ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគបាលស្រុកសៀមប៉ាង ចុះបង្ក្រាបក្រុមជួញដូរសារធាតុញៀន២នាក់ រួមនឹងវត្ថុតាង

ចែករំលែក៖

ខេត្តស្ទឹងត្រែង: អធិការដ្ឋាននគបាលស្រុកសៀមប៉ាង ចុះបង្ក្រាបក្រុមជួញដូរនូវសារធាតុញៀន បុរសជាជនសង្ស័យពីរអ្នក រួមនឹងវត្ថុតាង២កញ្ចប់តូចប្រភេទមេតំហ្វេតាមីន(WY) ពណ៍ទឹកក្រូច ចំនួន៣៨២គ្រាប់ វេលាម៉ោង១៣,៤៥នាទី ថ្ងៃពុធ កើត១២ ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២០ នៅចំណុចស្រែចំប៉ា ភូមិសាស្ត្រណាអ៊ូង ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

លោកជេម អេន អធិការដ្ឋាននគបាលស្រុកសៀមប៉ាង បានឲ្យដឹងថា ក្នុងការចុះបង្ក្រាប ជនសង្ស័យជួញដូរនូវសារធាតុញៀន ខុសច្បាប់ពីរអ្នកខាងលើ ដោយមានកម្លាំងប៉ុស្តីទាំង៣បានសហការគ្នា ដោយប្រើវិធានការញ៉ុះញ៉ង់ ហើយដោយមានការសម្របសម្រួល ពីរលោកគឹម ហ៊ុងសាន ព្រះរាជអាជ្ញារងនៃអយ្យការសាលាតំបូងខេត្តស្ទឹងត្រែង
នឹងកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំសេកុង ប៉ុស្តិ៍រដ្ឋបាលឃុំព្រែកមាស នឹងប៉ុស្តិ៍ឃុំស្រែសំបូរ ទើបឈានដល់ធ្វើការឃាត់ខ្លួន ជនសង្ស័យទាំងពីរអ្នកខាងលើ រួមនឹងវត្ថុតាងផងដែរ។

លោកបញ្ចាក់ទៀតថា: ជនសង្ស័យទាំងអ្នកខាងលើ ទី១,មានឈ្មោះហៀវ ប៊ុតទីវង្ស ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិឡាវ រស់នៅភូមិបាកៀប ស្រុកឃូង ខេត្តចំប៉ាសាក់ ប្រទេសឡាវ នឹងទី២,មានឈ្មោះវង់ អ៉ីង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិឡាវ រស់នៅភូមិបាកៀប ស្រុកឃូង ខេត្តចំប៉ាសាក់ ប្រទេសឡាវ។

បច្ចុប្បន្នជនសង្ស័យទាំងពីរត្រូវបានបញ្ចូនខ្លួន មកស្នងការដ្ឋាននគបាលខេត្តស្ទឹងត្រែង ដើម្បីកសាងសំណុំរឿង បញ្ចូនខ្លួនជនសង្ស័យទាំងពីរ ទៅសាលាតំបូងខេត្តតាមនិតិវិធីច្បាប់។

ជុំវិញរឿងនេះដែរលោកលី មីណា អភិបាលនៃអភិបាលស្រុកបុរីអូរស្វាយសែនជ័យ បានឲ្យដឹងនៅល្ងាចនេះដែរថា: ករណីនេះលោកអត់បានដឹងដែរ ព្រោះសមត្ថកិច្ចកិចស្រុកសៀមប៉ាង គេជាអ្នកបង្ក្រាបហើយមិនបានសហការលោកនោះទេ យ៉្យាងទៀតវាជាតំបន់ភូមិសាសន៍ ប្រទាញប្រទង់ ហើយពីមុននៅក្នុងដែនសមត្ថកិច្ច គ្រប់គ្រងរបស់ស្រុកសៀមប៉ាង។

តែពេលនេះបានកាត់ឲ្យស្រុកបុរីអូរស្វាយសែនជ័យ ជាអ្នកគ្រប់គ្រងវិញ ក្នុងករណីខាងលើនេះ លោកមិនបានទទួលការសហការឬព៍ត៌មាន ក្នុងការបង្ក្រាបករណីជួញដូរឆ្លងដែន នោះឡើយ លោកធ្វើយ៉ាងណានឹងជំរុញ ឲ្យសមត្ថកិច្ចជំនាញក្រោមឱវាទរបស់លោក ខិតខំបំពេញកាតព្វកិច្ចដែលខ្លួនមាន ដើម្បីភូមិឃុំមានសុវត្ថិភាព៩ចំណុចជូនប្រជាពលរដ្ឋឥតរុញរា ដែលរាជរដ្ឋាភិបាលបានដាក់ចុះ ៕ មាស សុផាត

 


ចែករំលែក៖