ភ្នំពេញ៖ នៅយប់ថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថៃ្ងទី៤ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង៧ និង៣០នាទីយប់ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ បានត្រួតពិនិត្យអាវុធជាតិផ្ទុះដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅចំណុចមុខផ្សារទំនើប ស៊ូភើស័្ទរ ភូមិភ្នំពេញថ្មី ផ្លូវ១៩៨៦ សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សមាសភាពចូលរួមមាន ទី១.លោក តិមា សោភា អភិបាលរងខណ្ឌតំណាងលោកម៉ូវ ម៉ានិត អភិបាលខណ្ឌ ទី២.លោកសុង វិរះ អធិការរងខណ្ឌ និងទី៣.លោក ជា ជៀកវៃ មេបញ្ជាររងអាវុធហត្ថខណ្ឌសរុបកម្លាំងសរុបចូលរួម៤៨នាក់ ក្នុងនោះកម្លាំងសាលាខណ្ឌ១០នាក់ នគរបានខណ្ឌ១៧នាក់ កងរាជអាវុធហត្ថខណ្ឌ១០នាក់ និងសណ្តាប់ធ្នាប់១១នាក់ ។
ជាលិទ្ធផល មានម៉ូតូឆ្លងកាត់២១០គ្រឿង ក្នុងនោះឃាត់ខ្លូនមនុស្ស២នាក់ ឆែករកឃើញក្រាមសថ្លា មួយថង់តូច និង ដកហូតម៉ូតូមួយគឿង ។ ការត្រួតពិនិត្យត្រូវបានបញ្ជប់នៅម៉ោង៨ និង៣០នាទីយប់ ៕ ចន្ទ លីហ្សា