ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលគោកឃ្លាង ចុះត្រួតពិនិត្យរដ្ឋបាលតាមបន្ទប់ជួលដើម្បីការពារសន្តិសុខជូនពលរដ្ឋក្នុងមូលដ្ឋាន កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១៥ និង០០នាទី នៅចំណុចបន្ទប់ជួល ផ្លូវបេតុង ក្រុមទី០១ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
លោកវរៈសេនីយ៍ត្រី ដួង វណ្ណៈ នាយនគរបាលប៉ុស្តិ៍គោកបានឲ្យដឹងថា៖ ដោយមានការបញ្ជាដឹកនាំពីលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានចាត់ឲ្យលោកដឹកនាំកម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលគោកឃ្លាង ចុះត្រួតពិនិត្យរដ្ឋបាលតាមបន្ទប់ជួលចំនួន ០១គោលដៅ ចំនួន ០៧បន្ទប់ នៅចំណុចបន្ទប់ជួល ផ្លូវបេតុង ក្រុមទី០១ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ លោកបន្តទៀតថា ការចុះត្រួតពិនិត្យ និងរដ្ឋបាលតាមបន្ទប់ជួលខាងលើក្នុងគោលបំណងរក្សាសន្តិសុខសណ្តាប់ធ្នប់ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។
សមាសភាពចូលរួម ៖ ១.លោកវរសេនីយ៍ត្រី ដួង វណ្ណៈ នាយប៉ុស្តិ៍ ២.មន្រ្តីប៉ុស្តិ៍គោកឃ្លាង ៣.អនុភូមិ ប្រជាការពារសង្កាត់ ប្រជាការពារភូមិ សរុបកម្លាំងចូលរួមនគរបាលចំនួន ០៣នាក់អនុភូមិ ០១នាក់ប្រជាការពារសង្កាត់ ០៣នាក់ប្រជាការពារភូមិ ០៣នាក់ សរុបទាំងអស់ ១០នាក់ ។ ជាលទ្ឋផលការងារស្ថិតិ ៖ ត្រួតពិនិត្យ បន្ទប់ជួលចំនួន ០៧បន្ទប់ មនុស្សសរុបចំនួន ១៥នាក់ ប្រុស ០៧នាក់ អាយុ១៨ឆ្នាំឡើងចំនួន ១៣នាក់ ប្រុស ០៦នាក់ការងារសន្តិសុខ គ្មាន ការងារព្រហ្មទណ្ឌ ៖ គ្មាន ។ ការងារគ្រឿងញៀន ៖ គ្នាន ។
ឆ្លៀតឱកាសនោះដែរ ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាងបានផ្សព្វផ្សាយផ្ទាំងប៉ាណូនគរបាលសហគមន៍ អំពីលក្ខណៈសម្បត្តិ៩យ៉ាង ភូមិ.សង្កាត់មានសុវត្ថិភាព ហើយជាពិសេស ក៏បានផ្សព្វផ្សាយអំពី ផលប៉ះពាល់នៃបញ្ហាគ្រឿងញៀន និង ចោរកម្មផងដែរ ៕ ចន្ទ លីហ្សា