ព័ត៌មានទាន់ហេតុការណ៍៖

បើទោះបីលោកត្រាំ មិនត្រូវបានទម្លាក់ពីអំណាចក្នុងសវនាការសភា ក៏លោកគ្មានអំណាច​នៅក្នុងការធ្វើសង្គ្រាមនោះដែរ

ចែករំលែក៖

ក្រុមតំណាងរាស្ត្រអាមេរិក មកពីគណបក្សសាធារណរដ្ឋបានដឹងយ៉ាងច្បាស់ពីចេតនា​​ របស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានត្រៀមលក្ខណៈវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់​ តាំងពីពេលលោកដកអាមេរិកចេញពីកិច្ចព្រមព្រៀងបរមាណូ​ ។

ការដែលលោកត្រាំ បញ្ជាដោយផ្ទាល់ឲ្យសម្លាប់មេទ័ពអ៊ីរ៉ង់ ក៏ដូចជាការបញ្ជូនអាវុធ កម្លាំងយោធាបន្ថែមទៅកាន់អ៊ីរ៉ាក់ ជាសញ្ញានៃការត្រៀមធ្វើសង្គ្រាមជាថ្មី ។ ​កត្តាទាំងនោះ បានជាសភាអាមេរិក ចាត់វិធានការ កាត់បន្ថយអំណាច របស់លោកត្រាំ​ ក្នុងការប្រើកម្លាំងយោធា​ទៅលើប្រទេសអ៊ីរ៉ង់​ ។

តាំងពីដើមមក អំណាចប្រើប្រាស់កម្លាំងទ័ពធ្វើសង្គ្រាម ឬក៏វាយប្រហារដោយបរមាណូ​ស្ថិតនៅលើតែប្រធានាធិបតីម្នាក់គត់ជាអ្នកមានសិទ្ធិពេញលេញ បញ្ជាឲ្យវាយប្រហារ ។ ប៉ុន្តែលោក ត្រាំ វិញមានចរិតឆេវឆាវ ទោះអ្នកនយោបាយអាមេរិក ​រកវិធីសាស្ត្រ​រារាំង​ខ្លាំង មានរឿងធំកើតឡើង​ ។

កាលពីថ្ងៃទី​៣០ ខែមករា សភាអាមេរិក បានអនុម័តទៅលើសេចក្តីព្រាងច្បាប់​ចំនួនពីរ​ ដើម្បីទប់ស្កាត់ ប្រធានាធិបតីដូណាលត្រាំ វាយប្រហារអ៊ីរ៉ង់ ។

សកម្មភាពខាងលើកើតឡើង ក្នុងពេលដែល អាមេរិក និងអ៊ីរ៉ង់កាន់តែតានតឹងខ្លាំងឡើង​​ បន្ទាប់ពីអាមេរិក សម្លាប់មេទ័ពអ៊ីរ៉ង់​ ហើយអ៊ីរ៉ង់វាយបកទៅលើទីតំាងអាមេរិកពីរកន្លែងក្នុងប្រទេសអ៊ីរ៉ាក់ ។ ​

នៅក្នុងការបោះឆ្នោតអនុម័តលើសេចក្តីព្រៀងច្បាប់ រារាំងលោកត្រាំវាយប្រហារ​អ៊ីរ៉ង់ ទទួលបានការគាំទ្រខ្ពស់ គឺ​២២៨ សំឡេងគាំទ្រ និង ១៧៥សំឡេងប្រឆាំង​ ។ ច្បាប់ថ្មីនេះនឹងរារាំងលោកត្រាំ​ប្រើកម្លាំងយោធាវាយប្រហារទៅលើប្រទេសអ៊ីរ៉ង ប្រសិនបើគ្មានការអនុញ្ញាតពីសភានោះទេ ។

មុនពេលបញ្ជូនទៅកាន់សេតវិមានអនុម័ត គឺត្រូវឆ្លងកាត់ការអនុម័តពីព្រឹទ្ធសភា ជាមុនសិន ។ ប៉ុន្តែនៅពេលនេះ សេតវិមាន បានព្រមានថា​នឹងច្រានចោល សេចក្តីព្រៀងច្បាប់ខាងលើ​ បើទោះបីទទួលបានការអនុម័តពីព្រឹទ្ធសភាក្តី ។

ការកាត់បន្ថយអំណាចប្រើយោធា​របស់លោកត្រាំ​​ ក្នុងការដោះស្រាយ​វិវាទជាមួយអ៊ីរ៉ង់ ដោយខ្លាចលោកត្រាំ​​វាយប្រហារអ៊ីរ៉ង់ដោយខ្វះការពិចារណា​ ។ ​

