតិសាសន៍សរុប ១៧៦នាក់ ដោយក្នុងនោះជនជាតិអ៉ីរ៉ង់មានច្រើនជាងគេ រហូតដល់ទៅជាង ៨០នាក់ និងកាណាដាក៏ច្រើនដែររហូតដល់ ៦៣នាក់៕