ព័ត៌មានទាន់ហេតុការណ៍៖

អ្នកជាសះស្បើយពីវីរុសកូវីដ-១៩​កើនឡើង ចំណែកអ្នកស្លាប់ធ្លាក់ចុះជាប់គ្នាជាច្រើនថ្ងៃ

ចែករំលែក៖

ក្តីសង្ឃឹមគ្រប់គ្រងការរាលដាល នៃវីរុសកូវីដ-១៩ កាន់តែ​​ ប្រសើរឡើង ក្រោយពេល​ដែលតួលេខនៃអ្នកឆ្លង ថយចុះ ជាបន្តបន្ទាប់​។ ជាមួយគ្នានោះដែរ មានអ្នកផ្ទុកវិរុស កូវីដ​សរុប១៤,៣៧៦នាក់ជាសះស្បើយពី COVID-19 និងចាកចេញពីមន្ទីរពេទ្យនៅទូទាំងប្រទេសចិន។

សារព័ត៌មានស៊ីនហួ នៅថ្ងៃទី​១៩ ខែកុម្ភៈ បានផ្សាយថា អាជ្ញាធរសុខាភិបាលចិនបានប្រកាសឱ្យដឹងថា អ្នកឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី ឬ COVID-19 សរុបចំនួន ១៤,៣៧៦នាក់ហើយត្រូវបានក្រុមគ្រូពេទ្យ អនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីពួកគេជាសះស្បើយទាំងស្រុង។

យោងតាមគណៈកម្មការសុខាភិបាលជាតិចិនបានបញ្ជាក់ថា ពេញមួយថ្ងៃចន្ទម្សិលមិញនេះ មនុស្សចំនួន ១,៨២៤នាក់ បន្ថែមទៀតបានចាកចេញពីមន្ទីរពេទ្យ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងដល់ ១៤,៣៧៦នាក់ដូចខាងលើ។ បើតាមតួលេខចុងក្រោយបញ្ចេញដោយរដ្ឋាភិបាលចិន ចំនួនអ្នកស្លាប់ដោយសារវីរុស COVID-19 កើនឡើងដល់ ២,០០៤នាក់ ខណៈ ៧៤,១៨៥នាក់ឆ្លងនៅតាមបណ្តាខេត្ត និងតំបន់ចំនួន ៣១ ទូទាំងប្រទេសចិន។

គួរបញ្ជាក់តាមគណៈកម្មការខាងលើនេះថា អ្នកជំងឺ COVID-19 ចំនួន ១១,៩៧៧នាក់ កំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ និង ៥,២៤៨នាក់កំពុងស្ថិតនៅក្នុងការពិនិត្យនៅឡើយ ដោយសារសង្ស័យថា អាចឆ្លងវីរុស COVID-19។ ដោយឡែកកាលពីថ្ងៃពុធម្សិលមិញដដែល មនុស្សរហូតដល់ ២៥,០១៤នាក់បានចាកចេញពីមណ្ឌលត្រួតពិនិត្យនានា ក្រោយពីពួកគេ មិនត្រូវបានរកឃើញថា មានផ្ទុកមេរោគ COVID-19 នោះឡើយ។

ជាមួយគ្នានេះរដ្ឋាភិបាលចិនប្រកាសថា ចំនួនអ្នកឆ្លង COVID-19 នៅតាមខេត្ត-តំបន់នានាក្រៅពីខេត្ត Hubei «ធ្លាក់ចុះ១៥ថ្ងៃជាប់ៗគ្នា»។ គណៈកម្មការជាតិសុខាភិបាលចិននៅថ្ងៃទី១៩ ខែកុម្ភៈ បានឱ្យដឹងថា ចំនួនករណីឆ្លងថ្មីនៃវីរុសកូរ៉ូណាថ្មី COVID-19 នៅខាងក្រៅខេត្តហ៊ូប៉ី (Hubei) ដែលជាចំណុចផ្ទុះឡើងដំបូងនៃវីរុសនេះបានធ្លាក់ចុះ ១៥ថ្ងៃជាប់ៗគ្នាហើយ។ នេះបើតាមចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។

