ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងយោធានៅស៊ីរីបន្តរងការវាយប្រហារពីអ៊ីស្រាអែល

ចែករំលែក៖

កម្លាំងទាហានអាកាសអ៊ីស្រាអែល បន្តបើកការវាយប្រហារទៅលើទីតាំង យោធា នៅក្នុងប្រទេសស៊ីរី ដោយចោទថាទីតាំងទាំងនោះបានលាក់ក្រុមភេរវកម្ម ។

កម្លំាងទាហានស៊ីរីបានប្រកាសថា យន្តហោះចម្បាំងអ៊ីស្រាអែល​បានបាញ់មីស៊ីលជាច្រើនគ្រាប់ទៅលើទីតាំង​ ទាហានអាកាសស៊ីរី​ ។ ប៉ុន្តែប្រព័ន្ធការពារដែនអាកាសស៊ីរី បានបាញ់ស្ទាក់កម្ទេចមីស៊ីលរបស់អ៊ីស្រាអែលបានជាច្រើនគ្រាប់ ។

ការវាយប្រហារខាងលើ នៅថ្ងៃទី​១៤ខែវិច្ឆិកា​​ សម្តៅទៅលើទីតាំងយោធា​ T-4 នៅភាគកណ្តាលនៃប្រទេសស៊ីរី ។ ​ការវាយប្រហារនោះមិនបណ្តាលឲ្យខូចខាតទ្រង់ទ្រាយធំនោះឡើយ ដោយប្រព័ន្ធការពារដែនអាកាសបានបាញ់ស្ទាក់ដោយជោគជ័យ​ ។

ប៉ុន្តែនៅមានមីស៊ីល​៤គ្រាប់បានធ្លាក់ចំទីតាំងទ័ពអាកាស ។ ​កម្លាំងទាហានស៊ីរីបានឲ្យដឹងថា ការវាយប្រហារចេញពីទីតាំង យោធា អាមេរិក​ស្ថិតនៅក្នុងតំបន់​ Al Tanf ​ភាគអាគ្នេយ៍នៃប្រទេសស៊ីរី​ ។ ការវាយប្រហារនោះបណ្តាលឲ្យខូចខាត អាកាសយានដ្ឋាន យោធា​ T-4 តែមិនមានទាហានណាម្នាក់ស្លាប់នោះឡើយ ។

នេះជាការវាយប្រហារ ថ្មីបំផុតរបស់អ៊ីស្រាអែលទៅលើទីតាំងយោធានៅក្នុងប្រទេសស៊ីរី ​ដោយសង្ស័យថា ទីតាំងនោះមានក្រុមខ្មាន់កាំភ្លើង​គាំទ្រដោយអ៊ីរ៉ង់ លាក់ខ្លួន​ ។ នេះជាការវាយប្រហារលើកដំបូង​ក្រោយអាមេរិកសម្លាប់មេទ័ពអ៊ីរ៉ង់ ​ Qasem Soleimani ​កាលពីថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២០៕


ចែករំលែក៖