អ្នកជំងឺកូរ៉ូណា ឬ 2019-nCoV ឬ COVID-19 ដែលបាននិងកំពុងឆ្លងរាលដាលដល់ប្រទេសចំនួន២៩នោះ មកដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ អ្នកជំងឺជាង ១០ ០០០នាក់ បានចាកចេញពីមន្ទីរពេទ្យ ។
យោងតាមការផ្សាយរបស់ប្រភព wikipedia បានបញ្ជាក់ថា ជំងឺកូរ៉ូណានៅក្នុងប្រទេសចិនមានសរុប ៧០, ៤៥០នាក់, ស្លាប់ ១ ៧៦៥នាក់ ។ ប៉ុន្តែ អ្នកជំងឺ ១០ ៤៣៥នាក់បានចាកចេញពីមន្ទីរពេទ្យវិញផងដែរ ។
ក្រៅពីប្រទេសចិន នៅមានប្រទេសចំនួន២៨ផ្សេងទៀត ដែលបានឆ្លងជំងឺនេះ ហើយក្នុងនោះ គេបានសរុបអ្នកជំងឺទាំងអស់ចំនួន ៧១ ២៣០នាក់, ស្លាប់ ១៧៦៩នាក់ និងចាកចេញពីមន្ទីរពេទ្យសរុប ១០ ៥៧៣នាក់វិញផងដែរ ។
សូមបញ្ជាក់ថា ជំងឺរលាកសួតថ្មីបង្កឡើងដោយវីរុសកូរ៉ូណា ឬ 2019-nCoV ឬ COVID-19 បានផ្ទុះឡើងនៅក្នុងទីក្រុងអ៊ូហាន ខេត្តហ៊ូប៉ី ភាគកណ្តាលប្រទេសចិន តាំងពីខែធ្នូ ឆ្នាំ២០១៩ ។ អង្គការសុខភាពពិភពលោកដែលជាអ្នកមុខអ្នកការបានបញ្ជាក់ថា នៅមិនទាន់រកឃើញថ្នាំព្យាបាលជាក់លាក់នៅឡើយទេ ឬសូម្បីតែវាក់សាំងចាក់បង្ការក៏ដោយ ។ ប៉ុន្តែថា ខ្លួនមានសុទិដ្ឋិនិយមក្នុងរយៈពេល១៨ខែ ប្រហែលជាអ្នករកឃើញថ្នាំព្យាបាលហើយ ៕