វីរុសកូរ៉ូណា បានឆ្លងរាលដាលយ៉ាងឆាប់រហ័ស ដោយក្នុងរយៈពេលខ្លីបានឆ្លងរាលដាល់ជាង១០ប្រទេស ។ ការឆ្លងរាលដាលយ៉ាងឆាប់រហ័សដោយសារតែវីរុសនេះបានផ្ទុះឡើងចំពេលដែលពលរដ្ឋចិនត្រូវធ្វើដំណើរច្រើនបំផុតនៅលើពិភពលោកប្រចាំឆ្នាំ នាឱកាសបុណ្យចូលឆ្នាំចិន។
នៅថ្ងៃទី២៧ ខែមករា ម៉ុងហ្គោលីបានសម្រេចបិទព្រំដែនទាំងស្រុង មិនឲ្យរថយន្តឬការធ្វើដំណើរណាមួយឆ្លងកាត់ព្រំដែន ចិន ម៉ុងហ្គោលីនោះឡើយ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណា ។ ជាមួយគ្នានោះរដ្ឋាភិបាលក៏បានប្រកាសស្នើពលរដ្ឋ កុំឲ្យប្រមូលផ្តុំគ្នាបញ្ចៀសការឆ្លង។
សារព័ត៌មានរ៉យទ័របានផ្សាយថា គិតដល់ថ្ងៃទី២៧ខែមករាមានមនុស្ស ៨០នាក់ស្លាប់ ដោយសារតែវីរុស កូរ៉ូណា ឬហៅថាវីរុស វូហាន និងមានអ្នកឆ្លងដល់ទៅ២.៨០០នាក់ហើយ។ នៅពេលនេះដែរ នាយករដ្ឋមន្ត្រីចិន លោកលីឃើជាំង បានតាមដានរាល់សកម្មភាពទប់ទល់និងជំងឺឆ្លងដ៏កាចសហាវមួយនេះនៅទីក្រុងវូហាន។
តាមរូបភាពដែលបង្ហោះនៅលើបណ្តាសង្គមកាលពីថ្ងៃទី២៧ខែមករា នាយករដ្ឋមន្ត្រី លីឃើជាំងបានទៅកាន់មន្ទីសុខាភិបាលខេត្តវូហានដើម្បីត្រួតពិនិត្យ និងលើកវិធានការ ទប់ស្កាត់ការឆ្លងរាលប្រកបដោយប្រសិទ្ធិភាព។ នាយករដ្ឋមន្ត្រីលីឃើជា គឺជាប្រធាន អង្គការទបស់ស្កាត់ជំងឺឆ្លងកូរ៉ូណា។
គណៈកម្មការទប់ស្កាត់ជំងឺឆ្លង បានសម្រេចឲ្យពលរដ្ឋសម្រាកចូលឆ្នាំបន្ថែម៣ថ្ងៃទៀត ក្នុងគោលដៅកាត់បន្ថយ ការធ្វើដំណើរ ។ តាមច្បាប់សម្រាក់ចូលឆ្នាំនឹងបញ្ចប់នៅថ្ងៃទី៣០ ខែមករាហើយនឹងបន្តសម្រាក់៣ថ្ងៃទៀត៕