ប្រភពព័ត៌មានបានផ្សាយថា មនុស្ស២នាក់បានស្លាប់ និងម្នាក់រងរបួសក្នុងអំពើបាញ់ប្រហារមួយ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅបរិវេណអគារសាកលវិទ្យាល័យតិចសាស Texas A&M University ចម្ងាយប្រហែល១០៥គីឡូម៉ែត្រ ភាគឦសាន្តទីក្រុង Dallas រដ្ឋតិចសាស សហរដ្ឋអាមេរិក ។
ប្រភពថា ករណីបាញ់ប្រហារនេះ គេនៅមិនទាន់រកបានប្រភពបញ្ជាក់ច្បាស់លាស់នៅឡើយទេ ពីអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងតំបន់ថា តើកើតឡើងដោយសារមូលហេតុអ្វី ហើយខ្មាន់កាំភ្លើងត្រូវបានចាប់ខ្លួនដែរឬយ៉ាងណានោះ ។ ការបាញ់ប្រហារនេះ ត្រូវបានចាត់ទុកថាជាករណីចុងក្រោយថ្មីបំផុត ខណៈដែលអំពើហិង្សាដោយសារផ្ទុះអាវុធកើតឡើងជាហូរហែនៅតាមសាកលវិទ្យាល័យ តាមសាលារៀន ឬនៅតាមទីតាំងសាធារណៈដទៃផ្សេងទៀត ពាសពេញនៅក្នុងទឹកដីអាមេរិកបណ្តាលឲ្យស្លាប់ និងរបួសជាច្រើននោះ ។
កាលពីខែតុលា ឆ្នាំ២០១៩ មានករណីបាញ់ប្រហារនៅបរិវេណសាកលវិទ្យាល័យពាណិជ្ជកម្មរបស់សាកលវិទ្យាល័យ Texas A&M Universityផងដែរ បណ្តាលឲ្យស្លាប់មនុស្ស២នាក់ និងរាប់សិបនាក់ទៀតរងរបួស ។ ហេតុការណ៍កាលណោះបានកើតឡើងនៅពេលដែលនិស្សិតប្រមាណ៧៥០នាក់ បានជួបជុំស៊ីលៀងអាហារក្រោយបញ្ចប់ការប្រឡង។
នៅអំឡុងពេលដែលផ្ទុះអាវុធកើតឡើងចុងក្រោយបំផុតនេះ សាកលវិទ្យាល័យមួយនេះ មាននិស្សិតចុះឈ្មោះចូលរោនទាំងអស់ប្រហែល ១២ ០០០នាក់ ។ ការផ្ទុះអាវុធនេះកើតឡើងចំពេលនិស្សិតឈប់សម្រាក ពុំមាននិស្សិតច្រើននៅកន្លែងកើតហេតុនោះទេ ៕