បើតាមរបាយការណ៍ថ្មីពីគណៈកម្មការជាតិសុខាភិបាលចិន ករណីឆ្លងថ្មី ៥៦ករណីប៉ុណ្ណោះ ត្រូវបានគេរាយការណ៍កាលពីថ្ងៃអង្គារ នៅតំបន់នានាក្រៅពីខេត្ត Hubei ដែលនេះគឺជាការធ្លាក់ចុះនៃចំនួនករណីឆ្លងថ្មី ១៥ថ្ងៃជាប់ៗគ្នា គិតចាប់តាំងពីថ្ងៃទី០៣ ខែកុម្ភៈមក ដែលជាពេលមានឆ្លងថ្មីៗដល់ទៅ ៨៩០ករណីក្នុងមួយថ្ងៃ នៅតាមបណ្តាខេត្ត-ក្រុងនានា នៅពីខេត្ត Hubei។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារម្សិលមិញ គណៈកម្មាការជាតិសុខាភិបាលចិនទទួលបានរបាយការណ៍ពីការឆ្លងថ្មីនៃ COVID-19 ១,៧៤៩កណីពីតំបន់ និងខេត្តចំនួន ៣១ នៅទូទាំងប្រទេសចិន ក្នុងនោះរួមមាន ១,៦៩៣ករណីនៅក្នុងខេត្ត Hubei។

បើតាមតួលេខចុងក្រោយបញ្ចេញដោយរដ្ឋាភិបាលចិន ចំនួនអ្នកស្លាប់ដោយសារវីរុស COVID-19 កើនឡើងដល់ ២,០០៤នាក់ ខណៈ ៧៤,១៨៥នាក់ឆ្លងនៅតាមបណ្តាខេត្ត និងតំបន់ចំនួន ៣១ ទូទាំងប្រទេសចិន។ ដោយឡែកកាលពីថ្ងៃអង្គារម្សិលមិញនេះ មនុស្សចំនួន ១,៨២៤នាក់ បន្ថែមទៀតបានចាកចេញពីមន្ទីរពេទ្យ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយពីជំងឺ COVID-19 កើនឡើងដល់ ១៤,៣៧៦នាក់។

ប្រទេសជាច្រើននៅជុំវិញពិភពលោក​បានខិតខំទប់ស្កាត់ការឆ្លងរាលដាលនៃវីសុរកូវីដ -១៩ ចូលទៅកាន់ប្រទេសរបស់ខ្លួន តាមរយៈការកាត់ផ្តាច់នៅនៅដាច់ដោយឡែករយៈពេល​១៤ថ្ងៃ ​ទើប អាចពិនិត្យដឹងថា មានផ្ទុកវីរុសកូវីដដែរ ឬអត់ ។

កូរ៉េខាងត្បូង ក៏បានសម្រេច បញ្ជូនយន្តហោះសម្រាប់ដឹកប្រធានាធិបតីកូរ៉េខាងត្បូង នៅថ្ងៃទី​១៩ ខែកុម្ភៈ បានហោះទៅកាន់ប្រទេសជប៉ុនដើម្បី​ទទួលពលរដ្ឋ​របស់ខ្លួនពីនាវា​ Diamond Princess ​មកប្រទេសវិញ​។

សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូង បានផ្សាយថា យន្តហោះសម្រាប់ដឹកប្រធានាធិបតី​នៅថ្ងៃទី​១៩ខែកុម្ភៈ បានទៅកាន់ប្រទេសជប៉ុន ទទួលពលរដ្ឋ​កូរ៉េខាងត្បូង ៦នាក់​ ដែលជាប់គាំងនៅលើនាវា​ទេសចរណ៍​ Diamond Princess វិលត្រឡប់មកប្រទេសវិញ។

មន្ត្រីកូរ៉េខាងត្បូង បានប្រកាសថា ពលរដ្ឋដែលមកពីប្រទេសជប៉ុន នឹងដាក់ឲ្យនៅដោយឡែករយៈពេល​២សប្តាហ៍ ​នៅតំបន់​ ដាច់ដោយឡេកក្នុងអាកាសយានដ្ឋាន អន្តរជាតិ​ Incheon ​ដើម្បីតាមដានថាតើមាន​ផ្ទុកវីរុស កុវីដ-១៩នេះដែរឬទេស​។

សូមបញ្ជាក់ថា មានពលរដ្ឋកូរ៉េខាងត្បូង​១៤នាក់​នៅលើនាវា​ Diamond Princess​ប៉ុន្តែមានតែ ៦នាក់ប៉ុណ្ណោះ ចង់វិលត្រឡប់មកប្រទេសខ្លួនវិញ​។ចំណែកអ្នកផ្សេងទៀត​បន្តនៅលើនាវានោះ​។ មន្ត្រីសុខាភិបាលកូរ៉េខាងត្បូង បានបញ្ជាក់ថាពលរដ្ឋកូរ៉េខាងត្បូង​ទាំងអស់ មិនមានអ្នកឆ្លងវីរុសកូវីដ-១៩នោះឡើយ ។

ចំណែកនៅក្នុងទឹកដីកូរ៉េខាងត្បូង មានករណីឆ្លងវីរុសកូវីដ​៣១នាក់​ហើយ ស្ថិតនៅក្នុងការព្យាបាល​ ដោយមានសុខភាពល្អប្រសើរ​ ៕


ចែករំលែក៖