ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះចម្បាំងអារ៉ាប៊ីសាអូឌីតរងការបាញ់ទម្លាក់នៅយេមែន

ចែករំលែក៖

សង្គ្រាមវាយប្រហារក្រុមហូធីនៅក្នុងប្រទេសយេមែន​ របស់ប្រទេសអារ៉ាប ដឹកនាំដោយ​អារ៉ាប៊ីសាអូឌីត បានអូសបន្លាយជាច្រើនឆ្នាំ​កន្លងមក បង្កការខូចខាតយ៉ាងខ្លាំង​។​ យន្តហោះគ្មានមនុស្សបើក ទាំងយន្តហោះចម្បាំង​ រងការបាញ់ទម្លាក់​ជាច្រើនគ្រឿងពី កម្លាំងទាហាន​យេមែន ។

ក្រុមឧទ្ទាមហូធី មិនសូវមានអាវុធទំនើបនោះឡើយ ប៉ុន្តែ​ក្រុមនេះបានខិតខំ​អភីវឌ្ឍន៍អាវុធ​ដើម្បីការពារ​ សត្រូវវាយប្រហារ​។​ នៅពេលនេះក្រុមហូធីបាញ់ទម្លាក់យន្តហោះ អារ៉ាប៊ីសាអូឌីត ដោយមីស៊ីល​ SA-2 អភិវឌ្ឍន៍ថ្មី។ ប្រព័ន្ធការពារដែនអាកាស ​ S-75 Dvina  បានផលិត​តាំងពីសម័យស៊ូវៀត ​បើទោះបីផលិតយូរហើយក្តីតែ​បានអភិវឌ្ឍន៍​បន្ថែមបង្កើនសមត្ថភាពនៅក្នុងការវាយប្រហារ​។​

អ្នកនាំពាក្យកម្លាំងទាហានហូធី​បានលោក Yahya sariaបានប្រកាសថា កម្លាំងទាហានបានបាញ់ទម្លាក់​យន្តហោះចម្បាំង ទំនើប Tornado ​របស់កម្លាំងទាហានអាកាស​​ អារ៉ាប៊ី សា​អូឌីត  នៅតំបន់ភាគខាងកើត ប្រទេសយេមែន​ដោយប្រព័ន្ធមីស៊ីលការពារ(SA-2) អភិវឌ្ឍន៍ទៅជា​​ S-75 Dvina ។

ពេលដំបូង​ ប្រទេសលោកខាងលិចនិងសម្ព័ន្ធ អារ៉ាប់ សង្ស័យថា អ៊ីរ៉ង់ ជាអ្នកផ្គត់ផ្គង​ប្រព័ន្ធមីស៊ីលការពារ ទៅឲ្យ ក្រុមហ៊ូធី គឺមីស៊ី​ Khordad-15​ ជំនន់ថ្មី​ ដែលអ៊ីរ៉ង់ធ្លាប់បានប្រើប្រាស់បាញ់ទមា្លក់យន្តហោះ គ្មានមនុស្សបើក​​ RQ-4A Global Hawk ។ ប៉ុន្តែតាមរូបភាពដែលថតបានបង្ហាញឲ្យឃើញថា​មីស៊ីលនោះមិនមែនជា របស់អ៊ីរ៉ង់ នោះឡើយ គឺជា​របស់អតីតសហភាពស៊ូវៀត ត្រូវបានក្រុមហ៊ូធីអភិវឌ្ឍន៍បន្ថែម បង្កើនសមត្ថភាព ។

នៅមុនពេលក្រុមហូធី​បាញ់ទម្លាក់ យន្តហោះ​ Tornado ​ យន្តហោះនេះបានទម្លាក់គ្រាប់​ជាច្រើន​ ដើម្បីបង្វែគោលដៅ​វាយប្រហារដោយមីស៊ីលរបស់ក្រុមហូធី ។ ប៉ុន្តែមិនអាចគេចផុតពីប្រព័ន្ធរ៉ាដា​និងមីស៊ីលការពារ​របស់ក្រុមហូធីនោះឡើយ​៕


ចែករំលែក៖