មកទល់ពេលនេះព្រិលបន្តធ្លាក់យ៉ាងក្រាស់ នៅតំបន់ព្រំដែនកាស្មៀរ រវាងឥណ្ឌា និងប៉ាគិស្ថាន បណ្តាលឲ្យមានអ្នកស្លាប់កើនឡើងជាបន្តបន្ទាប់ ។ ក្រុមជួយសង្គ្រោះបានខិតខំជួយដល់ពលរដ្ឋដែលជាប់គាំក្រោមកំនរព្រិលបាក់ ។
នៅពេលនេះ មន្ត្រីជាន់ខ្ពស់ប៉ាគីស្ថាន បានប្រកាសឲ្យដឹងថា មានមនុស្ស៥៧នាក់ស្លាប់ និងច្រើននាក់ទៀតបាត់ខ្លួនក្នុងហេតុការបាក់រអិលព្រិលពីកំពូលភ្នំ ស្ថិតនៅតំបន់កាស្មៀរគ្រប់គ្រងដោយប៉ាគីស្ថានកាលពីថ្ងៃទី១៤ខែមករា ។ ជាមួយគ្នានោះតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌាវិញក៏មានមនុស្ស១០នាក់ស្លាប់ក្នុងនោះមានទាហាន៥នាក់ ដោយបាក់ព្រិលនោះដែរ ។ សរុបអ្នកស្លាប់ក្នុងតំបន់កាស្មៀកើនឡើង៦៧នាក់ និងបាត់ខ្លួនរាប់សិបនាក់ ។
កាលពីឆ្នាំ២០១២ក៏មានករណីបាក់ព្រិតគ្រប់ដណ្តប់ទីបញ្ជាការកងពលប្រចំាំព្រំដែន ប៉ាគីស្ថាន ឥណ្ឌា បណ្តាលឲ្យទាហាន១២៤នាក់ស្លាប់ និង ពលរដ្ឋ១១នាក់ ។
មន្ត្រីជាន់ខ្ពស់ប៉ាគីស្ថានបានឲ្យដឹងថា មានភូមិជាច្រើន ប្រឈមនិងផលវិបាកយ៉ាងខ្លាំងដោយបាក់ព្រិល បណ្តាលមកពីភ្លៀធ្លាក់ខ្លាំង ។ មន្ត្រីក្នុងតំបន់បានឲ្យដឹងថា នឹងមានមនុស្សជាច្រើនស្លាប់ មុនពេលក្រុមជួយសង្គ្រោះ ចូលទៅដល់ ដោយសារតែអាកាសធាតុត្រជាក់ពេក ។
ជាមួយគ្នានេះដែរ តំបន់ភាគខាងលិចប៉ាគីស្ថាន មានភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់បំផ្លាញភូមឋានជាច្រើន នៅតាមជើងភ្នំសម្លាប់មនុស្ស១៧នាក់ ។
នៅក្នុងប្រទេសអាហ្វហ្គានីស្ថានវិញក៏មានមនុស្សស្លាប់កើនឡើងដល់៣៩នាក់ហើយដោយសារតែ បាក់ព្រិល នៅខេត្តចំនួន៦ក្នុងប្រទេសនេះ៕