ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋខំចាប់ចោរបានហេីយ បែរជានគរបាលប៉ុស្តិ៍ចោមចៅទី១បណ្តោយឲ្យរត់បាត់ទៅវិញ

ចែករំលែក៖

ភ្នំពេញៈ ប្រជាពលរដ្ឋមានការសោកស្តាយយ៉ាងខ្លាំងខណៈខំចាប់ជនសង្ស័យជាចោរគាស់ទ្វាររថយន្តលួចទ្រព្យសម្បត្តិបានហេីយ យកទៅប្រគល់ជូននគរបាលរដ្ឋបាលចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ​  បែរជានគរបាលធ្វេសប្រហែសបណ្តោយឲ្យរត់គេចខ្លួនបាត់ទាំងដៃជាប់ខ្នោះ បង្កការភ្ញាក់ផ្អេីលកាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ។

តាមប្រភពបានឲ្យដឹងថា ជនសង្ស័យត្រូវបានបងប្អូនប្រជាពលរដ្ឋ រងគ្រោះចាប់ឃាត់ខ្លួនបាន ខណៈដែលធ្វើសកម្មភាពគាស់ទ្វាររថយន្តលួចទ្រព្យសម្បត្តិ កាលពីយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ នាំខ្លួនសាកសួរ នៅប៉ុស្តិ៍ កសាងសំណុំរឿងរួចរាល់ហើយ ឃុំទុកនៅជាន់ទី១ មន្ត្រីនគរបាលចុះមកក្រោម ។ លុះរហូតឈានចូលថ្ងៃទី១៩ ខែកុម្ភៈ ត្រូវនាំខ្លួនទៅឃុំនៅផ្នែកជំនាញ ខណ្ឌ​ តែបែរជាបាត់ជនសង្ស័យមិនដឹងទៅណាទេីបមានការភ្ញាក់ផ្អេីលនាំគ្នា តាមស្វែងរកយ៉ាងណាក៏មិនឃើញ បាត់ដោយសុវត្ថិភាព ។

ប្រជាពលរដ្ឋបានដាក់សំណួរទៅលោកមេប៉ុស្តិ៍ថា ហេតុអ្វីបានជាជនសង្ស័យនៅជាប់ខ្នោះជាន់ទី១ ចំណែកកម្លាំងនគរបាលនៅជាន់ក្រោម បែតជាជនសង្សយរត់រួចទៀតតេីជនសង្ស័យចេះបំបាំងខ្លួនរឺយ៉ាងណា បេីមាត់ច្រកចេញមានតែមួយ? ៕ សុខាសែនជ័យ​


ចែករំលែក៖