ព័ត៌មានទាន់ហេតុការណ៍៖

បង្រ្កាប​​ចោរប្លន់បាន១១នាក់​ ដកហូ​ត​ម៉ូតូ​៦គ្រឿង​រួមជាមួយភស្ដុតាងជាច្រើន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ក្រុម​ចោរប្លន់​ម៉ូតូ​ ឆ្ឆ្លងដែនអស់ល័ក្ខណ៍ ត្រូវ​បាន​ជំនាញ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ សហការ​ជា​មួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ បើកកិច្ចប្រតិបត្តិការបន្តបន្ទាប់បង្ក្រាប ករណី​ប្លន់យកម៉ូតូ​ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០កន្លងទៅ នៅលើផ្លូវលំ ភូមិក្បា​លអូ ឃុំព្រះស្រែ ស្រុកឧដុង្គ តាមការបំភ្លឺពីជនរង​គ្រោះ​ ចោរប្លន់ម៉ូតូ មានគ្នា​៤នាក់ ជិះម៉ូតូ២គ្រឿ​ង​ ឈ្មោះ​ ឡូញ លី ភេទប្រុស​ អាយុ​៥០ឆ្នាំ នៅ​ភូ​មិឃុំកើតហេតុ​ មុខរបរ​ កសិករ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ដោយបានការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់​ លោកនាយឧត្ដមសេនីយ៍​សន្ដិបណ្ឌិត​ អគ្គស្នងការ​នគរបាល​ជាតិ​ លោក វុី​ សំណាង​ អភិបាល​ នៃគ​ណៈ​អភិបាល​ខេត្ត​កំពង់ស្ពឺ​ និងការបញ្ជាដឹកនាំផ្ទា​ល់ពីលោកឧត្ដមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការ​នគរបាល​ខេត្ត​ ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ស្រុក​ឧដុង្គ​ ម្ចាស់​ករណី​ នគរបាល​ខេត្ត​កំពង់ឆ្នាំង​ បានស្រាវជ្រាវ​រហូត​កំណត់​បានមុខសញ្ញា​ក្រុមចោរ​ប្លន់ និងខ្សែរយៈបណ្ដាញ​ក្រុម​ដង្កូវសង្គម​ ជាលទ្ធផល​ឃាត់ខ្លួនជនសង្ស័យ​ ចំនួន១១នាក់ មេក្លោង​ និងអ្ន​កសមគំនិត​ ដកហូតបានម៉ូតូ០៦គ្រឿ​ង​ រកឃើញ​ម្ចាស់​ម៉ូតូ​ ជាជនរងគ្រោះ​ ០៣​ គ្រឿង​ ។

ប្រភពបន្តថា ជនល្មើស​ បង្រ្កាប​ថៃ្ង​ដំបូង​ ចំនួន​ ៥​នាក់​ ៖១ ឈ្មោះស៊ុន សុវណ្ណារ៉ា ហៅឃីម ភេទប្រុស អា​យុ១៧ឆ្នាំ រស់នៅភូមិទួលពង្រ ឃុំស្វាយ​ ​ស្រុកសា​ម​គ្គីមានជ័យ កំពង់ឆ្នាំង ។ ​ ២ ឈ្មោះ​ សេង សុភ​ក្តិ ភេ​ទប្រុស​ អាយុ១៧ឆ្នាំ​ រស់នៅភូមិខ្យាង ឃុំស្វាយ​ស្រុកសាមគ្គីមានជ័យ កំពង់ឆ្នាំង ។ ​ ៣ ឈ្មោះ​ សុង វ៉ាន ភេទប្រុស​ អាយុ២០ឆ្នាំ​ រស់នៅភូមិគន្ថំ ឃុំវាលពន់ ស្រុ​កថ្ពង កំពង់ស្ពឺ​ ។ ៤ ឈ្មោះ​ សុខ សំជុន ភេទ​ប្រុស​ អាយុ២៥ឆ្នាំ​ រស់នៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច កំពង់ឆ្នាំង ។ ​ ៥ ឈ្មោះ​ ម៉ាន់ ហៃ ភេទប្រុស​ អាយុ២៥ឆ្នាំ រស់នៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច កំពង់ឆ្នាំង ។ ​ ដកហូតម៉ូតូចំនួន​ ៤គ្រឿង​ ដាវ១ដើម​ ទូរស័ព្ទដៃ៣គ្រឿង​ និងម្សៅក្រាមសង្ស័យគ្រឿងញៀន៣កញ្ចប់​ ។ ︎ម៉ូតូហុងដា​ សេ​១២៥ស៊េរី២០១៩​ ពណ៌ខ្មៅ ១គ្រឿ​ ង​ ម៉ូតូ zoommerX ពណ៌លឿង ១គ្រឿង​ ម៉ូតូនិ​ច ពណ៌ស​ ម៉ូតូហុងដា​ សេ១២៥ស៊េរី២០១៩ ពណ៌​ខ្មៅ​ ១គ្រឿង​ ។