សកម្មភាពខាងលើ​ កើតឡើង​ក្រោយពេល អាមេរិក​បញ្ជូនកម្លាំងអាវុធបន្ថែម ទៅកាន់អ៊ីរ៉ាក់ ក្នុងនោះមានយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ​ B-52 ។ សូមបញ្ជាក់ផងដែរថា ក្នុងពេលដែល​លោកត្រាំចូលកាន់អំណាចដឹកនាំអាមេរិក សភាក៏បានអនុម័ត ហាមប្រាមលោកត្រាំធ្វើសង្គ្រាមវាយប្រហារដោយបរមាណូ​ ប្រសិនបើសភាមិនអនុញ្ញាត​នោះទេ ។ ​​សកម្មភាពខាងលើ​កើតឡើងដោយអ្នកនយោបាយអាមេរិក ដឹកថា លោកត្រាំ​មានចិត្តឆេវឆាវ ខ្លាច​វាយប្រហារ​ទាំងកំហឹងខ្វះពិចារណា ។

ប្រធានរដ្ឋសភាអាមេរិក លោកស្រី​ Nancy Pelosi ​បានបញ្ជាក់ថា​« ​សភាអាមេរិក បោះឆ្នោត សម្រេចកាត់បន្ថយសិទ្ធិអំណាចក្នុងការប្រើប្រាស់កម្លាំងយោធា​​ របស់ប្រធានាធិបតីដូណាលត្រាំ ដើម្បីទប់ស្កាត់ការប្រើកម្លាំងយោធា ទៅលើអ៊ីរ៉ង់ដោយមិនពិចារណា ។ ប្រសិនបើច្បាប់ហាមប្រាមត្រូវសភាអនុម័តនោះ លោកត្រាំ និងត្រូវឆ្លងកាត់ការយលព្រមពីសភា ជាមុន​បើចង់វាយប្រហារទៅលើប្រទេសអ៊ីរ៉ង់នោះ ។

សកម្មភាពរបស់សភាអាមេរិកកើតឡើងក្រោយពេលដែល​មន្ទីបញ្ចាកោណ បញ្ជេញសកម្មភាពយោធាគួរឲ្យបារម្ភ ដោយបានបញ្ជូនយន្តហោះទម្លាក់ក្រាប់យុទ្ធសាស្ត្រ​ចូលទៅក្បែរ​ដែលអាកាសអ៊ីរ៉ង់ ។ ទាំងនោះជាសញ្ញាដ៏គ្រោះថ្នាក់ ក្រោយពេលបញ្ជូនយន្តហោះទម្លាក់គ្រាប​ប្រភេទ​ B-52 H បានចូលកៀកដែនអាកាសអ៊ីរ៉ង់ក្នុងពេលកំពុងតានតឹង​​ ។

ប្រភពព័ត៌មាន បានឲ្យដឹងថា យន្តហោះទម្លាក់គ្រាប់អាមេរិក បានហោះហើរចេញពី​ទីតាំង​ Diego Garcia ​ ឆ្ពោះទៅកាន់តំបនភាគខាងជើង​ ហើយសំដៅទៅកាន់ព្រំដែនអាកាសអ៊ីរ៉ង់តែម្តង ។ មន្ត្រីយោធាអាមេរិក​ដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ការបញ្ជូនយន្តហោះទម្លាក់

គ្រាប់​​ជាការហ្វឹកហាត់វាយប្រហារទម្លាក់គ្រាប់ទៅលើប្រទេសអ៊ីរ៉ង់ពេលមានសង្គ្រាមកើតឡើង ។ ប៉ុន្តែប្រភពព័ត៌មានពីអ៊ីរ៉ង់​បានឲ្យ ដឹងថា កម្លាំងទាហានការពារដែនអាកាសអ៊ីរ៉ង់ ទទួលបានការផ្តល់ដំណឹងជាមុន ពីការហោះហើរចូលទៅក្បែរដែនអាកាសអ៊ីរ៉ង់​ ឬក៏ជ្រុលចូលដែនអាកាសតិចតួចនោះ ។ ប្រសិនបើអាមេរិក មិនផ្តល់ដំណឹងជាមុននោះប្រហែលជាប្រព័ន្ធការពារដែនអាកាសអ៊ីរ៉ង់បាញ់ទម្លាក់ជាក់ជាមិនខាន ។

សកម្មភាពខាងលើ គឺជាការឌឺដងរបស់អាមេរិក​ទៅលើប្រទេសអ៊ីរ៉ង់ ក្រោយពេលអាមេរិក​សម្លាប់មេទ័ពអ៊ីរ៉ង់ ហើយអ៊ីរ៉ង់វាយប្រហារសងសឹកទៅលើទីតាំងយោធាអាមេរិក ២កន្លែងនៅក្នុងប្រទេស​​​ អ៊ីរ៉ាក់​ ។ ​ ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា យន្តហោះទម្លាក់គ្រាប់ B-52H ​របស់អាមេរិក​ ហោះទៅគៀកដែនអាកាសអ៊ីរ៉ង់ ជាការត្រៀមលក្ខណៈវាយប្រហារអ៊ីរ៉ង់​ជាទ្រង់ទ្រាយធំ​ ៕


ចែករំលែក៖