ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ ចំការអំពៅស្ករចំនួន១១ហិកតា ត្រូវត្រូវភ្លើងឆាបឆេះអស់គ្មានសល់ បង្កការភ្ញាក់ផ្អើលដល់អ្នកចាំចំការ នាំគ្នាជួយបាញ់ទឹកពន្លត់និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានសង្ស័យមានមនុស្សលួចដុត ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីយប់ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅភូមិកំពោតម្រាក់ ឃុំពពែត ស្រុស្រុកស្វាយទាប ខេត្តស្វាយរៀង ។
បើតាមមន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ករណីភ្លើងឆេះចំការអំពៅចំនួន១១ហិកតា គឺជាអំពៅរបស់ក្រុមហ៊ុនរបស់លោកកុយ សារ៉េន ដែលមានទីលំនៅភូមិពពែត ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
ប្រភពដដែលបន្តទៀតថា ករណីឆេះអំពៅអស់១១ហិកតានេះ បើតាមសមត្ថកិច្ចចុះទៅពិនិត្យស្រាវជ្រាវដាក់ការសន្និដ្ឋានថា សង្ស័យមានជនមិនស្គាល់អត្តសញ្ញាណជាអ្នកលួចដុត ។ ទោះបីជាយ៉ាងណាក៏ដោយ ករណីជនអគតិមានបំណងមិនល្អលួចដុតចំការអំពៅ គឺកើតឡើងរាល់ឆ្នាំមកហើយ ហើយក៏មិនដែលចាប់បានជនសង្ស័យណាម្នាក់មកផ្តន្ទាទោសបានទេ ។
ប្រភពបន្តថា ពេលដែលម្ចាស់អំពៅចង់បានច្បាប់កាប់អំពៅនាំចេញទៅប្រទេសវៀតណាម គឺតែងតែមានករណីជនមិនស្គាល់អត្តសញ្ញាណលួចដុតអំពៅឆេះស្លឹកអំពៅអស់ រួចសុំច្បាប់កាប់បន្ទាន់កុំឲ្យអំពៅខូចគុណភាព ។ ក៏ប៉ុន្តែករណីគេលួចដុតអំពៅ១១ហិកតានេះ គឺឆេះអស់តែម្តង ដោយប៉ុន្មានខែនេះ មានកំដៅក្តៅខ្លាំង ធ្វើឲ្យអំពៅស្ងួតទឹកខ្លាំង ពេលមានអ្នកលួចដុតគឺឆេះអស់តែម្តង មិមិនអាមិនអាចជួយពន្លត់បាននោះទេ ៕ យឹម សុថាន