ព័ត៌មានទាន់ហេតុការណ៍៖

អ្នកជំងឺកូរ៉ូណា ឬCOVID-19 ជាង ​​៦៦០០នាក់​ចាកចេញពីមន្ទីរពេទ្យ​

ចែករំលែក៖

ជំងឺរលាកសួតបង្កឡើងដោយវីរុស​កូរ៉ូណាថ្មី​ឬ 2019-nCoV ឬ COVID-19 គិតមកដល់ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ២០២០ អ្នកជំងឺ​ ៦៦៨២នាក់ បានចាកចេញពីមន្ទីរពេទ្យ​វិញ ។ ប៉ុន្តែ​អ្នកឆ្លង​​ជំងឺនេះ​កើនឡើង ៦៤ ៦២៧នាក់ និងស្លាប់​ ១ ៤៨៣នាក់ ។

នៅក្នុងប្រទេសចិន អ្នកជំងឺ​សរុប ៦៤ ៦២៧នាក់, ស្លាប់​១៤៨៣នាក់ និងចាកចេញពីមន្ទីរពេទ្យ ៦៦០១នាក់ ។ នេះបើតាមការផ្សាយរបស់ប្រភព wikipedia ថ្ងៃទី១៤ ខែកុម្ភៈ ។

អ្នកជំងឺនៅ​ប្រទេសជប៉ុន​សរុប​៣៣នាក់ ក្នុងនោះ​ ស្លាប់​១នាក់ និងចាកចេញពីមន្ទីរពេទ្យ​១០នាក់ ។ ចំណែកនៅលើកប៉ាល់ដឹកអ្នកដំណើរ Diamond Princess ដែលជប៉ុន​កំពុងដាក់ឲ្យនៅដាច់ដោយឡែក​ពីគេឯងនោះ​​​​អ្នកជំងឺ​កូរ៉ូណា​ឆ្លងកើនឡើង​​២១៨នាក់​បន្ថែមទៀត​នៅក្នុងប្រទេសជប៉ុន ។

សូមបញ្ជាក់ថា ជំងឺកូរ៉ូណា ឬCOVID-19 បានផ្ទុះឡើងនៅប្រទេសចិន​ ទីក្រុងអ៊ូហាន ខេត្តហ៊ូប៉ី ភាគកណ្តាលប្រទេសចិន ក្នុងខែធ្នូ ឆ្នាំ២០១៩ ហើយមកដល់ពេលនេះឆ្លងរាលដាល​ប្រទេស​ក្នុងតំបន់ និងជុំវិញពិភពលោក​ចំនួន​២៨​ ។

មកដល់​ថ្ងៃទី១៤ ខែកុម្ភៈ តាមប្រភពព័ត៌មានខាងលើបញ្ជាក់ថា អ្នកជំងឺ​សរុប​ទាំងអស់​កើនឡើង ៦៥ ២១៣នាក់, បាត់បង់ជីវិត ១៤៨៦នាក់ និង ចាកចេញពីមន្ទីរពេទ្យ​៦៦៨២នាក់​ផងដែរ ៕


ចែករំលែក៖