ព័ត៌មានទាន់ហេតុការណ៍៖

រវល់តែវីរុសកូរ៉ូណា តើការចោទប្រកាន់ទោសប្រធានាធិបតីដូណាល់ ត្រាំ ឈានដល់ណាហើយ?

ចែករំលែក៖

ប៉ុន្មានថ្ងៃកន្លងមក ប្រព័ន្ធផ្សព្វផ្សាយ និងពលរដ្ឋ​នៅជុំវិញពិភពលោក លែងចាប់អារម្មណ៍នៅលើស្ថានភាពនយោបាយ និងសន្តិសុខ សេដ្ឋកិច្ច ពិភពលោក ដោយផ្តោតទៅលើតែសុខភាព ផ្ទាល់ខ្លួនតែប៉ុណ្ណោះ ។ ពលរដ្ឋ គ្រប់រូបបានតាមដានយ៉ាងយកចិត្តទុកដាក់ នៅជំងឺសួតប្រភេទថ្មី​ បង្កឡើងដោយវីរុសកូរ៉ូណា ។

តើសនាវការកាត់ក្តីលោកត្រាំ​នៅក្នុងព្រឹទ្ធសភាអាមេរិក ឈានដល់ណាហើយ​?

សវនាការកាត់ក្តី ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចាប់ផ្តើមតាំងពីថ្ងៃទី​២១ ខែមករា រហូតមកទល់ពេលនេះ នៅមិនទាន់បញ្ចប់នៅឡើយទេ ​ដោយសារតែខ្វះសាក្សី។ ជាមួយគ្នានេះគណបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យ កំពុងតែ​ប្រឈមមុខតានតឹង ដោយសារតែ​បក្សសាធារណរដ្ឋរងគំនាបចំពោះសំណើពីគណបក្សប្រជាធិបតេយ្យ ក្នុងករណីចោទប្រកាន់ទោសលោកត្រាំ ។

សមាជិកគណបក្ស​សាធារណរដ្ឋ រងសម្ពាធយ៉ាងខ្លាំងពី​គណបក្សប្រជាធិបតេយ្យ ​ក្រោយពេល​ស្នើឲ្យអតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក​ John Bolton ​ចេញមុខធ្វើចាសាក្ស៊ី​ នៅក្នុងសវនាការចោទប្រកាន់ទោសលោក ត្រាំ ។ លោក John Bolton បានសរសេរនៅរឿងរ៉ាវ ពាក់ព័ន្ធជំនួយយោធាដល់​អ៊ុយក្រែន ។

សារព័ត៌មាន​ New York Times បានដកស្រង់ ខ្លឹមសារមួយចំនួននៅក្នុង​សៀវភៅរបស់ លោក John Bolton ដែលមិនទាន់បានបោះពុម្ភផ្សាយជាផ្លូវការនៅឡើយទេ ដោយក្នុងសៀវភៅនោះ​បានបញ្ជាក់ថា លោកត្រាំ​មានបំណង​ផ្អាកផ្តល់ជំនួយយោធាដល់ប្រទេសអ៊ុយក្រែន​ លើកលែងតែ​អ៊ុយក្រែនយលព្រម​ស្រាវជ្រាវ លើគូប្រជែង​តំណែងប្រធានាធិបតី គឺលោក​ Joe Biden ​ និងកូនប្រុស​​ ។

ជាក់ស្តែងកាលពីខែសីហាឆ្នាំ​២០១៩​​លោកត្រាំ បាននិយាយទៅកាន់ ជំនួយការរបស់លោក ពីគោលបំណងចង់រក្សាទុក ទឹកប្រាក់​៣៩១លានដុល្លារ ដែលត្រូវផ្តាល់ជំនួយឲ្យទៅអ៊ុយក្រែន​ ។ ទាំងនោះគឺជាការប្រើអំណាច​ដើម្បីសម្រេចគោលនយោបាយ​ផ្ទាល់ខ្លួន​ ។

កតាទាំងនោះហើយបានជា ប្រធានក្រុមចារកិច្ច សភាអាមេរិក លោក Adam Schiff ​ ប្រធានក្រុមស្រាវជ្រាវ ចោទប្រកាន់ទោសលោកត្រាំ​បានបញ្ជាក់ថា ដើម្បីធ្វើឲ្យតុលាការព្រឹទ្ធសភា ដំណើរការដោយយុត្តិធម៌​ សមាជិកព្រឹទ្ធសភា ចាំបាច់ត្រូវតែ​ស្នើឲ្យ អតីតទីប្រឹក្សាសន្តិសុខជាតិ​ John Bolton ​ចេញមុខធ្វើជាសាក្ស៊ី​ ក៏ដូចជាផ្តល់កំណត់ហេតុ​ និងឯកសារពាក់ព័ន្ធផ្សេងៗ​ ។