ជនល្មើស​បង្រ្កាប​ នៅថៃ្ង​បន្ទាប់​ ចំនួន​ ៦នាក់​ ៖​ ១ ឈ្មោះ​ ម៉ាត់ គ្រីម ភេទប្រុស អាយុ២៨ឆ្នាំ​ រស់នៅ​ភូ​មិទួល ឃុំឈូកស ស្រុកកំពង់ត្រឡាច​ កំពង់ឆ្នាំង ។ ​ ២ ឈ្មោះ​ វ៉ាត វ៉ូ ហៅធុងភេទប្រុស​ អាយុ១៨ឆ្នាំរស់នៅភូមិថ្មីខ្មែរ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ៏យ កំពង់ឆ្នាំង ។ ​ ៣ ឈ្មោះ​ អ៊ីម ផល្លី ភេទប្រុសអាយុ​១៨ឆ្នាំ​ រស់នៅភូមិតាំងក្រង ឃុំស្វាយជុក ស្រុកសា​ម​គ្គីមានជ័យ កំពង់ឆ្នាំង ។ ​ ៤ ឈ្មោះម៉ាច ភ័ក្ត្រា ភេទ​ប្រុស​ អាយុ១៧ឆ្នាំ​ រស់នៅភូមិ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ កំពង់ឆ្នាំង ។ ​ ៥ ឈ្មោះ​ ម៉ាំ រស្មី ភេទប្រុស​ អាយុ១៨ឆ្នាំ រស់នៅភូមិខ្មែរថ្មី ឃុំត្បែ​ង​ខ្ព​ស់ស្រុកសាមគ្គីមានជ័យ កំពង់ឆ្នាំង​ ៦ ឈ្មោះ​ ​ថា ពៅ ភេទប្រុស​ អាយុ២០ឆ្នាំ រស់ ឃុំឈូកស ស្រុកកំពង់ត្រឡាច​ (ឃាត់ក្នុងរង្វង់កិ​ច្ចប្រតិបត្តិការ)​ ។ ដកហូត​ ម៉ូតូ២គ្រឿង​ ម៉ូតូ​ ម៉ាកនិ​ច ពណ៌ខ្មៅ​ ម៉ូតូហុងដា​ សេ១២៥ ឆ្នាំ២០១៩​ ​ពណ៌​ខ្មៅ ប្លន់​កាលពី​ថៃ្ង​ (​ 23 01 2020​ ឈ្មោះ​​ វ៉ាត វ៉ូ អ៊ីម ផល្លី ម៉ាច ភក្រ្តា ម៉ាំ រស្មី​ ទាំងបួននាក់រួមគ្នាធ្វើសកម្មភាព​ប្លន់​ ជនរងគ្រោះ​ដោយស្ទាក់​វា​យតែម្ដង​ ) ។

នេះ​ជាយុទ្ធនាការក្ដៅ​ លើកទី២ហើយ ក្នុង​អំ​ឡុង​មួយ ខែ​ ចុង​ ឆ្នាំ​២០១​៩​ ដើមឆ្នាំ២០២០​ ​សមត្ថកិ​ច្ច​ជំនាញ​ នៃ​ស្នង​​កា​រដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​ បានបង្រ្កាបក្រុមចោរ​ប្លន់​(កាំបិត​ផ្គាក់​)​ និងក្រុមធាក់​ ស្ទាក់ប្លន់ម៉ូតូតា​មផ្លូវ​លំ​ ផ្លូវ​ជាតិមួយចំនួន​ ក្នុងភូមិសាស្រ្ដ​ខេត្ត​កំពង់ស្ពឺ​ ។

បច្ចុប្បន្ន​មុខសញ្ញា​ជាក្រុមចោរប្លន់​ ទាំង១១នាក់​ ត្រូវជំនាញ​កសាងសំណុំរឿង​បញ្ជូន​ទៅអ​យ្យការ​ អមសាលាដំបូងខេត្ដកំពង់​ស្ពឺ​​ ចាត់ការតាមផ្លូវច្បាប់ ៕ សេនាស័ក្តិ


ចែករំលែក៖