ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ១០នាក់ពាក់ព័ន្ធនឹងគ្រឿងញៀននៅខណ្ឌឫស្សីកែវ

ចែករំលែក៖

ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវស្រាវជ្រាវបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ឃាត់បានជនសង្ស័យ១០នាក់ និង រកឃើញថ្នាំមួយចំនួន នៅសង្កាត់ចំនួន៤ ក្នុងខណ្ឌឫស្សីកែវ កាលពីវេលាម៉ោងតែមួយ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ។

លោក ហ៊ាង ថារ៉េត អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវបានបញ្ជាក់ថា កម្លាំងជំនាញខណ្ឌឫស្សីកែវសហការជាមួយ ប៉ុស្តិ៍ចំនួន៤ បានធ្វើការស្រាវជ្រាវបង្ក្រាបជាក់ស្ដែងករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចផ្លូវជាតិលេខ៥ ក្រុម១ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាកទី ផ្លូវជាតិលេខ៥ក្រុម១ភូមិឡដ៍កំបោរ សង្កាត់ស្វាយប៉ាក ផ្លូវជាតិលេខ៥ ក្រុម១៤ ភូមិផ្សាតូច សង្កាត់ទួលសង្កែ១ ទី ផ្លូវជាតិលេខ៥ ក្រុមទី២ភូមិស្ពានខ្ពស់សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ។

ជនសង្ស័យ ឈ្មោះ សាន់ កភ្លី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិឥស្លាម ទីលំនៅ ភូមិក្រសះថ្មី ឃុំឈូកសរ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងមុខរបរមិនពិតប្រាកដ, ឈ្មោះ ពេជ្រ ចន្ថា ភេទប្រុស អាយ្២១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិតាគោ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល មុខរបរកម្មករសំណង់, សម្ភារដកហូតរួមមានៈ ក្រាមពណ៌សថ្លាចំនួន០៣កញ្ចប់ ។

ជនសង្ស័យឈ្មោះឈីន ចិត្រ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវជាតិលេខ៥ ភូមិ២ សង្កាត់ច្រាំងចំរេះទី១ (មានសារធាតុញៀន) , ជនសង្ស័យឈ្មោះ សេន តាំង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងកញ្ជក់ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវឩកញ្ញាម៉ុងរិទ្ធី ភូមិគង្គារផុស សង្កាត់ទួលសង្កែទី២ (មានសារធាតុញៀន) ។ សម្ភារដកហូតរួមមាន ម៉ូតូ១គ្រឿង ម៉ាក C125 ពណ៍ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង1K 5761, ដែកសំប៉ែតចំនួន១ និងកូនសោលេខ៨ចំនួន១ ។

ជនសង្ស័យ ឈ្មោះ ង្វៀងថៃ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិវៀតណាម ទីលំនៅ ភូមិផ្សាតូច សង្កាត់ ទួសង្កែ១ ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ(ប្រើប្រាស់), ឈ្មោះ ម៉ន មាន ភេទប្រុស អាយ ២៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិ ស្រះព្រាង ស្រុកបាធាយ ខេត្តកំពុងចាម មុខរបរមិនពិត ( ជួញដូរ ), ឈ្មោះ អាយ ហរ័ឃាង ភេទប្រុស អាយុ២១ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ភូមិផ្សាតូចសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ មុខរបកម្មករ (ជួញដូរ), ឈ្នោះ ឈួនសុភាព ភេទប្រុស អាយុ ៣៦ ឆ្នាំ ទីលំនៅ សង្កាត់ព្រៃស ខណ្ឌដង្កោ មុខរបកម្មករ(ប្រើប្រាស់), ឈ្នោះ ប៉ោ ពឿន ភេទ ប្រុស អាយុ ៣៧ឆ្នាំ ទីលំនៅភូមិ ស្នាពុល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង មុខរប កម្មករ (ប្រើប្រាស់) ។ សម្ភារដកហូតរួមមាន ក្រាមពណ៌សថ្លាចំនួន០៤កញ្ចប់ ។

ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ហម ចាន់ណា ភេទប្រុសអាយុ២២ឆ្នាំជនជាតិខ្មែរ មានទីលំនៅ មិនពិតប្រាកដ មុខរបកម្មករ និង ឈ្មោះ ស៊ឹមមូសហ្វា ភេទប្រុសអាយុ២០ឆ្នាំជនជាតិខ្មែរ មានទីលំនៅផ្ទះលេខគ្មាន ផ្លូវជាតិលេខ៥ ភូមិ ឃ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ។ សម្ភារដកហូតមាន ក្រាមពណ៌ស ថ្លាចំនួន០២កញ្ចប់តូច ។

បច្ចុប្បន្នជនសង្ស័យទាំង១០នាក់ត្រូវបានកម្លាំងសមត្ថកិច្ចក៏បានប៉ុស្តិ៍ទាំង៤ កំពុងសាកសួរកសាងសំណុំរឿងបញ្ជូនខ្លួនទៅអធិការខណ្ឌឫស្សីកែវដើម្បីចាត់ការបន្តតាមច្បាប់ ចំណែកម៉ូតូសមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះវិញ៕ សរស្មី


ចែករំលែក៖