ព័ត៌មានទាន់ហេតុការណ៍៖

ចិនបញ្ជូនគ្រូពេទ្យយោធា សម្ភារបរិក្ខារពេទ្យ បន្ថែមទៅកាន់ទីក្រុងវូហាន

ចែករំលែក៖

កម្លាំងទាហានអាកាស​ចិន​ បានបញ្ជូនយន្តហោះដឹកជញ្ជូនយោធាធុនធំ ប្រភេទ​​Y-20 ដឹកក្រុមគ្រូពេទ្យយោធា និង សម្ភារបរិក្ខារពេទ្យ​ ចូលទៅកាន់ទីក្រុងវូហានជាទីកន្លែងផ្ទុះវីរុសកូវីដ-១៩ ដើម្បីជួយគ្រប់គ្រងស្ថានភាព​ ។

យន្តហោះដឹកជញ្ជូនខាងលើ ​បានបញ្ជូនគ្រូពេទ្យយោធា​៦៧៦នាក់​រួមទាំង​សម្ភារបរិក្ខារពេទ្យទៅកាន់ទីក្រុងវូហាន កាលពីថ្ងៃទី១៧ ខែកុម្ភៈ​ ។ ខេត្តហូប៉ី ជាសមរភូមិជួរមុខ​ក្នុងការកម្ចាត់ជំងឺផ្លូវដង្ហើមប្រភេទថ្មី កូវីដ-១៩​ ។

នេះជាលើកទីពីរ​ដែលចិនបានបញ្ជូន​យន្តហោះធុនធំ​ Y-20 ​ទៅកាន់ ទីក្រុងវូហាន​ ។ នៅក្នុងដំណាក់កាលទីមួយ​ ពេទ្យយោធា ​១៤០០នាក់​បានបញ្ជូនទៅកាន់ទីក្រុងវូហាន​ ។ ចាប់តាំងពីការផ្ទុះវីរុស​ កូវីដ-១៩ ​​កាលពីខែធ្នូ ​ឆ្នាំ​២០១៩មក ​កម្លាំងទាហានចិនបានបញ្ជូនយន្តហោះ​​៣០គ្រឿងដឹកសម្ភារបរិក្ខារពេទ្យទៅជួយដល់ខេត្តហូប៉ី​ ។

គ្រូពេទ្យយោធាដែលបញ្ជូនទៅកាន់ទីក្រុងវូហាន មានទាំងពេទ្យ ជើងទឹក ជើងគោក ជើងអាកាស​ ។ គិតមកទល់ពេលនេះចិនបានបញ្ជូន គ្រូពេទ្យ ​ដល់ទៅ​៤ពាន់នាក់ទៅកាន់ទីក្រុងវូហាន​ ។

បច្ចុប្បន្ន មានអ្នកស្លាប់​១៧៧៥ ក្នុងនោះនៅប្រទេសចិនមាន ១៧៧០ និងឆ្លងរាលដាលដល់មនុស្ស​ ៧១ ៤៤៩ ។ ជាមួយគ្នានោះ អ្នកដែលបានព្យាបាលជាសះស្បើយចេញពីមន្ទីរពេទ្យ​កើនដល់ ១០ ៩៨៤ នាក់ ហើយជារឿងមួយដ៏ប្រសើរបំផុត៕​


ចែករំលែក៖