ជាមួយគ្នានោះដែរ​ ប្រធានរដ្ឋសភាអាមេរិក ​លោកស្រី​ Nancy Pelosi ​បានបញ្ជាក់ថា​ការដែលសភាបដិសេធ​កោះហៅលោក​ John Bolton ​ និងអ្នកដទៃ​​ធ្វើជាសាក្សី គឺជារឿង​មិនអាចទទួលយកបានឡើយ ។

កាលពីថ្ងៃសៅរ៍កន្លងមកក្រុម​មេធាវី​របស់​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ បង្ហាញខ្លួននៅចំពោះមុខ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ ដើម្បី​ការពារ​លោក​ប្រធានាធិបតី ដែល​ត្រូវ​បាន​ចោទប្រកាន់ ។ ក្រុម​មេធាវី​ទាំង​នេះ​ នឹង​បន្ត​ការបង្ហាញ​ហេតុផល​ការពារក្តីរបស់​ពួក​គេ នៅ​ថ្ងៃ​ចន្ទ និង​ថ្ងៃអង្គារនេះ ។

លោក Jay Sekulow ដែល​ជា​មេធាវី​ម្នាក់​ក្នុង​ចំណោម​ក្រុម​មេធាវី​របស់​លោក​ ត្រាំ បាន​និយាយ​ថា ពួកគេ​នឹង​បង្ហាញ​អំណះអំណាង​ជា​ «ករណី​វិជ្ជមាន» មួយ​ ហើយ «នឹង​បដិសេធ​ការចោទប្រកាន់» ទាំងឡាយ​មក​លើ​លោក​ប្រធានាធិបតី ។

លោក Rick Scott ដែល​ជា​សមាជិក​ព្រឹទ្ធសភាសហរដ្ឋ​អាមេរិ​មក​ខាង​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ Florida បាន​និយាយ​ថា លោក «រំពឹងថា​សេតវិមាន» ចាប់​ផ្តើម​បង្ហាញ​ការ​ពិត​ជាក់ស្តែង​ឱ្យបាន​ត្រឹមត្រូវ» នៅ​ក្នុង​ទម្រង់ការ​សវនាការ​ នៅថ្ងៃ​សៅរ៍​នេះ ។

លោក Ted Cruz ដែល​ជា​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ខាង​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ​តិចសាស បាន​និយាយ​ថា «ខ្ញុំ​រំពឹង​ជា​ដំបូងថា លោក​ប្រធានាធិបតី​ត្រូវ​តែ​ការពារ​ខ្លួន​លោក» ។

សភា​តំណាង​រាស្ត្រ​អាមេរិកាំងបាន​ចោទប្រកាន់​លោក ត្រាំ ​កាលពី​ខែធ្នូ ។

លោក​ប្រធានាធិបតី​ ត្រាំ ប្រឈម​នឹង​បទចោទប្រកាន់​ពីរ ​ដែល​ចោទប្រកាន់​លោក​ពី​បទ​រំលោភ​អំណាច​ជា​ប្រធានាធិបតី និង​បទ​រារាំង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សភា ​ក្នុង​ការ​ស៊ើបអង្កេត​សកម្មភាព​របស់​លោក​ ទាក់ទិន​នឹង​ប្រទេស​អ៊ុយក្រែន ។

លោក ​ត្រាំ ​ត្រូវបាន​ចោទប្រកាន់​ថា បាន​ដាក់​សម្ពាធ​លើ​ប្រទេស​អ៊ុយក្រែន​ ឱ្យ​បើក​ធ្វើការ​ស៊ើបអង្កេត​អំពី​លោក​អតីត​អនុ​ប្រធានាធិបតី Joe Biden ដែល​ជា​គូ​ប្រជែង​ខ្លាំង​ម្នាក់​មក​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ តទល់​នឹង​ការ​ឈរ​ឈ្មោះ​ជាថ្មី​របស់​លោក ត្រាំ​ ដើម្បី​ឱ្យ​បាន​ជាប់ឆ្នោត​ជា​ថ្មី​នៅ​ឆ្នាំនេះ ។

សមាជិក​សភា​សហរដ្ឋ​អាមេរិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ បាន​បញ្ចប់​ការបង្ហាញ​ហេតុផល​របស់​ពួកគេ​ ប្រឆាំង​នឹង​លោក​ប្រធានាធិបតី​ កាលពី​ថ្ងៃសុក្រ​ ដោយ​បាន​ថ្លែង​បង្ហាញ​ហេតុផល​ថា ប្រសិន​បើ​លោក​ ត្រាំ មិន​បាន​ត្រូវ​ដក​ពី​តំណែង​ទេ​ លោក​នឹង​បន្តរំលោភ​អំណាច​តទៅ​ទៀត៕


ចែករំលែក៖