ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង បណ្ដាលឲ្យស្លាប់០១នាក់(ស្រី) របួសធ្ងន់០១នាក់(ស្រី) របួសស្រាល០៤នាក់(ស្រី០៣នាក់) ខូចរថយន្ត០១គ្រឿងយ៉ាងដំណំ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទី ថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ ២០២០ នៅលើផ្លូវជាតិលេខ០៦ចន្លោះគីឡូម៉ែត្រលេខ១៣៥-១៣៦ ភូមិប្រាសាទ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាកឡិចស៊ិស ពណ៌ស ស្លាកលេខភ្នំពេញ 2L.6145 (បើកបរទិសដៅពីត្បូងទៅជើង) ដោយឈ្មោះ ឡាយ ហឿម ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិកំពងលចិនត្បូង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ មុខរបរជាងសំណង់ (របួសស្រាល) ។
អ្នករួមដំណើរចំនួន០៥នាក់ៈ ១ឈ្មោះ ម៉ែន សូវ ភេទស្រី អាយុ៦៧ឆ្នាំ (ម្តាយក្មេកអ្នកបើកបររថយន្ត) មុខរបរនៅផ្ទះ (ស្លាប់នៅកន្លែងកើតហេតុ) ។ ២ឈ្មោះ ច្រឹប សាន អាយុ២៨ឆ្នាំ (ប្រពន្ធអ្នកបើកបររថយន្ត) មុខរបរនៅផ្ទះ (របួសស្រាល) ។ ៣ ឈ្មោះ ឡាយ ហ៊ិន ភេទស្រី អាយុ០៨ឆ្នាំ(កូនអ្នកបើកបររថយន្ត)(របួសធ្ងន់)មុខរបរសិស្ស ។ ៤ ឈ្មោះ ឡាយ ហៀង ភេទស្រី អាយុ០៦ឆ្នាំ (កូនអ្នកបើបរករថយន្ត) (របួសស្រាល)មុខរបរនៅផ្ទះ ។ ៥ឈ្មោះ ឡាយ ចាន់ថា ភេទស្រី អាយុ០៦ឆ្នាំ (កូនអ្នកបើបរករថយន្ត)(របួសស្រាល)មុខរបរនៅផ្ទះ ។
មូលហេតុបង្កឡើងដោយ រថយន្តបែកកង់ហើយរេចង្កូតធ្លាក់ផ្លូវក្រឡាប់ទៅបុកដើមស្វាយ ។ វត្ថុតាងយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុសន្ទុក ចំណែកអ្នករបួសបានបញ្ចូនទៅមន្ទីរពេទ្យ និងអ្នកស្លាប់បានប្រគល់ឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី