ក្រោយពេលមានអ្នកស្លាប់ និងឆ្លងរាលដាលកើនឡើង ហើយជនឱកាសនិយមបានប្រើប្រាស់ ការឆ្លងរាលដាលនៃវីរុសកូរ៉ូណា ធ្វើជាអជីវកម្ម ដំឡើងថ្លៃទំនិញ ឬលក់ឱសថក្លេងក្លាយ បំផុះព័ត៌មានមិនពិត នឹងត្រូវដាក់ទោសយ៉ាងធ្ងន់ ។
ដើម្បីទប់ស្កាត់ការបំផុសបំផុល ការផ្សាយព័ត៌មានមិនពិត ជនឱកាសនិយម ដំឡើងតម្លៃ ទំនិញ … ពាក់ព័ន្ធវីរុសកូរ៉ូណា និងត្រូវទទួលទោសយ៉ាងធ្ងន់បំផុត ។
ជនឱកាសនិយម ការផលិត និងលក់ថ្នាំក្លែងក្លាយ រួមទាំងសម្ភារសុខាភិបាលគ្មានគុណភាព ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ បុគ្គលិកពេទ្យ និងឆ្លៀតឱកាសនៃការរាលដាលវីរុសដើម្បីដំឡើងតម្លៃទីផ្សា ទាំងអាហារ និងសម្ភារផ្សេងៗ និងត្រូវដាក់ទោសយ៉ាងធ្ងន់បំផុត ។
ក្រសួងសន្តិសុខជាតិ ចិន(MPS) និងមន្ត្រីក្នុងតំបន់និមួយបានចេញសេចក្តីប្រកាស ប្រឆាំងបទល្មើសពាក់ព័ន្ធវីរុសកូរ៉ូណា ដើម្បីធានាដល់សន្តិសុខ ស្ថេរភាពសង្គម ។ អ្នកដែលប្រព្រឹតល្មើស អាចប្រឈម និងទោសប្រហារជីវិត ។
នៅលើគេហទំព័រ MPS រដ្ឋមន្ត្រីក្រសួងសន្តិសុខ បានអំពាវនាវដល់ ស្ថានប័នសន្តិសុខសាធារណៈ តាមដាន និងដាក់ទោសអ្នកធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម និងប្រទេសជាតិ ។ នៅពេលនេះមានសកម្មភាព ផលិត និងលក់ឱសថក្លែងក្លាយ ព្រមឧបករណ៍វេជ្ជសាស្ត្រដែលគ្មានគុណភាពគ្រប់គ្រាន់បណ្តាលឱ្យមានគ្រោះថ្នាក់ដល់បុគ្គលិកសុខាភិបាលរំខានដល់សេវាសុខភាព ហើយឆ្លៀតឱកាសនៃភ័យខ្លាចរបស់ពលរដ្ឋ ដើម្បីដំឡើងតម្លៃ និងត្រូវដាក់ទោសយ៉ាងធ្ងន់បំផុត អាច និងប្រហារជីវិត ។
មួយវិញទៀត អ្នកដែលចម្លងវីរុសដោយចេតនានៅទីសាធារណៈ ក៏ត្រូវទទួលទោសផងដែរ ដែលបង្កគ្រោះថ្នាក់ដល់សាធារណៈ អាច និងប្រហារជីវិត ។ ជាមួយគ្នានេះអ្នកដែល ផ្សព្វផ្សាយព័ត៌មានមិនពិត បំផុតបំផុលឲ្យមាន អាចប្រឈម និងជាប់គុកយ៉ាងតិច១៥ឆ្នាំ ។
សកម្មភាពខាងលើរបស់ ចិនដើម្បីទប់ស្កាត់ប្រកបដោយប្រសិទ្ធិភាពបំផុតទៅលើជនឱកាសនិយម ដែលគិតតែពីផលប្រយោជន៍ខ្លួនឯង មិនខ្វល់ពីផលប៉ះពាល់ដល់សង្គមជាតិ ៕